បាទមានតែប៉ុណ្ណឹងទេលោកមីន ចំណែកនេះជាក្រដាស់ថ្នាំ លោកមីនអាចទៅចាំទទួលថ្នាំទៅខាងក្រៅបាន» លោកគ្រូពេទ្យ និយាយហើយក៏ហុចក្រដាស់ថ្នាំ អោយទៅយុនហ្គី ដើម្បីបើកថ្នាំសម្រាប់រាងតូចនិងកូនក្នុងផ្ទៃ
អរគុណលោកគ្រូពេទ្យហើយ...» យុនហ្គីទទួលក្រដាស់ថ្នាំពេទ្យពីលោកគ្រូពេទ្យ ចំណែកជីមីន ញញឹមនិយាយអរគុណដល់លោកគ្រូពេទ្យ ឯរាងក្រាស់មើលសំបុត្រថ្នាំហើយញញឹមងង់ក្បាលសម្លឹងមុខលោកគ្រូពេទ្យបន្តិច មុននិងជួយគ្រារាងតូចឡើងពីកៅអី
លាសិនហើយលោកដុកទ័រ » យុនហ្គី និយាយហើយក៏គ្រារាងតូចដើរចេញពីបន្ទប់របស់គាត់
បាទមិនអីទេលោកមីន តាមសម្រួលណា!...» លោកគ្រូពេទ្យ និយាយទាំងញញឹម ជូនដំណើរយុនហ្គីនិងជីមីន
អរគុណលោកគ្រូពេទ្យហើយ សម្រាប់ថ្ងៃនេះ លាសិនហើយលោកគ្រូពេទ្យ» ជីមីន និយាយអរគុណជាកាគួរសមទៅកាន់គាត់
បាទអ្នកប្រុសតូច » លោកគ្រូពេទ្យ
ក្រោយបញ្ចប់សម្ដីយុនហ្គីក៏បានគ្រាជីមីនមកខាងក្រៅនិងរងចាំទទួលថ្នាំនៅកន្លែងរងចាំ ដោយមាននាយKដែលជាជំនិតក៏ដូចជាកូនចៅប៉ុន្មាននាក់ផងដែរ
ពួកយើងអង្គុយទីនេះសិនហើយបងយុន ចាំទទួលបានថ្នាំហើយចាំចេញទៅក៏បានណា...» ជីមីនញញឹមនិយាយប្រាប់អ្នកជាប្ដី ព្រោះខ្លួនមិនចង់ទៅអង្គុយរងចាំនៅក្នុងឡាននោះទេ ចងចាំទីនេះក៏បាន
បានស្ដាប់តាមអូនចុះ» យុនហ្គី បើទោះជាខ្លួនមិនចូលចិត្តមន្ទីពេទ្យយ៉ាងណាក៏ដោយ ក៏នាយយល់ព្រមព្រោះតែជាការចង់បានរបស់ជីមីន នាយគឺស្របតាមគ្រប់យ៉ាង
ហិហិ... ប្ដីអ្នកណាគេគួរអោយស្រលាញ់ដល់ហើយ» ជីមីនសើចកក្អឹក ពោលសរសើរអ្នកជាប្ដី
ប្ដីអូន....» យុនហ្គីដាក់ជីមីនអោយអង្គុយចុះនៅកៅអីរងចាំ ដោយមាននាយនៅអង្គុយជាមួយ ក៏និយាយតាមក្រោយឆ្លើយនិងរាងតូច ដោយសម្លេងស្រាលនិងផ្អែមល្ហែមតាមបែបមនុស្សស្រលាញ់គ្រួសារស្រលាញ់ប្រពន្ធខ្លាំង
ល្បងនេះអ្នកស្រីឡៃឡាអោយចាត់ការចាប់យកក្មេងនោះទៅ ប៉ុន្តែពួកយើងចាប់យ៉ាងមេចល្បង!! បើមីនយុនហ្គីមិនព្រឃ្លាតពីប្រពន្ធវាមួយជំហានផងនឹង!?» នៅផ្នែកម្ខាង នៃមន្ទីពេទ្យ មានមនុស្សមួយក្រុមមានគ្នាប្រមាណជា3នាក់ ពួកគេកំពង់តែឈរសម្លឹងមើលមកជីមីននិងយុនហ្គី ដោយនិយាយគ្នាព្រោះតែមិនដឹងធ្វើយ៉ាងមេចទើបបានចាប់មនុស្សដែលចាហ្វាយរបស់ពួកវាចង់បាន
ESTÁS LEYENDO
ភរិយាបណ្ដូលចិត្ត
Ficción históricaពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(89)
Comenzar desde el principio
