💞ភរិយាបណ្ដូលចិត្ត✨(93)

Start from the beginning
                                        

អាឈូ ឆាប់! ឆាប់រៀបចំមនុស្ស តាមរកក្មេងនោះអោយឃើញ ឆាប់ឡើង រៀបចំឡានទៅ!...» លី ឆុងណាន និយាយទាំងញ័រមាត់ កែវភ្នែកទាំងគូរប្រែជាក្រហមដក់ទៅដោយទឹកភ្នែក និយាយប្រាប់អ្នកក្រោមបង្គាប់អោយចាត់មនុស្សតាមរកស៊ាវចាន់ពេលនេះ រកអោយឃើញ ធ្វើយ៉ាងណារកក្មេងស៊ាវចាន់អោយឃើញ

ប៉ុន្តែលោកម្ចាស់?...» ឈូ ជាកូនចៅជំនិត ព្យាយាមចង់ឃាត់ដំណើររបស់គាត់ ប៉ុន្តែក៏....

យើងបញ្ជាឯង ឆាប់ឡើងរៀបចំណាន យើងត្រូវចេញទៅក្រៅឥលូវនេះ!!» លី ឆុងណាន ក្ដាប់ដៃរបស់ឈូស្ទើរតែបែកឈាម និយាយទាំងសម្លេងស្អក បញ្ជាអោយនាយចាត់ចែងពេលនេះ និងរៀបចំឡានគាត់និងទីកន្លែងមួយ

បាទ លោកម្ចាស់!» ឈូ ទទួលបញ្ជា

Skip

ងឺត!... ចាហ្វាយ ពួកយើងមកដល់ហើយទាន!» យ៉ាងៗ បើកឡានមកដល់កែងនៃច្រក់ចូល ក៏បាននិយាយប្រាប់ទៅ អុីបូដែលនៅខាងក្រោយ អោយបានដឹង

ឆាប់បើកចូលទៅ!» អុីបូ បញ្ជាអោយយ៉ាងៗបើកចូលទៅ ព្រោះពេលនេះមិនអាចគិតថាមានអន្ទាក់ឡើយ ព្រោះទីតាំងនេះគឺជនមិនស្គាល់នោះជាអ្នកប្រាប់ ដូច្នេះហើយ ពួកវាក៏បានត្រៀមទុកមុនរួចហើយ

ប៉ុន្តែ ចាហ្វាយ មានឡានចតនៅខាងមុខនោះច្រើនណាស់ ជាឡានរបស់ត្រកូលមីន!?...» យ៉ាងៗ សម្លឹងមើលឆ្វេងស្ដាំបំរុងនិងទៅ តាមកាបញ្ជារបស់ចាហ្វាយ ប៉ុន្តែក៏ត្រូវបញ្ឈប់វិញ ព្រោះតែមានឡានជាច្រើនគ្រឿងនៅចតខាងមុខអាគារបាក់បែកនោះ មើលយូរទៅទើបដឹងថាឡានដែលចតចោលគឺសុទ្ធតែជាស្លាកលេខរបស់ត្រកូលមីន នៅមានព្រៃអមសងខាងនោះទៀត មើលក៏ដឹងថាមានមនុស្សកំពង់បង្កប់នៅទីនោះដែរ

ឯងនិយាយស្អី? ឡានត្រកូលមីនចឹងហេស៎!?» អុីបូ និយាយទាំងសង្កត់សម្លេងស្ទួនសម្ដីរបស់យ៉ាងៗ

បាទ!» ចំណែកកូនចៅជំនិតក៏ឆ្លើយបញ្ជាក់ ព្រោះជាការពិត

អាយុនមកទីនេះបានយ៉ាងមេច? ក្រាក!....» ក្រោយបញ្ចប់សម្ដី អុីបូ ក៏បើកទ្វាចុះពីឡាន មិនដឹងថាពេលនេះនាយកំពង់គិតអ្វីនោះទេ

ក្រាក! គ្រឹប!..... ចាហ្វាយ!» យ៉ាងៗ រហ័សបើកទ្វាឡានចុះមកជាមួយចាហ្វាយ ដោយចៅសព្វនាមរបស់នាយទៀតផង ក្នុងបំណងឃាត់ដំណើររបស់អុីបូ

ភរិយាបណ្ដូលចិត្តWhere stories live. Discover now