💞ភរិយាបណ្ដូលចិត្ត✨(94)

Start from the beginning
                                        

នាងនិយាយស្អី!? នេះនាងចង់ថាយើងជាមនុស្សល្ងង់!!?» លី ឆឹង ច្រឡោតដាក់អ្នកចំពោះមុខ នេះនាងចង់បានន័យថាមេច!? នាងដៀលខ្លួនឬសរសើរ!?

ធ្វើចិត្តអោយត្រជាក់ លោកកុំអាលច្រឡោតអី ពេលនេះវ៉ាងអុីបូមិនទាន់មកមែន ប៉ុន្តែក្រែងបងប្អូនល្អរបស់គេមកហើយតើ?... ម្យ៉ាងលោកក៏មានរបស់លេងក្នុងដឺស្រាប់ហើយមិនអញ្ចឹង? » អ្នកស្រីឡៃឡា សម្លឹងមុខលីឆឹងបន្តិច ញញឹមមានគំនួច បោះសម្ដីប៉ុន្មានម៉ាត់ ធ្វើអោយក្មេងឈាមក្ដៅចាប់ផ្ដើមគិតពីសម្ដីរបស់នាងភ្លាមៗ ប៉ុន្តែ....

....» លី ឆឹង មិនបានឆ្លើយតបនិងសម្ដីរបស់នាង ប៉ុន្តែគេកំពង់តែគិតដល់អ្វីដែលស្រីម្នាក់នេះបាននិយាយ

ហេតុអ្វីមិនឃើញអ្នកប្រុសតូចនៅក្នុងនេះ?... ឬក៏ពួកវាលេងល្បិច? មិនបានទេ! ខ្ញុំត្រូវតែរកកន្លែងពួកវាចាប់អ្នកប្រុសតូចលាក់ទុកអោយឃើញ ព្រោះពេលនៅមិនច្រើនទេ!!» ប៉ាយលូ លួចស្ដាប់មនុស្សពីនាក់និយាយគ្នា នៅជាន់ទី3 នាងស្ដាប់ពួកគេនិយាយគ្នាបណ្ដើរ ភ្នែករេសម្លឹងរកមើលមនុស្សដែលចង់រកបណ្ដើរ ក្នុងចិត្តគិតដល់ស៊ាវចាន់ នាងព្យាយាមរកមើលគ្រប់ទីកន្លែងក្នុងអាគានេះ ប៉ុន្តែមិនឃើញអ្នកប្រុសរបស់នាងនៅទីនេះទេ តើពួកគេចាប់អ្នកប្រុសរបស់នាងទៅលាក់ទុកនៅឯណាទៅ!? នេះនាងរកមកច្រើនជាន់ហើយ នៅតែរកមិនទាន់ឃើញទៀត វាពិតជាចំលែកណាស់

លោកលេងអ្វីក៏បាន យើងមិនហាមទេ ព្រោះមនុស្សដែលយើងចង់បានគឺលី ឆុងណាន ពូរបស់លោកចំណែក មីន យុនហ្គី ពួកគេនិងក្មេងទាំងពីរនាក់នោះ យើងប្រគល់អោយលោកហើយ!» ឡៃឡា ញញឹមសម្លឹង លីឆឹង ដែលមិនបាននិយាយអ្វី ព្រតែពេលកិច្ចការរបស់នាងគឺបានបញ្ចប់ហើយ នៅសល់ប៉ុន្មានគឺស្ថិតទៅលើ លីឆឹង ខ្លួនឯងថាចាត់ការពួកគេយ៉ាងមេច

ក្មេងទាំងពីរ!? លោកមីន!? វីវរហើយ!!» ប៉ាយលូ ទើបតែចាប់អារម្មណ៍និងសម្ដីរបស់អ្នកស្រីឡៃឡា នាងក៏ចាប់ផ្ដើមមានអារម្មណ៍មិនស្រួលឡើយមកភ្លាម

Skip

យុនហ្គី Part

ចាហ្វាយ! មនុស្សរបស់យើងប្រាប់ថាឃើញឡានរបស់វ៉ាងអុីបូ នៅខាងក្រៅ ពួកគេកំពង់តែមកទីនេះដូចគ្នា!» K ដែលទើបទទួលទូរស័ព្ទពីមនុស្សនៅខាងក្រៅ ក៏រហ័សចូលមកខ្សឹបប្រាប់ យុនហ្គី ពីវត្តមានរបស់អុីបូ ដែលកំពង់តែនៅខាងក្រៅអាគារ ដោយមានកូនចៅមកជាមួយក៏មិនតិចដែរ

ភរិយាបណ្ដូលចិត្តWhere stories live. Discover now