💞ភរិយាបណ្ដូលចិត្ត✨(93)

Start from the beginning
                                        

....» អុីបូ មិនបាននិយាយអកវីឡើយ នាយគ្រាន់តែចុះពីឡាននិងសម្លឹងមើលទៅកាន់ឡានដែលមានស្លាកលេខរបស់ត្រកូលមីន នាយកំពង់តែគិត តើនៅខាងក្នុងនោះមានរឿងអ្វីខ្លះទៅ តើមិនមែនតែរាងតូចទេដែលត្រូវបានចាប់មក!?

ចាហ្វាយមិនអាចទៅទាំងបែបនេះបានទេ! វាគ្រោះថ្នាក់ណាស់» យ៉ាងយ៉ាងក៏បន្តនិយាយដោយខ្លាចថាជាអន្ទាក់របស់សត្រូវ

តើអាយុន មកទីនេះធ្វើអ្វី!? មនុស្សរបស់យើងផ្ដល់ដំណឹងមកហើយឬនៅ!?» អុីបូ ទោះជាអន្ទះសារប៉ុណ្ណាក៏ព្យាយាមធ្វើចិត្តស្ងប់ដែរ ព្រោះបើយុនហ្គីមកទីនេះហេតុអ្វីក៏គេមិនដឹង? បើមិនមែនជារឿងរបស់ស៊ាវចាន់ទេ តើជារឿងអ្វី!?

វ៉ាងអុីបូ នាយមានចំងល់ជាច្រើននៅក្នុងគំនិតពេលនេះ ព្រោះតែវត្តមានមនុស្សរបស់ត្រកូល មីន ហេតុអ្វីក៏មានមនុស្សរបស់មីន យុនហ្គី មកសំងំនៅទីនេះច្រើនម្លេះ តើមនុស្សដែលចាប់ស៊ាវចាន់មក មានបំណងអ្វីអោយប្រាកដទៅ!? អុីបូគិតដល់ត្រឹមក៏កាន់តែសង្ស័យខ្លាំងឡើងពីរឿងហេតុដែលកំពង់កើតឡើងថ្ងៃនេះ នាយប្រាកដចិត្តណាស់ថាអ្នកនៅពីក្រោយរឿងគ្រប់យ៉ាងជាអ្នកណា ទោះបីជាមិនទាន់បានជួបផ្ទាល់ភ្នែកក៏ដោយក៏នាយដឹងរួចហើយ ប៉ុន្តែមិនគិតថាលីឆឹងអាចង្រៃនេះកើតជាមនុស្សឆ្លាតនោះទេ ច្បាស់ណាស់ថាវាមានអ្នកនៅពីក្រោយខ្នង។ គិតហើយអុីបូរៀបនិងបោះជំហ៊ានដើរទៅកាន់ឃ្លាំងចាស់នោះទៅហើយប៉ុន្តែក៏....

ចាហ្វាយ! ខ្ញុំថាកុំទាន់អីទាន» យ៉ាងៗ ឃើញថាអុីបូមានបំណងដើរទោះកាន់អាគាចាស់នាយមិនចាំយូរក៏និយាយឃាត់កុំអោយចាហ្វាយខ្លួនទៅពេលនេះអី ព្រោះមិនដឹងថាមនុស្សដែលណាត់មកជួបនេះកំពង់មានល្បិចអ្វីនោះទេ

....!!??» អុីបូ លើកចិញ្ចើជាសញ្ញាសួរក៏ដូចជាមានអារម្មណ៍មិនល្អនៅពេលដែលមនុស្សជំនិតចេញមុខមកហាមឃាត់នាយភ្លាមៗបែបនេះ

ចាហ្វាយ ខ្ញុំមិនបានមានន័យដូចចាហ្វាយគិតទេ ប៉ុន្តែពួកយើងគួរតែរងចាំ ប៉ាយលូត្រឡប់មកវិញសិនដែរចាហ្វាយ » យ៉ាងៗសម្លឹងមុខរបស់ចាហ្វាយក៏ដឹងភ្លាមថាគាត់កំពង់ខឹង មិនចាំយូរនាយប្រញាប់និយាយបកស្រាយ បើនៅយូរជាងនេះអាចថានិងកើតរឿងនិនខានទេ

