អាកំសាក!! កោតតែជាមនុស្សប្រុសនិងគេដែរ! បើគ្រាន់បើសាកជាមួយនិងយើងមក កុំធ្វើបាបអ្នកប្រុសតូចរបស់យើង!!» កាន់តែស្ដាប់កាន់តែស្មុកស្មាញ ភ្លាមៗប៉ាយលូក៏ស្រែកជេរប្រទិចទៅកាន់លីឆឹង ដោយមិនសំចៃមាត់ នាងខឹងណាស់ ដោយអត់ទ្រាំមិនបាននាងក៏បានជេរលីឆឹងខ្លាំងៗពេញដោយកំហឹង នៅស្រែកអោយនាយកំលោះមកវាយមួយស្មើរជាមួយនាងវិញ កុំចាប់មនុស្សមិនដឹងអីមកគំរាមចាហ្វាយរបស់នាង ព្រោះទង្វើនេះមិនមែនជាជំហរកូនប្រុសនោះទេ
នាងជាស្អី!? មានសិទ្ធិមកស្រែកជេរយើង!?» លីឆឹងស្រែកត្បកអោយប៉ាយលូ ទឹកមុខប្រែជាមាំមួយរំពេច ព្រោះដឹងថានាងក្រមុំជាអ្នកណា មិនមែនគ្រាន់តែជាអ្នកបំរើធម្មតាៗនៅផ្ទះត្រកូលវ៉ាងនោះទេ
សិទ្ធិ!... សិទ្ធិជាម្ដាយរបស់ឯងនោះអីអាចង្រៃ!! ឆាប់លែងអ្នកប្រុសតូចយើងភ្លាមទៅ យើងនិយាយអោយឯងឆាប់ដោះលែងអ្នកប្រុសរបស់យើង កុំអោយយើងអស់ការអត់ធ្មត់ជាមួយឯងអោយសោះ!!» ប៉ាយលូ ពេលនេះលែងខ្វល់ហើយ ធ្លាប់តែជាមនុស្សនិយាយភ្លាមធ្វើភ្លាម ដល់ពេលមកឃើញគ្រប់យ៉ាងបែបនេះនាងមិនទំលាប់ទេ ព្រោះនាងចិត្តក្ដៅមិនត្រជាក់ដូចចាហ្វាយនាងឡើយ ម្យ៉ាងនាងគឺជាឃាតករ និយាយថាសម្លាប់គឺសម្លាប់ហើយ មិននិយាយច្រើន មិនប្រើប្រាស់ល្បិចក្លែងចាប់កូនមាន់អញ្ចឹងទេ
ចិត្តក្ដៅម្លេះឃាតករតូច នេះយើងនៅមិនទាន់ជំរះបញ្ជីជាមួយនាង ដែលបំផ្លាញផែនការយើងកន្លងមកនៅឡើងទេ» លីឆឹង ទឹកមុខរៀបស្មើរ និយាយមួយៗដៃមាំសង្កត់ចុងកាំភ្លើងនិងក្បាលរបស់ចាន់ គ្មានប្រតិកម្ម ចំពោះសម្ដីរបស់ប៉ាយលូអ្វីបន្តិច ស្មានថានាយមិនដឹងឬ ថាផែនការគ្រប់យ៉ាងរបស់នាយកន្លងមក តែងតែបរាជ័យព្រោះតែនាង? ភាគរយតិចណាស់ដែលលោកពូរបស់នាយជាអ្នកធ្វើ គ្រប់យ៉ាងប៉ាយលូជាអ្នកបំផ្លាញនាយទាំងអស់
យើងនៅទីនេះ ឆាប់លែងមនុស្សទៅ!» អុីបូ ព្យាយាមធ្វើចិត្តត្រជាក់ណាស់ ព្រោះបំណងចង់អោយគេដោះលែងរាងតូច ប៉ុន្តែមើលទៅដូចជាមិនបានការទេ ព្រោះតែ....
មិចក៏ប្រែជាត្រជាក់ម្លេះ!? មិញនេះកូនចៅរបស់ឯងនៅប្រើសម្ដីថ្លោះណាស់ ចំណែកឯងបែជាបញ្ជាអោយយើងដោះលែងមនុស្ស ដោយសម្លេងត្រជាក់យ៉ាងនេះឬ!? មនុស្សរបស់ឯង នៅទីនេះសុទ្ធតែមនុស្សមានស្នាដៃ គិតថាសម្ដីរបស់ឯងប៉ុន្មានម៉ាត់នេះ អាចធ្វើអោយយើងជឿឯងបាន? គិតថាយើងជាមនុស្សល្ងង់ឬ.... គ្មានផ្លូវទេ យើងនិយាយហើយថ្ងៃនេះ យើងនិងអោយឯងស្គាល់អ្វីជាការបាត់បង់ពិតប្រាកដ!» លីឆឹង និយាយម៉ាត់ៗមិនលេងសើច ព្រោះនាយរងចាំថ្ងៃនេះមកយូរហើយ រងចាំថ្ងៃដែលធ្វើអោយមនុស្សល្បីធ្វើអោយសត្រូវដែលសម្លាប់ប៉ាម៉ាក់របស់គេស្គាល់រសជាតិនៃកាបាត់បង់ ដូចគ្នានិងខ្លួន
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(100)
Start from the beginning
