បាន! » លីឆុងណាន គិតសម្ដីកូនចៅនិយាយបន្តិច ក៏យល់ព្រម
ស៊ូ! ឆាប់មកខាងណេះ លឿនឡើង!» គ្រាន់តែដឹងថាអ្នកណាហើយ មិនចាំយូរ អ្នកជាប្ដីក៏រហ័សចាប់ដៃប្រពន្ធ ទាញនាងមកលាក់ខ្លួនក្នុងស្មៅខ្ពស់នៅក្បែរនោះ ព្រោះខ្លាចលីឆុងណានបានឃើញពួកគេ
បងសម្លាញ់....» ជីស៊ូ
ស៊ូច!.... » ផាកបូហ្គឹម ចាប់ដៃភរិយាជាប់កាយវិការមិនអោយនាងនិយាយអ្វី ព្រោះតែពេលនេះកំពង់មានមនុស្សដើរមកហើយ បើលីឆុងណានបានឮឬឃើញពួកគេនៅទីនេះ ច្បាស់ណាស់ថារឿងកាលពីអតីតកាលនិងកើតឡើងសាជាថ្មី ហើយវានិងបង្ករជាបញ្ហាកាន់តែពិបាកដល់អ្នកជាក្មួយប្រុសមិនខាន
ប៉ុន្តែពួកគេជា....អុឹម!...» ជីស៊ូ រកនិយាយតែក៏ត្រូវអ្នកជាប្ដីយកដៃខ្ទប់មាត់របស់នាងមិនអោយនិយាយបន្ត
លោកម្ចាស់ តាមនេះទាន!» កូនចៅជំនិតរបស់លីឆុងណាន បាននាំផ្លូវអ្នកជាចាហ្វាយ ដើរទៅតាមផ្នែកខាងក្រោយដើម្បីចូលទៅក្នុងអាគារ
អាកញ្ចាស់លី!?/ ជាឯង!! » ស្របពេលដែលលីឆុងណាន ដើរចូលតាមទ្វាចំហៀងនៃអាគារ ក៏មានសម្លេងពីរផ្នែកផ្សេងគ្នា បានពន្លឺឡើងព្រមគ្នា ដោយមានការភ្ញាក់ផ្អើលជាខ្លាំង
ពួកឯងឆាប់ទៅពិត្យមើលទៅ មានអ្នកណានៅពីក្រោយរឿងនេះ យើងមិនជឿទេថាក្មួយរបស់យើងហ៊ានធ្វើរឿងទាំងអស់នេះ ឆាប់ទៅ!!» លីឆុងណាន ដើរមកដល់ទ្វាចូល ក៏បានបែរទៅសម្លឹងមើលសាកសពដែលស្លាបពាសពេញដី ដោយបញ្ជាអោយកូនចៅរបស់ខ្លួនទៅពិនិត្យមើល ព្រោះតែមើលតាមសភាពនៅទីនេះ មិនមែនត្រឹមលីឆឹងក្មួយរបស់គាត់ម្នាក់អាចធ្វើបាននោះទេ ច្បាស់ណាស់ថានៅក្នុងរឿងនេះគឺមានអ្នកនៅពីក្រោយខ្នង
បាទ លោកម្ចាស់ ពួកឯងឆាប់ទៅពិនិត្យមើលទៅ តើមានអ្វីកើតឡើង!» កូនចៅជំនិតបានបញ្ជាអោយកូនចៅក្រោមបង្គាប់ទៅស៊ើបមើលអោយដឹងច្បាស់ថាអ្នកណានៅពីក្រោយខ្នងនៃរឿងនេះពិតប្រាកដ
បើស៊ើបដឹងហើយចាប់វាមកអោយយើង! » លីឆុងណាន ដាក់កំហិតត្រូវចាប់ម្នាក់នោះមកភ្លាមក្រោយដឹងថាជាអ្នកណា
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(102)
Start from the beginning
