ក្រោយពីឡើងឡានហើយពួកគេទាំងពីរនាក់ប្ដីប្រពន្ធក៏បាន ធ្វើដំណើរទៅកាន់ទីតាំងដែលបាននិយាយមុននេះ
Skip
មន្ទីពេទ្យ
លោកម្ចាស់!» លោកពូឈុនដែលជាជំនិត របស់លោកតាសុង ទឹកមុខស្លេកស្លាំង ព្រោះតែរបួសគឺធ្ងន់ធ្ងរមិនស្រាលនោះទេ គាត់ត្រូវបាក់ភ្លៅ ក្រោយពីឡានរេចង្កូតទៅបុកនិងបង្គោលភ្លើង
កុំ! កុំក្រោកអី មើលទៅរបួសឯងក៏មិនស្រាលនោះទេអាឈុន! ឯងយ៉ាងមេចហើយ!?» លោកម្ចាស់ សុង ដុងស៊ុក ក្រោយចូលមកដល់ក្នុងបន្ទប់អ្នកជំងឺហើយនោះ ក៏ឃើញថាកូនចៅជំនិតរបស់គាត់ដែលដើរតាមគាត់មកអស់ជាច្រើនឆ្នាំ ថ្ងៃនេះគេបានគេនៅមន្ទីពេទ្យព្រោះតែរបួសបាក់ភ្លៅ ក្រោយពីគ្រោះថ្នាក់ឡានបើទៅបុកនិងបង្គោលភ្លើង ក្រោយពីកូនចៅរបស់លីឆឹង បាញ់មួយគ្រាប់ត្រូវកង់ឡានរបស់គាត់។
លោកម្ចាស់សុង បារម្ភពីកូនចៅផងអន្ទះសានិងដំណឹងចៅប្រុសផង ពេលនេះគាត់ក៏អស់ជំរើសដូចគ្នាព្រោះថាក្ដីសង្ឃឹមរបស់គាត់ពេលនេះនៅសល់តែអុីបូប៉ុណ្ណោះ ប៉ុន្តែគាត់ព្យាយាមខលទៅនាយជាច្រើនដងណាស់ នៅតែទាក់ទងមិនបាន ពេលនេះមិនដឹងថាស៊ាវចាន់ធ្លាក់ក្នុងដៃរបស់អ្នកណាអោយប្រាកដនោះទេ
លោកម្ចាស់ ខ្ញុំមិនបានការ លោកម្ចាស់ដាក់ទោសអាឈុនមក ខ្ញុំមិនបានការគ្រាន់តែអ្នកប្រុសតូចម្នាក់ខ្ញុំកាពារមិនបាន បណ្ដោយអោយពួកវាចាប់យកអ្នកប្រុសតូចទៅ» នាយឈុន ដឹងថាពេលនេះលោកម្ចាស់របស់គាត់ កំពង់បារម្ភខ្លាំងពីអ្វី ទើបគាត់អត់មិនបាននិងបន្ទោសខ្លួនឯងដែលការពាររាងតូចមិនបានល្អ មិនគួរណាកាលពីព្រឹកមិញគាត់ទៅយឺតមួយជំហ៊ានទេ តាមកំហុសដែលគាត់ធ្វេប្រហែសនេះ ត្រឹមបាក់ភ្លៅប៉ុណ្ណេះវាតិចណាស់
តើឯងដឹងថាជាក្រុមរបស់អ្នកណាទេ តើអ្នកណាជាអ្នកចាប់ចៅចាន់!?» លោកម្ចាស់សុង គាត់មិនបានឆ្លើយតប ប៉ុន្តែគាត់បែរជាសួររកនៅដើមហេតុក៏ដូចជារឿងដឺលបានកើតឡើងកាលពីព្រឹកមិញដូចគ្នា ព្រោះថារឿងគ្រប់យ៉ាងគឺមិនបានដើរទៅតាមផែនការនោះទេ តើក្រុមណាជាអ្នកចាប់យកចៅប្រុសរបស់គាត់ទៅកាលពីព្រឹកមិញ!?
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(97)
Start from the beginning
