នេះឯងចង់បានន័យថាមេច? អ្ហេស៎?... ក្រែងនិយាយគ្នាមិនទាន់ដល់ពេលទេហ្អេស៎?.... » យ៉ាងៗ រៀងភ្ញាក់បន្តិច ក្រោយស្ដាប់នាងល្អិតនិយាយចប់ ដោយបំណងចង់សួរនាង តែក៏ត្រូវប៉ាយលូរត់ទៅបាត់ទៅហើយ រកតែនាយសួរមិនទាន់ផង នៅនិយាយតិចៗស្ដាប់ឮតែម្នាក់ឯង ព្រោះតែពួកគេគឺបានរៀបចំផែនការBសម្រាប់ជួយចាហ្វាយរួចទៅហើយ ព្រោះដឹងថាមនុស្សលីឆឹងនេះជឿមិនបានទេ គ្រាន់តែចាំអោយ Gong Jun មកប៉ុណ្ណោះ
ចំណែកយុនហ្គី ក៏បានអោយHe Di ចេញទៅដូចគ្នា ព្រោះចំណាយពេលជាង1ម៉ោងទៅហើយ លីឆឹងនៅមិនព្រមយករាងតូចជីមីនមកទៀត កាន់តែគិតនាយកាន់តែបារម្ភពីរាងតូចនិងកូន បើទជាស៊ាចាប់បាននិយាយថាជីមីនមានសុវត្ថិភាពក៏ដោយ ក៏នាយនៅមិនស្ងប់ដែរ មនុស្សក្រលេចក្រលុចដូចជាត្រកូលីនេះ គ្មានអ្វីដែលពួកគេធ្វើមិនបាននោះទេ
បង!... ទីនោះមានមនុស្សស្លាប់!» ជីស៊ូ ដើរតាមប្ដីសំដៅទៅអាគារចាស់ ប៉ុន្តែពួកគេដើរទៅខាងក្រោយអាគារ តែក៏ត្រូវឃើញសាកសពជាច្រើននៅទីនោះ គាត់រាងភ័យបន្តិច ដៃចាប់ដើមដៃស្វាមីជាប់ និយាយប្រាប់ទាំងអារម្មណ៍ភ័យខ្លាច
មិនអីៗ... កុំភ័យ! » អ្នកជាប្ដី ប្រាប់ប្រពន្ធកុំអោយខ្លាច គាត់សម្លឹងមើលឆ្វេងស្ដាំ គ្មានមនុស្ស គាត់ក៏មើលសាកសពនោះបន្តិច
មើលទៅពួកគេស្ដាប់ប្រហែលជាង1ម៉ោងហើយ តើទីនេះមានរឿងអ្វីអោយប្រាកដទៅ?.. តើខ្ញុំមកយុឺតពេលហើយមែនទេ!?» ផាក់បូហ្គឹម ក្រោយពីពិនិត្យមើលសាកសពហើយ គាត់ក៏និយាយម្នាក់ឯង ទាំងសម្លឹងមើលទៅសាកសពដែលនៅក្នុងព្រៃនោះមិនដាក់ភ្នែក មើលក៏ដឹងថាទីនេះកាលពី1ម៉ោងមុនគឺមានកាបាញ់សម្លាប់គ្នា ប៉ុន្តែភ្លាមនោះគាត់ក៏បានឮសម្លេង...
លោកម្ចាស់ ពួកយើងចូលទៅបែបនេះមិនបានទេ ខ្ញុំថាគួរតែចូលទៅតាមច្រក់ក្រោយវិញទៀត!» កូនចៅនិងចាហ្វាយ ចុះពីឡានបំណងចង់ចូលទៅខាងក្នុង ដោយមានកូនចៅជាច្រើនអមជាមួយ តែក៏ត្រូវកូនចៅជំនិតនិយាយហាម ព្រោះថាពេលនេះ នៅខាងក្នុងមិនមែនមានតែលីឆឹងទេ នៅមានមីន យុនហ្គី ហើយនិងវ៉ាងអុីបូទៀត បើលោកម្ចាស់របស់គេចូលទៅបែបនេះ ច្បាស់ណាស់និងមានគ្រោះថ្នាក់
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(102)
Start from the beginning
