ប្រូស!... ហ្ហឹក.... ជីមីន.... » សម្លេងខ្សោយៗ របស់មនុស្សម្នាក់ដែលបានដួលព្រោះអស់ជំហរ បានបន្លឺឡើងខ្សាវៗ ស្ដាប់មិនចង់ឮ ដៃទាំងគូរដែលស្រវ៉ាឱបជីមីនជាប់ដោយយកខ្លួនទាំងមូល មកពាំងគ្រាប់កាំភ្លើងមុននេះ ក៏បានធ្លាក់ដៃចុះស្របពេលជីមីន ក៏បានបែរមកសម្លឹងចាន់ដែលនៅពីលើខ្លួន ដោយកាភ្ញាក់ផ្អើល
ផាំងៗ!..... ផាំងៗៗ!!... ផាំង! ផាំង!! ផាំងៗ!...» សម្លេងបាញ់គ្នាទៅមកក៏បានបន្លឺឡើងកាន់តែខ្លាំង ដោយសារម្ខាងបាញ់ចូល និងម្ខាងទៀតបាញ់ដ៩យម្បីចេញពីអាគារ
ហ្ហឹកៗ... បងចាន់!...ហ្ហឹក...ហុឺ....» ជីមីនដៃឱបពោះបែខ្នងសម្លឹងមើលមុខរបស់រាងតូចជាបង ដែលនៅពីលើខ្នងរបស់ខ្លួន ទាំងឈឺចាប់ ទឹកភ្នែករយដំណក់ស្រក់ចុះមកដោយមិនអាចទប់បាន សម្លឹងមុខចាន់ៗទាំងដែលខ្លួនឯងនេះក៏ឈឺមិនចាញ់គ្នា
បងចាន់! ហេតុអីក៏ធ្វើបែបនេះ ហុឺ.... បង ហ្ហឹកៗ...បងរត់មករងជំនួសជីមីនធ្វើអីបង!?...ហុឺ....» ជីមីនចាប់ដើមដៃរបស់ចាន់និងទ្រកាយតូចជាបង ស្រែកសួរហេតុអ្វីក៏រត់បកក្រោយ? ហេតុអីក៏រត់មករងគ្រាប់កាំភ្លើងជំនួសខ្លួន!? ហេតុអីក៏ចាន់ល្ងង់ម្លេះ!?
ហ្ហឹក.... ជីមីន...ជីមីនឯងមិន-មិនអីទេហេស៎?...» ចាន់ព្យាយាមនិយាយ ទាំងពិបាក សួរនាំទៅកាន់ជីមីនក្រោយឃើញរាងតូចជាប្អូនយំសស្រាកសួរនាំ
ចាន់!/ជីមីនប្រពន្ធសម្លាញ់!» ចាន់សម្លឹងមុខជីមីន ញញឹមទាំងទឹកភ្នែក រាងតូចរកនិយាយតបទៅកាន់ជីមីនវិញ តែក៏ត្រូវអុីបូ និងយុនហ្គីមកល្មម
ហ្ហឹក... អុីបូ....» ចាន់ បែរទៅសម្លឹងមុខអុីបូបន្តិច ហើយក៏ហៅឈ្មោះរបស់នាយតិចៗ
បងចាន់...ហុឺ!...» ជីមីន អត់បានខ្វល់និងស្វាមីទេពេលនេះ រាងតូចគិតតែឱបកាយស៊ាវចាន់ ហៅឈ្មោះរាងតូចតិចៗយំផងអីផង
ជីមីននិងកូន មិនអីទេមែនទេមែនទេ?.... ហ្ហឹក កុំយំ....កុំយំអី...ខ្ញុំ-ខ្ញុំមិនអីទេណាជីមីន.... » ចាន់ សម្លឹងមុខរបស់ជីមីនទាំងពិបាក ទឹកភ្នែកហូរបណ្ដើរជាជាមួយនិងឈាមក្រហមឆ្អៅ
ខ្ញុំ-ហ្ហឹកៗ....ខ្ញុំមិនអីទេ ហុឺ...បង ហេតុអីៗ.....ហ្ហឹក...ហេតុអីបងរងគ្រាប់ជំនួសជីមីន...ហ្ហឹកៗ!...បងចាន់អាចស្លាប់ទេ?....ហ្ហឹកៗ!...» ជីមីនឆ្លើយតបទៅកាន់អ្នកដែលកំពង់ឱបខ្លួនជាប់ទាំងយំសស្រាក់ សួរផងយំផង នៅបន្តសួរម្ចាស់ខ្លួនតើបងនិងអាចស្លាប់ដោយសារមករងគ្រឆប់ជំនួសខ្លួនទេ? សួរហើយសម្លេងយំរបស់ជីមីនឮកាន់តែខ្លាំង ព្រោះថាពេលនេះចាន់បានសន្សឹមបិទភ្នែកទៅ កម្លាំងក៏កាន់តែខ្សោយទៅភ្លាមៗដូចគ្នាដែរ ទឹកមុខរបស់ជីមីនក៏ស្លេកស្លាំងមិនខុសអីពីស៊ាវចាន់ប៉ុន្មានដែរ ព្រោះពួកគេគឺមានសភាពយ៉ាប់យ៉ឺនមិនចាញ់គ្នានោះទេ បើទោះជីមីនមិនត្រូវបានបាញ់ក៏ពិតមែន ប៉ុន្តែជីមីនគឺបានដួលព្រមជាមួយនិងចាន់ណា!..
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(105)
Start from the beginning
