💞ភរិយាបណ្ដូលចិត្ត✨(96)

Magsimula sa umpisa
                                        

នេះនាងនិយាយមែនឬ!? ទាំងអស់នេះគឺជាមូតថ្មីទើបនាំចូលព្រឹកមិញ!? » លោកស្រីធំវ៉ាង គាត់ញញឹម សួរបញ្ជាក់ទៅកាន់បុគ្គលិកហាង

ចាស៎!... លោកស្រី ពិតមែនហើយ គ្រប់មូតនៅក្នុងហាងនេះគឺទើបតែនាំចូលមកកាលពីព្រឹកមិញនេះទេចា៎ស!.. ម៉ូតទាំងអស់គឺមានកាលបរិច្ឆេទនិងកំណត់មូតពីច៊ខាងហាង បើមិនជឿលោកស្រីអាចមើលនៅត្រង់នេះបានចា៎ » នាងញញឹមបកស្រាយមួយៗច្បាស់ៗជូនលោកស្រីធំវ៉ាង នៅលើកបង្ហាញផ្លាក Label អោយគាត់មើលទៀតផង

បើអញ្ចឹងពួកនាងជួយខ្ចប់អោយយើងទាំងអស់មកគ្រប់មូដណា ត្រូវហើយគ្រប់មូដយើងយកតែទំហំS ទេ ព្រោះកូនប្រសារយើងរាងគេតូចណាស់! » លោកស្រីវ៉ាញញឹមហើយក៏និយាយប្រាប់អោយបុគ្គលិកហាង ប្រញាប់រៀបចំរាល់មូតថ្មីៗដែលទើបចូលស្តុកទាំងអស់អោយគាត់ នៅបញ្ជាក់ទៀតថារាល់មូដទាំងអស់ គាត់យកតែទំហំតូចប៉ុណ្ណោះ

ចា៎ស លោកស្រីសូមរងចាំបន្តិច ខាងយើងនិងខ្ចប់ជូនលោកស្រីចា៎...» បុគ្គលិកហាង នាងសប្បាយចិត្តណាស់ ព្រោះតែគាត់ជាភ្ញៀវទីមួយហើយដែលបានប្រមូលទិញរាល់collection ថ្មីៗក្នុងហាងថ្ងៃនេះ មើលចុះគ្រប់មូដទាំងអស់មិនក្រោម 50ឈុតទេ  បែបនេះចំណូលរបស់នាងថ្ងៃនេះមិនតិចសែនទេ...

ប្រយ័ត្នផងណា!!» លោកស្រីធំ

ចាស៎ លោកស្រី!» បុគ្គលិកហាង

ក្រោយពីគ្រប់យ៉ាងរៀបរយហើយនោះ ក្រុមអង្គរក្សក៏បានទទួលយកឥវ៉ាន់ទាំងអស់និងដើរតាមលោកស្រីធំ ចេញទៅហាងពេជ្រម្ដង ព្រោះគាត់ចង់ទិញអំណោយខ្លះទៀត ត្រៀមសម្រាប់ជាកាដូអោយកូនប្រសាររបស់គាត់ មើលទៅគាត់ពិតជាសប្បាយចិត្តណាស់ថ្ងៃនេះ មកបារាំងលើកនេះមិនខាតទេ ព្រោះគាត់បានត្រៀមរបស់ច្រើនណាស់សម្រាប់កូនប្រសារនិងចៅប្រុសរបស់គាត់ ស្នាមញញឹមរបស់គាត់គឺបញ្ជាក់ពីសេចក្ដីសុខផ្លូវចិត្តរបស់គាត់ នៅពេលដែលមានវត្តមានរបស់ចាន់និងកូន.... ប៉ុន្តែគាត់មិនបានដឹងទេថា កូនប្រសារដល់កំសត់របស់គាត់ពេលនេះបានជួបនិងរឿងរ៉ាវអាក្រក់កំរិតណា ស្នាមញញឹមនិងក្ដីសុខរបស់គាត់ និងបន្តមានទៀតទេ បន្ទាប់ពីមួយសប្ដាហ៍នៅប្រទេសបារាំង!?

ភរិយាបណ្ដូលចិត្តTahanan ng mga kuwento. Tumuklas ngayon