កូនចាន់ក្រោកអង្គុយថ្នមៗណាកូន កុំបង្ខំត្រូវគិតពីសុខភាពរបស់កូនណា ព្រោះទើបតែវះកាត់ហើយទេ របួសថ្មីៗបែបនេះកូនច្បាស់ជាឈឺខ្លាំងណាស់ហើយ...» លោកស្រីធំ និយាយទាំងដើរទៅម្ខាងគ្រែទៅជិតកូនប្រសាអង្អែលថ្ពាល់និងសក់រាងតូចតិចៗ និយាយប្រាប់កូនកុំអោយធ្វើអ្វីប៉ះពាល់ ព្រោះរបួសទើបតែវះកាត់ហើយបែបនេះវាច្បាស់ជាឈឺខ្លាំងហើយ ណាមួយជាតិថ្មស្ពឹកក៏អស់ប្រសិទ្ធភាពទៀត មនុស្សដែលមានសុខភាពខ្សោយថ្នាក់នេះច្បាស់ជាមិនទាន់អាចធ្វើអ្វីបាននោះទេ
អាល្អិតឯងដឹងខ្លួនមកល្អហើយ ដឹងទេរយះពេលជិត4ម៉ោងហើយប្ដីចាស់របស់ឯងនេះ មិនព្រមទៅណាទេ គេនៅអង្គុយមើលឯងតែម្នាក់គត់ សូម្បីតែកូនក៏គេទុកអោយប្រពន្ធយើងមើលដែរ បើមិនជឿមើលទៅ!» យុនហ្គី ធម្មតាមិននិយាយច្រើនទេប៉ុន្តែស្ដាប់សម្ដីនាយថ្ងៃនេះចុះ ពិតជាចម្លែកណាស់ និយាយទៅកាន់អ្នកដែលទើបតែដឹងខ្លួនមក យ៉ាងវែង រៀបរាប់យ៉ាងក្បោះក្បាយ មិនតែប៉ុណ្ណឹងទេនៅបង្ហាញរូបភាពមានសម្លេងអោយរាងតូចចាន់ៗមើលទៀតផង ព្រោះតែកាពិតកូនរបស់ចាន់និងអុីបូ គឺនៅលើដៃរបស់ជីមីនពិតមែន
លោកមីន... » ចាន់ ញញឹមទាំងមិនសូវសម ប៉ុន្តែក៏សប្បាយចិត្តនៅពេលឮបែបនេះ មិននឹកស្មានថាបុរសដែលខ្លួនស្រលាញ់បារម្ភនិងខ្លួនថ្នាក់ទេ ព្រោះកន្លងមកមួយម៉ាត់ណាក៏ព្រោះតែកូន ទោះបីពាក្យទាំងនេះអាចនិងលើសបន្តុចមែនប៉ុន្តែក៏យល់ថាកក់ក្ដៅមិនតិចដែរ
ឯងកុំនិយាយផ្ដាស់អាយុន!! យើងអង្គុយធម្មតា មើលកូនយើងមានអ្វីខុសឬ!? » អុីបូ ភ្ញាក់ខ្លួនមកវិញ ក៏បែរមកសម្លក់មុខអ្នកជាមិត្ត នៅនិយាយសម្ដីចាក់ដោតអោយរាងតូចស្ដាប់ទៀតផង
មើលកូនឯង! ប៉ុន្តែអាច្រម៉ក់វានៅលើដៃប្រពន្ធយើងទេ ឬក៏គិតថាប្រពន្ធឯងជាកូនរបស់ឯងអាបូ!?» និយាយអីចេះខុស មិនមាត់ៗទេ និយាយម្ដងៗធ្វើអោយមហាមិត្តរកពាក្យឆ្លើយមិនចេញគ្រប់ពេល
អាយុន!...អាស្លេក!..» អុីបូ រកស្រែកថាអោយយុនហ្គី ម្ដងទៀតតែក៏ត្រូវអ្នកស្រីវ៉ាង និយាយកាត់
បានហើយៗ... នេះពួកឯងទាំងពីរ ជួបគ្នាពេលណាក៏មិនចេះអត់រឿងដែរមើលចុះ » បើនៅស្ដាប់ពួកគេទាំងពីរប្រកែកគ្នាបន្តទៀត ធានាថាកូនប្រសារគាត់ច្បាស់ជាមិនបានបីកូនប្រុសប្រាកដណាស់
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(71)
Start from the beginning