ឯងនិយាយស្អី!? ក្រែង!...» អុីបូលើកចិញ្ចើមឆ្ងល់ជាខ្លាំង សម្លឹងមុខកូនចៅភ្លាមៗ ព្រោះតាមតែចាំបាននាយមិនបានបញ្ជាអោយប៉ាយលូ ចូលទៅទីនោះឡើយ នាយដឹងថានាងល្អិតនោះឆ្លាតពូកែល្បិចច្រើន ថែមទាំងពូកែវ៉ៃទៀតផង ប៉ុន្តែនាយមិនបានបញ្ជានាងអោយទៅធ្វើរឿងបែបនេះឡើយ ព្រោះវាគ្រោះថ្នាក់ណាស់ សត្រូវដែលហ៊ានចាប់មនុស្សរបស់នាយហើយគំរាមនាយបែបនេះ វាម្នាក់ច្បាស់ជាមិនធម្មតាឡើយ បើទោះជាពីដំបូងនាយទាយដឹងមុនថាជាអ្នកណាក៏ពិតមែន ប៉ុន្តែពេលនេះនាយមិនប្រាកដចិត្តទេ ហើយនេះពួកគេយកអ្វីមកនិយាយ យកអ្វីមកគិត!? នាយព្យាយាមនិយាយបន្ត ប៉ុន្តែក៏....

គឺពេលនេះប៉ាយលូ កំពង់តែចូលទៅក្នុងអាគារចាស់នោះហើយចាហ្វាយ ព្រោះនាងមិនទុកចិត្ត ខ្លាចចាហ្វាយមានព្រោះថ្នាក់.... ចាហ្វាយក៏ដឹងថានាងមិនព្រមអោយចាហ្វាយមានរឿងអ្វីកើតឡើងឡើយ! ពេលនេះកុំថាឡើយប៉ាយលូ ទោះប្ដូរជាខ្ញុំក៏ធ្វើបែបនេះដែរ ព្រោះមិនដឹង ថាសត្រូវរបស់យើងពិតប្រាកដពេលនេះជាអ្នកណាឡើយ ពួកខ្ញុំមិនទុកចិត្តពួកមនុស្សទាំងនោះទេវាហ្វាយ!..» យ៉ាងៗ និយាយកាត់កុំអោយអុីបូនិយាយបន្ត ភ្នែកសម្លឹងមើលទៅឡានជាច្រើនគ្រឿង ដែលពាក់ស្លាកលេខត្រកូលមីន គេដឹងច្បាស់ណាស់ថាមនុស្សដែលបានខលមកចាហ្វាយ គឺមិនមែនមនុស្សធម្មតានោះទេ បើត្រឹមតែជាលីឆឹងពិតមែន វាមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងកាធ្វើរឿងទាំងនេះដាច់ខាត! បើវាមានឱកាសវាមិនរងចាំដល់ថ្ងៃនេះទេ។

អុីបូក្រោយស្ដាប់សម្ដីយ៉ាងៗហើយ នាយគិតឡើងវិញ បន្តិចពីវត្តមានរបស់យុនហ្គី ព្រោះតែគ្រប់ម៉ាត់គ្រប់សម្ដីរបស់យ៉ាងៗក៏មិនខុស ម្យ៉ាងបើប៉ាយលូចូលទៅខាងក្នុងបាន នោះវាក៏ជាកាល្អសម្រាប់នាយក្នុងការធ្វើការដូចគ្នា។ អញ្ចឹងហើយពេលនេះមានតែធ្វើចិត្តអោយស្ងប់រងចាំប៉ាយលូត្ររឡប់មកវិញប៉ុណ្ណោះ។

ចាហ្វាយ!»
...........

To be continued.....💐
Etta Yizhann.....💞

ភរិយាបណ្ដូលចិត្តWhere stories live. Discover now