Skip
លីឆុងណាន Part
ចាហ្វាយមានរឿងហើយទាន! » មនុស្សជំនិតរបស់លីឆុងណាន បានរត់មកយ៉ាងត្រហេបត្រហប ដើម្បីប្រាប់ដំណឹងដល់លោកម្ចាស់របស់ខ្លួនដែលពេលនេះ កំពង់តែនៅក្នុងភូមិគ្រឹះ ផឹកតែអានកាសែត តាមទំលាប់ដូចរាល់ដង
ឯងមានរឿងអី ហេតុអីក៏ត្រហេបត្រហបម្លេះ!?» លី ឆុងណាន ដាក់កាសែតចុះ ហើយក៏សួរនាំទៅកាន់កូនចៅដែលរត់ចូលមក
លោកម្ចាស់ លោម្ចាស់ពេលនេះមានរឿងធំហើយ!!» កូនចៅដែលរត់មកប្រាប់ដំណឹង ឆ្លើយតបទៅកាន់លោកម្ចាស់ទាំង ដកដង្ហើមមិនចង់ដល់គ្នា
មានរឿងអី... ឆាប់និយាយមក នេះអាឆឹងទៅបង្កររឿងអ្វីទៀតហើយ?...» លោកម្ចាស់លី គាត់នៅតែសួនាំដោយស្ងប់ស្ងាត់ទៅកានើកូនចៅ ព្រោះមិនយល់ថានាយចូលមកនេះចង់និយាយសំដៅលើអ្វីឡើយ ប៉ុន្តែក៏គិតថាប្រហែលជារឿងរបស់លីឆឹង បង្កររឿងទៀតហើយមើលទៅ
មិនមែនរឿងរបស់អ្នកប្រុសទេលោកម្ចាស់ គឺ... គឺរឿងរបស់អ្នកប្រុសចាន់» កូនចៅ
ឰងនិយាយថាមេច!?... ជាអ្នកណា ឆាប់និយាយម្ដងទៀត!!» លោកម្ចាស់លី ដែលអារម្មណ៍ស្ងាប់ស្ងាត់មិននេះប្រែជា បើកភ្នែកធំៗ នៅបង្គាប់បញ្ជាអោយកូនចៅនិយាយម្ដងទៀត និយាយអោយច្បាស់
បាទលោកម្ចាស់ គឺក្មេងប្រុសនោះ វ៉ាងស៊ាវចាន់ ក្មេងនោះត្រូវមនុស្សមិនស្គាល់មុខមួយក្រុមចាប់ខ្លួនបន្ទាប់ចេញពីភូមិគ្រឹះវ៉ាង បានបន្តិច ពេលនេះមនុស្សរបស់វ៉ាងអុីបូ និងលោកម្ចាស់សុងកំពង់តែតាមរកក្មេងនោះទាន» កូនចៅរបស់លី ឆុងណាន ព្យាយាមនិយាយប្រាប់ពីដំណើររឿង ទាំងអស់ដែលកើតឡើងកាលពីព្រឹកមិញនេះ អោយលោកម្ចាស់របស់គេស្ដាប់
ឯងនិយាយថាមេច... តាកញ្ចាស់ត្រកូលសុងមែនទេ!?» លីឆុងណាន សួរស្ទួនសម្ដីរបស់កូនចៅ ដែលបាននិយាយមុននេះ ទាំងបើកភ្នែកធំ ហើយក៏មានកាភ្ញាក់ផ្អើលមិនតិចដែរ ដល់ថ្នាក់....
លោកម្ចាស់ កុំរំជួលចិត្តពេកអីទាន» នាយជំនិត ក៏រហ័សមកជួយទប់គ្រាអ្នកជាចាហ្វាយ ព្រោះដឹងថាពេលនេះគាត់កំពង់តែភ្នាក់ផ្អើលនិងអ្វី
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(93)
Start from the beginning
