💞ភរិយាបណ្ដូលចិត្ត✨(104)

Start from the beginning
                                        

បើឯងក្លាហានក៏បាញ់យើងមក បាញ់មក!! យើងប្រាប់ថាអោយបាញ់មក មីន យុនហ្គី!! ឯងឆាប់បាញ់អោយចំក្បាលយើងមក ជឿថាប្រពន្ធនិងកូនរបស់ឯងក៏ងាប់កំដរយើងដូចគ្នាដែរ ហាសហាសហា!!...» លីឆឹង

ហឹកៗ!...កុំអីៗ...លោកកុំធ្វើអីកូនខ្ញុំ... ហឹកៗ.... បងយុនហុឺ.... » ជីមីនគ្រាន់តែឮសម្ដីលីឆឹងនិយាយភ្លាម រាងតូចមានកាភ័ខ្លាចជាខ្លាំង នេះគេចង់បង្កើតកូនអោយខ្លួនពេលនេះមែនទេ!? ដៃស្រឡូនរហ័សអោបក្រសោបពោះដែលមានគភ៌អាយុ5ខែជាប់ កាភ័យខ្លាចរបស់ជីមីន នៅបន្តថែមទៀតក្រោយលីឆឹង យកកាំភ្លើងផ្ជុងពោះរបស់ខ្លួន គំរាមលោកប្ដីចំពោះមុខ ជីមីនយំកាន់តែខ្លាំង ញ័រអស់ទាំងខ្លួន នេះគេមិនគ្រាន់តែនិយាយតែគេនិងធ្វើពិតមែន ជីមីនយំហៅឈ្មោះអ្នកជាប្ដីទឹកភ្នែកហូរដូចទឹកភ្លៀង រាងតូចខ្លាចណាស់ ខ្លាចគ្រប់សកម្មភាពខ្លាចគ្រប់ពាក្យសម្ដីរបស់គេនិយាយ

ឯងចង់យ៉ាងមេច ទើបព្រមលែងប្រពន្ធយើង!?» យុនហ្គីក្ដាប់ដៃណែនសឹងតែបាក់ម្រាម សម្លឹងមុខភរិយាបណ្ដូលចិត្តឆ្លាស់គ្នានិងសត្រូវចាស់ ដៃដែលកាន់កាំភ្លើងត្រៀមនិងបាញ់ទៅលីឆឹង ចាប់ផ្ដើមញ័រក្នុងចិត្តប្រែជាឆ្លេឆ្លា ក្រោយឃើញជីមីនយំកាន់តែខ្លាំងនៅនិងមុខនាយ ក្នុងចិត្តច្របូកច្របល់ធ្វើអ្វីក៏លែងត្រូវ ដៃព្យាយាមរំងាប់អារម្មណ៍ សន្សឹមដាក់កាំភ្លើងចុះបន្តិចម្ដងៗវិញ ទាំងក្នុងទ្រូវក្ដៅងំ

យើងមិនទាន់ដឹងទេ ឯងចាំបន្តិចសិនទៅ បន្តិចទៀតយើងមានល្បែងអោយពួកឯងលេងជាមួយគ្នា កុំបង្ខំពេក នៅមានកូនឯងទៀត! កូនរបស់ឯងយើងមិនទាន់ធ្វើអ្វីទេ ប៉ុន្តែបន្តិចទៀតនេះយើងមិនធានាទេ! បើឯងនៅបន្តចង់ធ្វើអ្វីផ្ដេសផ្ដាស់! » លីឆឹង និយាយផងដើរមកទល់មុខជីមីននិងស៊ាវចាន់ ដៃមាំទាំលើកមកស្ទាបអង្អែលពោះរបស់ជីមីនជាថ្មីម្ដងទៀត ទៅមកៗហើយក៏បែរទៅសម្លឹងមុខរបស់យុនហ្គី បោះសម្ដីក្នុងន័យបញ្ឆេះកំហឹងហើយនិងគំរាមនាយក្នុងពេលតែមួយ លីឆឹងត្រូវតែច្របាច់ចំណុចខ្សោយ របស់មីនយុនហ្គី និងវ៉ាងអុីបូ អោយខ្ទេចខ្ទីកុំអោយពួកគេមានផ្លូវតស៊ូបានទៀត ត្រូវលេងអោយសមចិត្តដែលខ្លួនធ្លាប់ទទួលបានពីពួកគេក្នុងពេលកន្លងមកនេះ

ភរិយាបណ្ដូលចិត្តWhere stories live. Discover now