ឆាប់យកគេចេញទៅ!» សម្លេងបញ្ជារបស់ស្រ្តីវ័យចំណាស់ ប្រាប់អោយពួកគេយករាងតូចជីមីន ចេញទៅណាក៏មិនដឹង
បាទអ្នកស្រី!» ពួកគេទទួលបញ្ជាហើយក៏ចូលមកចាប់ជីមីន អូនចេញពីលើគ្រែ ភ្លាមៗ ចំណែករាងតូចវិញ....
កុំចូលមកជិតយើង! ហឹកៗ... កុំប៉ះយើង! លែង! ហឹកៗ...» ជីមីន វាយដៃពួកគេជីមីនរុញផងច្រានពួកគេចេញផង ប៉ុន្តែគិតឬថាកាយតូចអាចតតាំងឈ្នះពួកគេដែលជាបុរសមាឌធំៗកំលាំងខ្លឈងៗបែបនេះបាន? នោះគឺអត់គេ ជីមីនយំផងស្រែកកុំអោយពួកគេប៉ះខ្លួនផង ក្នុងចិត្តបារម្ភខ្លាំងចំពោះកូនក្នុងផ្ទៃ តើស្រីម្នាក់នេះគិតចង់ធ្វើអ្វីខ្លួនអោយប្រាកដទៅ
ព្រមមកតាមសម្រួលឬក៏ចង់ត្រូវ! » Man's ក្រោយពីចាប់ជីមីនហើយ ប៉ុន្តែរាងតូចមិនព្រមមកតាមពួកគេតាមសម្រួល ក៏គិតថានិងធ្វើអ្វីម្យ៉ាងដើម្បីអោយជីមីនខ្លាចនិងព្រមមកតាមពួកគេ ប៉ុន្តែភ្លាមនោះ....
ពួកឯងថ្នមដៃបន្តិចទៅ មិនមើលថាគេកំពង់មានកូនទេហ្ហេស៎!? បើក្មេងនេះមានរឿងអ្វីកើតឡើង ពួកឯងងាប់មិនខានទេ!» អ្នកស្រីឡៃឡា គាត់សម្លក់កូនចៅក្រោមបង្គាប់បន្តិចហើយក៏បោះ ពាក្យសម្ដីមិនពេញចិត្តប៉ុន្មានម៉ាត់ ធ្វើអោយពួកគេខ្លាចភ្លាមៗ ព្រោះតែទឹកមុខរបស់នាងពេលនេះគឺកាចសាហាវអាចសម្លាប់មនុស្សបាន
លែង! លែងយើង កុំប៉ះយើងអូយ!... ហឹកៗ...» ជីមីនយំផងស្រែកអោយពួកគេដោះលែងខ្លួនផង ប៉ុន្តែគិតឬថាអាចរើចេញពីការចាប់របស់ពួកគេបាន មិនអាចទេ..
យើងប្រាប់ពួកឯងហើយថាកុំធ្ងន់ដៃលើគេ ពួកឯងស្ដាប់មិនបានទេ!!? » អ្នកស្រីឡៃឡា មានជាការខឹងនិងកូនចៅក្រោមបង្គាប់ជាខ្លាំង
សូមទោសអ្នក មកពីក្មេងនេះមាយាតែប៉ុណ្ណោះទាន ពួកយើងមិនបានធ្វើអ្វីគេនៅឡើយទេ» កូនចៅព្យាយាមនិយាយបកស្រាយ
ហឹកៗ.... ឈឺណាស់ ហឹក...» ជីមីន ស្រែកឈឺចាប់ព្រោះតែពោះចាប់ផ្ដើមឈឺខ្លាំងជាងមុន មិនដឹងថាបន្តិចទៀតនិងមានរឿងអ្វីកើតឡើងទេ មើលទៅពួកគេមិនបានខ្វល់ពីខ្លួននិងកូនឡើយ
បើឈឺឯងក៏ព្រមពួកទៅតាមសម្រួលទៅ » អ្នកស្រីឡៃឡា សម្លឹងមុខរបស់រាងតូច ដៃចាប់ចង្ការជីមីនញញឹមបង្កប់ន័យ បង្គាប់អោយរាងតូចព្រមតាមកូនចៅរបស់នាងបើមិនចង់ឈឺខ្លួននោះ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(101)
Start from the beginning
