💞ភរិយាបណ្ដូលចិត្ត✨(82)

Start from the beginning
                                        

គឺកាលពីយប់មិញ មីនយុនហ្គីបានចាត់ការលោកម្ចាស់នៅឯប្រទេសកូនរ៉េណាអ្នកប្រុស! ហើយកាលពីយប់មិញ បើលោកម្ចាស់មិនអោយខ្ញុំខល់ចាត់មេការយកមនុស្សទៅទប់ស្កាត់កូនចៅអ្នកប្រុសមុនទេ ម្លេះព្រឹកនេះពួកយើង ច្បាស់ជាទទួលបានសាកសព្វរបស់ពួកគេមកវិញជាក់ជាមិនខាន ព្រោះតែភូមិគ្រឹះវ៉ាងនៅមានអ្នកខ្លាំងដែលពួកយើងមិនដែលដឹង នៅរងចាំកូនចៅអ្នកប្រុសជាមុនហើយ លោកម្ចាស់ខ្លាចថាគ្រប់យ៉ាងនិងចប់ក្នុងដៃវ៉ាងអុីបូណាអ្នកប្រុស!» កូនចៅជំនិតរបស់លោកម្ចាស់លី ព្យាយាមនិយាយពន្យល់ ទៅកាន់លីឆឹងជាហូរហែរ ប៉ុន្តែមើលទៅនាយដូចជាមិនទទួលដឹងអ្វីទាល់តែសោះ

ជាវាទៀតហើយ... អាចង្រៃមីនយុនហ្គី! នេះឯងបង្ខំយើងរហូតគ្មានផ្លូវដើរមែនទេ!? បើអញ្ចឹងក៏កបន្ទោសយើងថាគ្មានធម្មតា កាលពីលើកមុនឯងចាប់មនុស្សរបស់យើងបាន មិនប្រាកដថាលើកក្រោយឯងចាប់បានទៀតនោះទេ!.. ហាសហាហាស៎ហា!...» លីឆេង ក្រោយស្ដាប់សម្ដីជំនិតរបស់លោកពូរួចមក នាយចាប់ផ្ដើមភ្នែកឡើងក្រហម សង្គ្រៀតជើងធ្មេញត្រតៗ និយាយតិចៗទាំងសង្កត់សម្លេងធ្ងន់ៗ ទឹកមុខកាចសាហាវមួយរំពេច នៅបង្ករសម្លេងសើចឮខ្លាំងៗផ្អើលពេញភូមិគ្រឹះលីទៀតផង

គ្រប់កាយវិការនិងពាក្យសម្ដីរបស់ក្មួយប្រុសពេលនេះ ក៏ធ្វើអោយអ្នកជាពូរៀងភ្ញាក់ផ្អើលនិងរអាបន្តិចបន្តួចដែរ ព្រោះតែនេះជាលើកទីមួយហើយដែលគាត់បានឃើញសភាពរក្មួយប្រុសរបស់គាត់បែបនេះ ប៉ុន្តែគាត់ក៏នៅតែធ្វើដូចធម្មតា ហើយក៏...

អាឆឹង.....» លីឆុងណានបោះជំហ៊ានដើរទៅជិតក្មួយបន្តិច តែក៏ត្រូវលីឆឹងដើរថយក្រោយ មិនអោយគាត់ប៉ះបាន នៅក្រវីក្បាលមិនស្ដាប់គាត់និយាយអ្វីទាំងអស់ មុននឹង ..

ខ្ញុំមិនស្ដាប់លោកពូទៀតទេ គំនុំកាស្លាប់របស់ប៉ាម៉ាក់ខ្ញុំ ខ្ញុំនិងសងសឹកវាដោយខ្លួនឯងផ្ទាល់ ចំណែកឯអាម្សៀមីនយុនហ្គី ខ្ញុំនិងអោយវាសងវិញ អោយសមតម្លៃដែលវាបានធ្វើអោយគ្រួសាលីក្លាយជាបែបនេះ! ហាសហាហាស៎!.... » លីឆឹង ដើរថយក្រោយ2ជំហ៊ា នញញឹមចុងមាត់សម្លឹងមុខអ្នកជាពូ ត្បកទៅកាន់គាត់វិញភ្លាមៗនៅអ្វីដែលគាត់បាននិយាយមុននេះ នាយនិងមិនស្ដាប់រាល់ពាក្យសម្ដីអ្វីទាំងអស់របស់ទៀតឡើយ គេនិងធ្វើអ្វីដែលគេចង់ធ្វើពិសេសសងសឹកវ៉ាងអុីបូដែលជាសត្រូវសម្លាប់ម៉ាក់ប៉ារបស់នាយ នៅមានមីនយុនហ្គីម្នាក់ទៀត នាយនឹងអោយគេសងគ្រប់យ៉ាងដែលនាយបានធ្វើមកលើគ្រួសារលីកាលពីយបើមិញនេះ បន្ទាប់ពីនិយាយចប់ លីឆឹងក៏សើចខ្លាំងៗ ប្រៀបដូចមនុស្សឆ្កួតយ៉ាងអញ្ចឹង

ភរិយាបណ្ដូលចិត្តWhere stories live. Discover now