💞ភរិយាបណ្ដូលចិត្ត✨(99)

Start from the beginning
                                        

ហឹកៗ.... បើឯងចង់សម្លាប់យើងក៏បាញ់មក ហឹក..» ចាន់សម្លក់មុខលីឆឹង ទាំងទឹកភ្នែកហូរ ឈាមបានស្រក់ចេញពីក្បាលចុះមកដល់ត្របកភ្នែករបស់ចាន់ ប៉ុន្តែគិតថារាងតូចស៊ាវចាន់ មិនខ្លាចថែមទាំងអោយគេបាញ់ខ្លួនពេលនេះឥលូវនេះ ចាន់ព្យាយាមនិយាយបន្ត តែក៏...

ផាំង!» លីឆឹងខឹងណាស់ ស្ដាប់សម្ដីក្មេងនេះហើយ នាយក៏ប្រលែងមួយគ្រាប់ពិតមែន ប៉ុន្តែគឺមិនបានបាញ់ចាន់នោះទេ គឺបាញ់ទៅជញ្ជាំងម្ខាង ធ្វើអោយអុីបូនិងកូនចៅគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ហើយក៏...

ចាន់!!/កុំ!/អ្នកប្រុសតូច!!...អាចង្រៃ!! » រាងក្រាស់និងកូនចៅស្រែកព្រមគ្នា ក្រោយឃើញសត្រូវបាញ់មួយគ្រាប់ រួមទាំងយុនហ្គីផងដែរ ពួកគេស្រែកព្រមគ្នា អុីបូចង់រត់ចូលទៅជួយរាងតូចណាស់ ប៉ុន្តែមិនអាចធ្វើអ្វីបាន ព្រោះកូនចៅរបស់លីឆឹងរហ័សជាង

គ្រឹកៗ!! កុំចូលមកបើមិនចង់អោយវាងាប់ពិតមែន!!» កូនចៅលីឆឹង រហ័សផ្ជុងកាំភ្លើងមកកាន់អុីបូនិងយុនហ្គីភ្លាមៗ ក្រោយចាហ្វាយរបស់គេបាញ់ជញ្ជាំងមួយគ្រាប់ ដើម្បីកុំអោយរាងក្រាស់ទាំងពីរចូលមកបាន

ហុឹស!.... ភ័យណាស់មែនទេ?... » លីឆឹង មិនខ្ចីខ្វល់ពីសម្ដីរបស់អុីបូ នាយបែជាសើច និងយកដៃជូតឈាមដែលហូរចេញពីក្បាលរបស់អ្នកក្នុងដៃ បន្លឺសម្ដីសួរទៅកាន់រាងតូច ថែមទៀតផង

ចំណែកចាន់វិញ អ្វីក៏មិននិយាយ ចាន់បានត្រឹមតែសម្លឹងមុខគេ និងមើលគ្រប់សកម្មភាពទាំងអស់របស់លីឆឹង ពេលដឹងថាខ្លួននិយាយអ្វីក៏គ្មានប្រយោជន៍ដែរ ព្រោះតាំងពីថ្ងៃដែលប៉ារបស់ចាន់ស្លាប់មកដល់ពេលនេះ ចាន់មិនដែលដឹងពីមូលហេតុនោះទេ នៅមានហេតុផលដែលអុីបូ ស្អប់ខ្លួនមកដល់ពេលនេះទៀត ចាន់កាន់តែវល់ៗក្នុងរឿងគ្រប់យ៉ាង ធ្វើអោយរាងតូចពេលនេះអ្វីក៏លែងនិយាយចេញ ណាមួយក៏ខ្លាច ចាន់ពេលនេះខ្លាចស្ថានភាពពេលនេះខ្លាំងណាស់ ពិសេសសម្លេងកាំភ្លើងដែលបាញ់ចេញមិញនេះ

កុំសម្លឹងមុខយើងបែបនេះ ឯងគួរបន្ទោសអាអុីបូ ប្ដីរបស់ឯង! ដែលវាជាអ្នកសាងរឿងគ្រប់យ៉ាងមកថ្ងៃនេះ» លីឆឹង សម្លឹងមុខចាន់ បន្តិច ហើយក៏និយាយរៀបរាប់ ប្រាប់អោយរាងតូចបានដឹង ព្រោះរឿងគ្រប់យ៉ាងបន្ទោសគេមិនត្រូវទេ

ភរិយាបណ្ដូលចិត្តWhere stories live. Discover now