💞ភរិយាបណ្ដូលចិត្ត✨(97)

Start from the beginning
                                        

ខ្ញុំក៏មិនដឹងច្បាស់ដែរលោកម្ចាស់ គ្រាន់តែក្នុងចំណោមមនុស្សមួយក្រុមនោះខ្ញុំឃើញមានម្នាក់ ជាកូនចៅរបស់គ្រួសារលី លីឆឹង លោកម្ចាស់ ខ្ញុំព្យាយាមតាមពួកវាដែរ ប៉ុន្តែពួកវាដឹងខ្លួនមុនក៏បាញ់បំបែកកង់ឡានរបស់ខ្ញុំទៅ ប៉ុន្តែក្រោយមកនោះបន្តិច ខ្ញុំឃើញមនុស្សរបស់វ៉ាងអុីបូ ពួកគេរហ័សនាំគ្នាតាមពីក្រោយឡាននោះ ព្រោះតែខ្ញុំគៀបជើងជាប់និហចង្កូតឡានទើបមិនអាចតាមពួកគេទៅបាន » ពូឈុន និយាយរៀបរាប់ប្រាប់ទៅលោកម្ចាស់សុង ទាំងពិបាកទឹកមិខគាត់ក៏ស្លេកខ្លាំង ព្រោះរបួសមិនស្រាលនោះទេ នេះបើត្រឹមជាមនុស្សធម្មតាគ្មានការឆ្លងកាត់ ប្រហែលជាអាចបាត់បង់ជីវិតបាន

មនុស្សរបស់វ៉ាងអុីបូចឹងឬ!? ប៉ុន្តែហេតុអ្វីយើងទាក់ទងគេច្រើនដងហើយ គេមិនលើកលេខយើងនោះទេ ឯងច្បាស់ទេថាមនុស្សដែលតាមពួកនោះទៅជាមនុស្សរបស់វ៉ាងអុីបូនោះ!?» លោកម្ចាស់សុង ដុងស៊ុក គាត់និយាយបណ្ដើរនឹកខឹងបណ្ដើរ ព្រោះតែលេខរបស់អុីបូ គាត់ព្យាយាមខលយ៉ាងណាក៏មិនចូល ពេលចូលក៏ចូលបានតែមួយភ្លែត បន្ទាប់មកក៏ស្ងាត់ទាំងអស់ (បានអីតេចូលលោកតាក្មេក បើចៅប្រសារលោកតាបោកទូរស័ព្ទចោលបាត់ហើយនឹង)

ប៉ុន្តែខ្ញុំឃើញច្បាស់ណាស់ ពួកគេជាមនុស្សរបស់វ៉ាងអុីបូ ក្នុងនោះមានអ្នកបំរើស្រី ឈ្មោះ... ឈ្មោះប៉ាយលូ ខ្ញុំចំណាំនាងបាន កាលពីលោកម្ចាស់ជួបជាមួយអ្នកប្រុសតូច កាលពីលើកមុន! » ពូឈុន និយាយប្រាប់ពីភិនភាគ របស់មនុស្សដែលតាមទៅ ប៉ុន្តែក្រោយមកទៀតគាត់មិនដឹងទេ ថាពួកគេជួបបានឬមិនបាន មានតែចាំមើលហើយ
( ត្រង់នេះអាចថាពូឈុនមើលច្រឡំក៏ថាបាន ព្រោះទីតាំងដែលចាន់ត្រូវគេចាប់គឺនៅមុខភូមិគ្រឹះវ៉ាង គ្រាន់តែនៅជ្រុងម្ខាងនៃចុងរបងភូមិគ្រឹះប៉ុណ្ណោះ រាងតូចត្រូវចាប់ទៅទងមិនទាន់ចេញផុតពីបរិវេណភូមិគ្រឹះវ៉ាងទេ)

មិនអីទេ ឯងសម្រាកចុះយើងមានមធ្យោបាយហើយ!» លោកតាសុង គាត់បានត្រឹមខឹងនិងខ្លួនឯង ចិត្តអន្ទះសានិងសុវត្ថិភាពរបស់ចៅប្រុស ប៉ុន្តែពេលនេះគាត់បាត់ដំណឹងហើយ មនុស្សដែលបានចាត់ទៅក៏មិនទាន់មានដំណឹងមកទៀត ពេលនេះអុីបូក៏នៅទាក់ទងមិនទាន់បាន គាត់ពិតជាខឹងខ្លួនឯងណាស់ ដែលព្រមតាមរាងក្រាស់ យកជីវិតចៅប្រុសតែម្នាក់របស់គាត់ទៅប្ដូរបែបនេះ បើដឹងថារ)ងបែបនេះកើតឡើងម្លេះគាត់និងមិនព្រមតាមអុីបូកាលពីប៉ុន្មានខែមុន ដែលយកចាន់ត្រឡប់មកវិញដែរ

ភរិយាបណ្ដូលចិត្តWhere stories live. Discover now