💞ភរិយាបណ្ដូលចិត្ត✨(103)

Start from the beginning
                                        

យើងប្រមានឯង កុំប៉ះពាល់គេ! ត្រឹមពួកឯងប៉ុន្មានក្បាលនេះគិតថាយើងព្រមឈរស្ងៀមអោយឯងធ្វើបាបមនុស្សរបស់យើងឬ!?» អុីបូ និយាយពាក្យនេះជាលើកទី3ហើយ ក៏បានបោះសម្ដីប៉ុន្មានម៉ាត់ បន្ថែមទៀត

កុំគិតថានាយមិនអាចធ្វើអ្វីមនុស្សរបស់គេត្រឹមប៉ុណ្ណឹងនាក់បានអោយសោះ ព្រោះវាមិនមានក្នុងក្រសែរភ្នែកនាយឡើយ ប៉ុន្តែអ្វីដែលនាយអាចទ្រាំឈរមើលមនុស្សជាទីស្រលាញ់ត្រូវពួកគេធ្វើបាប បាន ព្រោះតែសត្រូវពិតប្រាកដពេលនេះ មិនមែនត្រកូលលីទៀតដែរ

អ្ហាស៎! ចាហ្វាយ!...» Bi An ដៃម្ខាងខ្ទប់ដៃដែលរបួស ដោយគ្រាប់កាំភ្លើងសត្រូវ បែរទៅមើលអ្នកជាចាហ្វាយក្រែងល៎រាងក្រាស់មានគ្រោះថ្នាក់
.
.
.....!? » លីឆឹង មិនមាត់ សម្លឹងមើលទៅដៃកូនចៅរបស់ខ្លួន ដែលបង្ករជារបួសដោយសត្រូវចំពោះមុខ ឆ្លាស់គ្នានិងចាន់ដែលកំពង់ស្ងាត់ហូរទឹកភ្នែកតែគ្មានសម្លេង ដែលត្រូវកូនចៅលីឆឹងកំពង់ផ្ជុងក្បាលនិងកាំភ្លើង ហើយក៏បែរទៅសម្លក់មុខអុីបូវិញដោយកំហឹង

ឯង! ពួកឯង!!» ជំនិតលីឆឹង ស្រែកឡើងខ្ទរអាគារ បញ្ជាកូនចៅក្រោមបង្គាប់ អោយត្រៀមបាញ់ ចំណែកខ្លួនគេ ក៏បានផ្ជុងកាំភ្លើងទៅចាន់ដូចគ្នា

លីឆឹង ភ្លាមនេះ ស្រែកអោយកូនចៅទាំងអស់របស់ខ្លួន ត្រៀមចាត់កាត់ទៅកាន់អុីបូ និងយុនហ្គី ក្រោយអុីបូបាញ់មួយគ្រាប់ទៅកាន់កូនចៅរបស់ខ្លួន នាយមិនគិតថាអុីបូនិងបាញ់នោះទេ ព្រោះតែមនុស្សរបស់នាយគឺកំពង់នៅក្នុងដៃខ្លួន

គ្រឹកៗ!...» កូនចៅរបស់លីឆឹង ស្ដាប់បញ្ជារត្រៀមគ្រប់យ៉ាងជាស្រេច ក្នុងការបាញ់បកទៅកាន់អុីបូ និងយុនហ្គី

ចំណែកមនុស្សរបស់រាងក្រាស់ទាំងពីរក៏បានត្រៀមក្នុងកាបាញ់រំដោះមនុស្សដូចគ្នា ព្រោះតែរឿងបែបនេះ យ៉ាងៗបានត្រៀមរួចស្រេចហើយ

បើឯងនៅតែបន្តធ្វើផ្ដេសផ្ដាស់ ដាក់មនុស្សរបស់យើង ច្បាស់ណាស់គ្រាប់ទី2និងទំលុះលក្បាលរបស់ឯងមិនខាន!!» អុីបូ បោះសម្ដីមួយឃ្លាវែងគួរសម កាំភ្លើងតម្រង់ទៅកាន់ កូនចៅរបស់លីឆឹង ក៏ដូចជាលីឆឹងផ្ទាល់ដែរ ដូចនិយាយចឹង នាយមិនបានខ្លាចពួកគេទេ បើនៅតែធ្វើផ្ដេសផ្ដាស់ដាក់មនុស្សរបស់នាយ ច្បាស់ណាស់ម្ដងនេះនិងងាប់ស្អាតមិនខាន

ភរិយាបណ្ដូលចិត្តWhere stories live. Discover now