💞ភរិយាបណ្ដូលចិត្ត✨(89)

Zacznij od początku
                                        

ចាំបន្តិចសិនទៅ បង្ខំពេកមិនបានផលហើយត្រូវខូចការទៀតឥលូវហើយ!» ម្នាក់ជាល្បងគេ និយាយផងសម្លឹងមើលទៅជីមីននិងរាងក្រាស់ដែលអង្គុយនៅកៅអីរងចាំផង

ខ្ញុំថាពួកយើងផ្ដាច់ភ្លើងក្នុងមន្ទីពេទ្យទៅល្អល្បង!?» កូនចៅពួកវាម្នាក់ទៀតនិយាយ

ចាំបន្តិចសិនទៅ!!» ម្នាក់មេគេនិយាយ

បងយុន អូនចង់ចូលបន្ទប់ទឹកបន្តិច...» អង្គុយបានបន្តិច ជីមីនក៏ប្រាប់យុនហ្គី ថាខ្លួនចង់ចូលបន្ទប់ទឹក ព្រោះថាអ្នកមានទំងន់គឺមានកាប្រើប្រាស់បន្ទប់ទឹកញឹកញាប់ជាងមនុស្សធម្មតា (នោមញឹក)

បានបងនាំអូនទៅ ក្រោកថ្នមៗ.... » យុនហ្គី

ចាហ្វាយ!» K និយាយព្រោះតែមិនទុកចិត្ត

មិនអីទេ! ពួកឯងនៅចាំយើងទីនេះហើយ» និយាយហើយនាយក៏នាំជីមីនទៅបន្ទប់ទឹក ដែលមានសម្រាប់តែភ្ញៀវvipដូចជានាយប៉ុណ្ណោះ 

បងចាំអូននៅទីនេះហើយ អូនចូលម្នាក់ឯងបានណា...» មកដល់មុខបន្ទប់ទឹកជីមីន អាក់ដំណើរបន្តិច ប្រាប់អោយយុនហ្គីចាំខ្លួននៅខាងក្រៅបានហើយ មិនបាច់ទៅតាមដល់ខាងក្នុងនោះទេ

ប៉ុន្តែ?...» យុនហ្គី រកនិយាយបដិសេធតែក៏....

មិនអីទេណា ក្រែងប្ដូអូននៅឈរយាមនៅមុខនេះហើយតើ បើមានមនុស្សចង់ចាប់អូនក៏ឆ្លងកាត់ប្ដីអូនសិនដែរ» ជីមីន និយាយក៏មានហេតុផល រាងតូចទទួលស្គាល់ថាយុនហ្គីសបារម្ភពីខ្លួន មិនចង់នៅឆ្ងាយនោះទេព្រោះខ្លាចមានរឿងអ្វីមួយកើតឡើង ប៉ុន្តែរាងតូចគិតថាមិនអីនោះទេ ព្រោះតែរាងក្រាស់បានឈរចាំខ្លួននៅខាងមុខនេះទៅហើយ បើមានមនុស្សចង់ធ្វើបាបខ្លួនពួកវាក៏ត្រូវចេញចូលតាមច្រកើនេះដូចគ្នាដែរ

បានបងស្ដាប់តាមអូនចុះ ប៉ុន្តែបើមានរឿងអ្វីមិនស្រួលស្រែកហៅបងណា» យុនហ្គី

បាទ!...» ជីមីននិយាយហើយក៏ចូលទៅក្នុងបន្ទប់ទឹកបាត់ នៅសល់យុនហ្គី ដែលនៅខាងក្រៅរងចាំនាយតូច

10នាទីកន្លងផុតទៅហើយ ប៉ុន្តែមិនឃើញជីមីនចេញមកវិញសោះ នាយធំពិតជាបារម្ភបន្តិចដែរ តែក៏ស៊ូនៅឈរចាំនៅខាងក្រៅ ព្រោះតែមិនឮអ្វីប្លែកចេញមកនោះទេ

ចាហ្វាយ!? » ដោយចាំយូរពេកkក៏ដើរមកតាមមើលចាហ្វាយនិងអ្នកប្រុសតូចរបស់ខ្លួន ព្រោះមិនទុកចិត្ត

ក្រែងយើងអោយឯងចាំនៅខាងក្រៅហ្អេស៎!?» យុនហ្គី លើកចិញ្ចើមសួរទៅកាន់កូនចៅ

គឺមកពីមិនទុកចិត្ត ណាមួយចាហ្វាយនិងអ្នកប្រុសតូចក៏មកយូរហើយដែរ អាKបារម្ភក្រែល៎មានរឿងអ្វីមិនស្រួលណាចាហ្វាយ» k និយាយ

ល្អ! ឯងចាំយើងទីនេះ យើងចូលទៅមើលជីមីនបន្តិច....» យុនហ្គីនិយាយមិនទាន់ចប់ផងក៏....

ភឹប! ប្រាវ!.... » សម្លេងធ្លាក់របស់ក៏បានឮឡើងចេញពីខាងក្នុង ធ្វើអោយមនុស្សពីរនាក់ដែលនៅខាងក្រៅត្រូវរហ័សរត់ចូលទៅយ៉ាងលឿន តាមតែអាចធ្វើបាន

ជីមីន!! /អ្នកប្រុសតូច!? មីន! អូននៅឯណា!?» យុនហ្គីនិងKរតើចូលមកដល់ខាងក្នុង នាយរត់ទៅបើកគ្រប់បន្ទប់ ប៉ុន្តែមិនបានឃើញវត្តមានរបស់ជីមីននោះទេ

ជីមីនអូនកុំបំភ័យបងណា.... ជីមីន!?» យុនហ្គី

អ្នកប្រុស!.... ចាហ្វាយ! ខ្សែដៃអ្នកប្រុសតូច!?» k រកស្រែកហៅឈ្មោះរបស់អ្នកប្រុសខ្លួនម្ដងទៀត ប៉ុន្តែប្រទាក់ភ្នែកនិងរបស់នៅលើឥដ្ឋ មិនចាំយូ ក៏ហៅអ្នកជាចាហ្វាយអោយមើល ព្រោះថានោះគឺជាខ្សែដៃរបស់អ្នកប្រុសតូចរបស់គេ

Kលើកឡើងបង្ហាញអោយអ្នកជាចាហ្វាយមើល នាយស្គាល់ច្បាស់ ព្រោះតែខ្សែដៃមួយខ្សែនេះគឺនាយជាអ្នកទៅយកពីហាងមកអោយចាហ្វាយផ្ទាល់ អញ្ចឹងហើយឃើញនាយចំណាំបាន

ចង្រៃយ៍!!!.... អ្នកណាចាប់ប្រពន្ធយើង!? ឆាប់បិទច្រកមន្ទីពេទ្យទាំងអស់កុំអោយមានអ្នកណាចេញបានអោយសោះ ហើយចាត់មនុស្សឆែកមើលគ្រប់បន្ទប់គ្រប់ជាន់ រកជីមីនអោយឃើញ!!» យុនហ្គី

បាទចាហ្វាយ!!»

..........

To be continued

ភរិយាបណ្ដូលចិត្តOpowieści tętniące życiem. Odkryj je teraz