💞ភរិយាបណ្ដូលចិត្ត✨(71)

Start from the beginning
                                        

ចំណែកអុីបូមិនមាត់ បានត្រឹមតែស្ងាត់ រីឯយុនហ្គី ក៏សម្លឹងមកអ្នកជាមិត្តមិនឈប់តែអ្វីក៏នាយមិនបាននិយាយ ចំណែកជីមីនវិញ ចេះតែសម្លឹងមើលគ្រប់គ្នាឆ្លាស់និងអាល្អិតក្នុងដៃ ព្រោះមិនសូវយល់ពាក្យមនុស្សចាស់និយាយគ្នា ប៉ុន្តែក៏មានអារម្មណ៍ថាអាណិតក្មេងយ៉ាងមេចមិនដឹងទេ ហើយអាល្អិតប៉ាវៗក៏ចឹងទៀត នៅឡើងស្ងៀមក្នុងដៃពូតូចជីមីន មិនយំអីបន្តិចសោះ

ហុឹម....» កន្លងផុតទៅអស់ពេលប៉ុន្មានម៉ោង សម្លេងគ្រហុឹមដើមករ បានបន្លឺឡើង ព្រោះតែម្ចាស់រាងកាយពេលនេះចាប់ផ្ដើមដឹងខ្លួនហើយ

ចាន់!/កូនចាន់» ទាំងអុីបូទាំងលោកស្រីធំ ដែលឈរនៅជិតគ្រែរាងតូចបាននិយាយហៅឈ្មោះរបស់អ្នកដែលគេងសន្លប់ព្រោះតែជាតិថ្នាំព្រមគ្នា

ចាន់! អូនយ៉ាងមេចហើយ នៅឈឺមុខរបួសខ្លាំងទេ!?» អុីបូ ស្រាប់តែស្ទុះក្រោកឡើងចាប់ដៃតូចជាប់អង្អែលថ្ងាស់តូចតិចៗ នៅនិយាយសួរនាំដោយភ្លេចខ្លួនទៀតផង ក្រោយពីឃើញថាកែវភ្នែកទាំងគូររបស់ម្ចាស់កាយបានបើកសន្សឹមៗឡើងមក សម្លឹងមុខគេម៉ង់ៗទាំងទឹកមុខស្លេកស្លាំង

ហុឹម... អុីបូ... នេះ អ្ហាស៎!... » ចាន់ៗ ដឹងខ្លួនឡើង សម្លឹងមុខមនុស្សខ្លួនស្រលាញ់ទាំងហៅឈ្មោះនាយតិចៗ ព្យាយាមក្រោកអង្គុយដោយមានដៃមាំចាំជួយ ប៉ុន្តែក៏ស្រាប់តែស្រែកឡើងព្រោះតែប៉ះត្រូវមុខរបួស ធ្វើអោយអ្នកម៉ាក់ក្មេងខ្ចីត្រូវស្រែកដោយឈឺចាប់ភ្លាមៗ ដៃតូចស្រឡូនចាប់កម្រាលពូកខ្ញាំឡើងទួក ព្រោះទប់កាឈឺចាប់

បងចាន់!» ជីមីន ដែលកំពង់បីរអាល្អិតក្នុងដៃនោះ ស្រាប់តែស្រែហៅឈ្មោះរាងតូច ក្រោយឃើញថាអ្នកទើបតែភ្ញាក់ប្រែជាស្រែកចាចដោយកាឈឺចាប់នោះ ទងចង់ចូលទៅមើល ប៉ុន្តែក៏ត្រូវយុនហ្គីធ្វើកាហាមឃាត់

កុំក្រោយលឿនពេក មុខរបួសនៅថ្មីនៅឡើយទេ តិចៗណាបងជួយ...» អុីបូនិយាយពាក្យបងអូនទាំងភ្លេចខ្លួន នៅជួយរាងតូចអោយក្រោកអង្គុយផ្អែកខ្នងនឹងក្បាលគ្រែថ្នមៗទៀតផង កាយវិការយកចិត្តទុកដាក់នឹងបារម្ភពីគ្នា ធ្វើអោយលោកស្រីធំគាត់ឈរញញឹមបិទមាត់មិនជិតទេ និយាយទៅមិនមែនគាត់មិនបារម្ភពីរាងតូចនោះទេ គ្រាន់តែគាត់ធ្វើមិនខ្វល់ព្រោះចង់ដឹងចិត្តកូនប្រុស ប៉ុន្តែពេលនេះគ្រប់យ៉ាងគឺមិនអាចលាក់នឹងភ្នែកគាត់ទៀតបានឡើយ មាត់និយាយមិនបានស្រលាញ់ ប៉ុន្តែទង្វើរនិងកាយវិការបញ្ជាក់ចេញមកច្បាស់ណាស់ តែប៉ុណ្ណេះគាត់ទុកចិត្តហើយ ហើយក៏គោរពតាមកាសន្យាជាមួយលោកតាសុងបានផងដែរ

ភរិយាបណ្ដូលចិត្តWhere stories live. Discover now