💞ភរិយាបណ្ដូលចិត្ត✨(99)

Start from the beginning
                                        

ហ្ហឹក....» ចាន់ ស្រក់ទឹកភ្នែកម៉ាត់ៗ បន្លឺសម្លេងយំខ្សោយស្ដាប់មិនចង់ឮ ព្រោះតែចាន់ពេលនេះគឺពិតជាហត់និងល្វើយណាស់ ព្រោះតែខ្លួនក្រោយពីកូនចៅរបស់លីឆឹងចាប់ខ្លួនមក គឺត្រូវពួកគេបង្អត់អាហារមួយថ្ងៃហើយ អ្វីក៏ចាន់មិនបានញុាំដែរ សូម្បីតែទឹកក៏ពួកគេមិនអោយរាងតូចញុាំដែរ

អាចង្រៃលីឆឹង ឯងកុំធ្វើអីគេ! ស៊ាវចាន់!!/អ្នកប្រុសតូច!!..» អុីបូស្រែកជេរលីឆឹងភ្លាមៗ គំរាមគេមិនអោយធ្វើអ្វីផ្ដេសផ្ដាសលើចាន់ដាច់ខាត នៅមានយុនហ្គីហើយនិងកូនចៅនាយទៀតផង ក្រោយឃើញគេទះកំភ្លៀងរាងតូចនិងមុខរបស់នាយ ពិសេសអុីបូ នាយពិតជាខឹងណាស់ ចង់តែសម្លាប់មនុស្សចង្រៃនេះចោលភ្លាមៗទេ នាយក្ដាប់ដៃសឹងតែបាក់ម្រាមទៅហើយ ក្រោយឃើញគេធ្វើបាបមនុស្សរបស់នាយនៅនិងមុខប៉ុន្តែនាយបែរជាធ្វើអ្វីមិនកើតទៅវិញ បានត្រឹមឈរមើលមនុស្សដែលនាយស្រលាញ់ត្រូវមនុស្សអាក្រក់ធ្វើបាបនៅនិងមុខទៅវិញ

អូយ!... ហ្ហឹកៗ.....» សម្លេងស្រែកដោយកាឈឺចាប់ភ្លាមៗរបស់រាងតូច ព្រោះតែពេលនេះគឺត្រូវបានលីឆឹង ចាប់បោចសក់ភ្ងើយទៅក្រោយមួយទំហឹង ធ្វើអោយរាងតូចឈឺចាប់ទ្រាំមិនបានស្រែកផងយំផងដោយការឈឺចាប់ជាខ្លាំង តែមិនអាចធ្វើអ្វីបានព្រោះតែដៃក៏ជាប់ចំណង ខ្លួនប្រាណទាំងមូលក៏ត្រូវកូនចៅរបស់លីឆឹងសង្កត់ជាប់នៅនិងកៅអីរើខ្លួនមិនបាន

បើឯងគ្រាន់បើក៏ចូលមកអាអុីបូ!! ជឿទេថាយើងនិងសម្លាប់ក្មេងម្នាក់នេះ ពេលនេះតែម្ដង! អូស!! មិនមែនទេគឺសម្លាប់ប្រពន្ធរបស់ឯង! ហាសហាសហា!... » លីឆឹង មិននិយាយតែមាត់ គេថែមទាំងភ្ជង់កាំភ្លើងចំក្បាលរាងតូចស៊ាវចាន់ទៀតផង ពេលនេះលីឆឹង ដូចជាក្ដៅស្លឹកត្រចៀកខ្លាំងហើយ ព្រោះតែពេញមួយថ្ងៃទៅហើយ យុនហ្គីនិងអុីបូ ពួកនាយមិនព្រមសម្លាប់គ្នាឯងសោះ យកចំណាត់ខ្មាំងមកហើយក៏មិនអាចបញ្ជាពួកគេអោយសម្លាប់គ្នាបានទៀត អញ្ចឹងមានតែលេងផ្លូវក្ដៅហើយ

ហឹកៗ.... » ស៊ាវចាន់ ភ្នែកសម្លឹងមើលកាំភ្លើងដែលលីឆឹងភ្ជង់ស្នៀតផ្កាឆ្លាស់គ្នានិងអុីប ទឹកភ្នែកហូរហាម អ្វីក៏និយាយមិនចេញ កែវភ្នែកពោពេញដោយកាឈឺចាប់សម្លឹងទៅមុខបុរសដែលខ្លួនស្រលាញ់ ចំណែកអុីបូក៏ដូចគ្នា នាយសម្លឹងមុខរបស់ចាន់ ដៃក្ដាប់ណែនចង់បាក់ម្រាម ហើយក៏...

ភរិយាបណ្ដូលចិត្តWhere stories live. Discover now