ហ្ហឹកៗ!... បងយុន!...» ជីមីន ខ្លាចថាពួកគេនិងវះយកកូនរបស់ខ្លួនចេញមកមែន រាងតូចយំហៅឈ្មោះស្វាមីម្ដងហើយៗទៀត ព្រោះពាក្យសម្ដីដដែលៗទាំងនេះមិនមែននិយាយចេញមកតែម្ដងទេ មនុស្សស្រីម្នាក់មុននោះក៏បាននិយាយគំរាមខ្លួនបែបនេះដែរ ពួកគេនិយាយដូចគ្នាណាស់ ស្របគ្រប់យ៉ាងនៅចំពោះមុខបែបនេះទៀត ខ្លួនប្រាកដចិត្តថាពួកគេនិងធ្វើវាពិតមែនហើយ
មីន!... បងនៅទីនេះហើយអូនកុំខ្លាចណា បងនិងមិនអោយអូននិងកូនមានរឿងអ្វីកើតឡើងនោះទេ អូនសម្លាញ់កុំយំណាអូនណា ត្រូវតាំងស្មារតីសម្លឹងមកបង.....» យុនហ្គីកែវភ្នែកប្រែជាក្រហមច្រាលលាយលំនឹងទឹកថ្លាៗពេញក្នុងក្រឡង់ភ្នែក នាយពិតជាឈឺចាប់ខ្លាំងណាស់ នៅពេលឮសម្លេងយំដង្ហើយហៅរបស់ប្រពន្ធ ដែលតាំងពីដើមមកមានតែសម្លេងសើច មានតែស្នាមញញឹម និងទឹកភ្នែកនៃសុភមង្គល ប៉ុន្តែពេលនេះមើលចុះ កាយតូចរបស់ប្រពន្ធដែលមានទំងន់5ខែ បានមកឈរយំ ដោយកាឈឺចាប់និងភ័យខ្លាច ព្រោះតែកាធ្វេប្រហែសរបស់ខ្លួនមួយពេល
អាមនុស្សថោកទាប! ឆាប់លែងជីមីនទៅ ឯងនៅមានសារជាតិជាមនុស្សទេ!? គេមិនបានពាក់ពន្ធនិងរឿងទាំងអស់នេះទេ ហេតុអ្វីឯងចាប់គេមក!? ក្រែងឯងចង់បានយើង ចង់សម្លាប់យើងណាស់ហ្ហេស៎! ក៏ចូលមក សម្លាប់យើងមក កុំធ្វើអីជីមីននិងក្មេងក្នុងពោះ គេមិនដឹងអីទេ! ដោះលែងគេទៅកុំធ្វើបាបគេអី ហ្ហឹក!....» ចាន់ស្រែកតរវ៉ាជាថ្មីម្ដងទៀតហើយ ហេតុអ្វីក៏រឿងគ្រប់យ៉ាងរញ៉េរញ៉ៃយ៉ាងនេះទៅវិញ? ហាក់គ្មានដំណោះស្រាយទាល់តែសោះ និយាយហើយខ្លួនជាមូលហេតុ ចុះពេលនេះចាន់ព្រមអោយសម្លាប់អោយកាប់ហើយតើ ម្ដេចក៏ប្រុសម្នាក់នេះមិនព្រមទៀត!? តើគេចង់បានអ្វីអោយប្រាកដទៅ!?
ក៏....» លីឆឹង ចាប់ទាញចាន់មកបន្តិច លើកកាំភ្លើងផ្ជុងក្បាលរាងតូច ត្រៀមនិងឆ្លើយតបនៅសម្ដីរបស់ចាន់មិញនេះទៅហើយ តែក៏...
អាឆឹង!!... កុំធ្វើអ្វីក្មេងម្នាក់នេះអោយសោះ!!» លីឆុងណាន បានស្រែកឡើងចេញពីខាងក្រោយអាគារ និងដើរចូលមកដោយមានកូនចៅប៉ុន្មាននាក់ ដោយស្រែកប្រាប់លីឆឹង កុំអោយធ្វើអ្វីផ្ដេសផ្ដាស់ មកលើក្មេងដែលនៅក្នុងដៃនាយ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(104)
Start from the beginning
