💞ភរិយាបណ្ដូលចិត្ត✨(103)

Start from the beginning
                                        

ជេរទៅ! ជេរយើងអោយច្រើនៗ វ៉ៃយើងមក វ៉ៃមក! ហុឹសៗ... បន្តិចទៀតឯងនិងបានឃើញថាអ្វីជាកាបាត់បង់ពិតប្រាកដហើយ ដឹងទេយើងនិងប្ដូរចិត្តឈប់ចង់សម្លាប់ឯងទៀតហើយ តែប្ដូរមកតារបស់ឯងនិងប្ដីរបស់ឯងវិញយ៉ាងមេចដែរក្មេងតូច!?... យើងនិងអោយពួកគេសម្លាប់គ្នាព្រោះឯង សៀនស៊ាវចាន់!! បន្តិចទៀតឯង! ប្រាកដណាស់និងត្រូវជ្រើសរើសម្នាក់ក្នុងចំណោមពួកគេមិនខានទេ.... » លីឆឹង ពេលនេះគឺបានប្ដូរគោលដៅហើយ នាយពិតជាសប្បាយចិត្តណាស់ ក្រោយដឹងថា សុងដុងស៊ុក កំពង់តែមកទីនេះ ស្របពេលនាយនិងមិនពិបាក ក្នុងចំណោមអុីបូនិងសុងដុងស៊ុកទៀតឡើយ ចាំមើលតើអ្នកណា និងត្រូវមកបញ្ចប់គ្រប់យ៉ាងក្នុងថ្ងៃនេះ ជាសុង ដុងស៊ុក ឬជាអាអុីបូ? នាយគ្រាន់តែគិតក៏សប្បាយចិត្តទៅហើយ

ថ្វើយ!... អាមនុស្សចង្រៃ! អាមនុស្សថោកទាប! ឯងកុំសង្ឃឹមអោយសោះ យើងនិយាយហើយបើចង់បានជីវិតយើងណាស់ ក៏យកទៅ កុំអូសអ្នកដទៃមកពាក់ពន្ធ! ហ្ហឹក!...» ចាន់ ស្ដោះទឹកមាត់ចំកណ្ដាលមុខរបស់លីឆឹង រាងតូចនៅនិយាយជេប្រមាថលីឆឹងដោយលែងមានអារម្មណ៍ខ្លាចអ្វីទាំងអស់ បើចង់សម្លាប់ណាស់ ក៏សម្លាប់ទៅនៅវែងឆ្ងាយដល់ណាទៀត!? ចាន់និយាយហើយ កុំយកឬអ្នកដទៃមកពាក់ព័ន្ធ តើមិនអាចបញ្ចប់ត្រឹមខ្លួនទេឬ!?

ចំណែកអុីបូ និងយុនហ្គី បានត្រឹមឈរមើលគ្រប់យ៉ាងនៅចំពោះមុខ អុីបូ បានត្រឹមបើកភ្នែកធំក្រោយឮសម្ដីរបស់រាងតូច នាយមិនធ្លាប់គិតឡើយថាក្មេងម្នាក់នេះហ៊ានយកជីវិតខ្លួនឯង ដើម្បីបញ្ចប់គ្រប់យ៉ាង ហើយក៏ខឹងដូចគ្នា នេះមិនដឹងទេហេស៎ ថានាយបារម្ភប៉ុណ្ណា!? ទាំងដែលខ្លួនមិនដែលខ្លាចអ្វីទាល់តែសោះ ព្រោះតែសុវត្ថិភាពរបស់រាងតូច ស៊ូឈរស្ងៀមអោយគេជេប្រមាថ ព្រោះតែខ្លាចរាងតូចមានគ្រោះថ្នាក់ ប៉ុន្តែស្ដាប់សម្ដីគេនិយាយចុះ ហេតុអ្វីក៏ព្យាយាមបញ្ឆេះកំហឹងលីឆឹង អោយឆេះកាន់តែខ្លាំងទៅវិញបែបនេះ!?

ផាច់! ឯងប្រហើនណាស់! » ភ្លាមនោះដៃស្ដាំរបស់លីឆឹង ក៏បានទះកំភ្លៀងចាន់មួយដៃយ៉ាងដំណំ អោយបែទៅម្ខាង ប៉ុន្តែភ្លាមនោះ

ផាំង!» សម្លេងកាំភ្លើងបានឮឡើងម្ដងទៀត អុីបូ

អូយ!.. ដៃរបស់យើង! » កូនចៅជំនិតលីឆឹង ស្រែកភ្លាមៗដោយការឈឺចាប់ ព្រោះតែគ្រាប់កាំភ្លើងបានបាញ់ទម្លុះប្រអប់ដៃរបស់គេភ្លាមៗ

ភរិយាបណ្ដូលចិត្តWhere stories live. Discover now