អាឆឹង! ឯងកុំធ្វើអ្វីផ្ដេសផ្ដាស់អោយសោះ ពូសូមអង្វរឯង បើឯងចង់សងសឹកវ៉ាងអុីបូ ពូមិនហាមឃាត់ឯងទៀតទេ ប៉ុន្តែពូសូមអង្វរឯងកុំមានរភងជាមួយមីនយុនហ្គីអី ឯងមិនអាចធ្វើអ្វីគេបាននោះទេ បើឯងទៅមានតែស្លាប់ប៉ុណ្ណោះ... អាឆឹង!...» លោកម្ចាស់លី គាត់ពិតជាស្លុតចិត្តណាស់នៅពេលឃើញក្មួយប្រុសរបស់គាត់ក្លាយជាបែបនេះ ហើយកាន់តែស្លុតចិត្តទៀតនោះ គឺគេចង់ទៅសងសឹកមីនយុនហ្គី អញ្ចឹងហេស៎!? មិនអាចទេ បើក្មួយប្រុសរបស់គាត់ទៅមានតែផ្លូវស្លាប់មួយមុខប៉ុណ្ណោះ គាត់មេចនិងអាចអោយក្មួយប្រុសតែម្នាក់របស់គាត់ទៅទទួលកាស្លាប់នោះ!
ពួកឯងទៅវិញ!» លីឆឹង មិនបានខ្វល់ពីសម្ដីរបស់អ្នកជាពូនិយាយនោះទេ ពេលនេះអ្វីដែលឮឡើងហឹងត្រចៀករបស់គេនោះគឺសម្លាប់មីនយុនហ្គីនិងវ៉ាងអុីបូ នាយមិនអាចចាញ់មនុស្សពីរនាក់នេះដាច់ខាត!
ចាទ ចាហ្វាយ!...» កូនចៅរបស់លីឆឹងទាំងអស់ និយាយព្រមគ្នា ហើយក៏បានដើរចេញពីភូមិគ្រឹះលីជាមួយនិងចាហ្វាយរបស់ពួកគេ ដោយពេលនេះនៅសល់តែលោកម្ចាស់លី និងកូនចៅរបស់គាត់ប៉ុណ្ណោះ
លោកម្ចាស់ ប្រយ័ត្នសុខភាពផង...» លោកមេកានិងនាយជំនិត រហ័សចូលខ្លួនមកទប់លោកម្ចាស់របស់គេ ដែលពេលនេះកំពង់តែរកលក់ចង់ដួលភ្លាមៗ ក្រោយពេលលីឆឹងបាននាំកូនចៅរបស់គេចាកចេញទៅ
តើយើងខុសណាស់មែនទេ?....» លីឆុងណាន ស្រក់ទឹកភ្នែកមួយដំណក់ សួរខ្លួនឯងទាំងសម្លឹងមើលទៅមាត់ទ្វានៃភូមិគ្រឹះលី
លោកម្ចាស់....» នាយជំនិត
ឆាប់ឡើង! ឯងឆាប់ប្រាប់មនុស្សនៅប្រទេសកូរ៉េ អាឆឹងនិងទៅកូរ៉េនៅថ្ងៃនេះហើយ ប្រាប់ពួកគេធ្វើយ៉ាងណាការពារសុវត្ថិភាពរបស់អាឆឹង មិនអាចអោយគេមានគ្រោះថ្នាក់អ្វីនោះទេ!» លីឆុងណាន បញ្ជាអោយលូនចៅរបស់ខ្លួនឆាប់ខលទៅកូនចៅនៅកូរ៉េ ដើម្បីដាក់មនុស្សអោយកាពារលីឆឹង ប៉ុន្តែ...
លោកម្ចាស់! ខ្ញុំថាលោកម្ចាស់គួរតែបណ្ដោយអ្នកប្រុសខ្លះទៅ ពេលនេះអ្នកប្រុសឆឹងមិនដូចពីមុននោះទេ លោកម្ចាស់ក៏បានឃើញអម្បាញ់មិញនេះហើយ...» កូនចៅជំនិតរបស់លីឆុងណាន រារែកនៅគំនិតរបស់លោកម្ចាស់ គាត់មិនអស់ចិត្តក៏និយាយចេញមក លោកម្ចាស់របស់គាត់គួរតែបណ្ដោយអ្នកប្រុសឆឹងអោយគាត់ធ្វើអ្វីខ្លះហើយ ព្រោះមុននេះនាយបានឃើញយ៉ាងច្បាស់ពីភាពសាហាវនិងកំណាចរបស់គេដែលមានមុននេះ គាត់ជឿជាក់ថាលីឆឹងអាចធ្វើបាន ព្រោះតែពេលនេះអ្នកប្រុសរបស់គាត់ មិនដូចពេលមុនឡើយ រយះពេល7-8ខែមកនេះ អ្នកប្រុសរបស់គាត់ជាមនុស្សថ្មីហើយ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(82)
Start from the beginning
