បាទ... ប៉ុន្តែប្រយ័ត្នណាមីន ប្រយ័ត្នក្មួយយំ...» យុនហ្គី នេះក៏ដូចចិត្តទៀត ងើបពីសាឡុងដើរមកជិតកាយល្អិត ច្បិចថ្ពាល់ក្មួយតិចៗនិយាយញ៉ោះរាងតូច ធ្វើអោយក្មេងតូចសម្លក់មុខទាំងមាត់ជីបអ៊ូចសម្លក់មុខមាំ
អុឹក.... ង៉ាក់...ងើង៉ាក់!... អុឺហា...ហិ...» អូនប៉ាវៗ អត់គេងទេ ងិកង៉ក់ៗ រវីករវលកក្នុងដៃតូច
ហិហិ... គួអោយស្រលាញ់ដល់ហើយបង...» ជីមីន បីក្មួយក្នុងដៃរលាក់តិចៗ ញញឹមលឹបភ្នែក ពោលសសើរថាក្មួយស្អាតឆ្លាតគួរអោយស្រលាញ់មើលចុះអត់យំទេ ជើងតូចៗនៅធាក់ដៃរតូចស្រឡូនខ្វើកៗទៀតផង
មែនហើយគួរអោយស្រលាញ់ដូចអូនអញ្ចឹង...» យុនហ្គី និយាយស្របហើយក៏ដើរទៅកាន់តែកៀកនិងកាយតូច យកដៃទៅច្បិចថ្ពាល់ក្មួយទាំងគ្រឺតខ្នាញ់ ចេះអីចេះយ៉ាងនេះ ទើបតែកើតបានប៉ុន្មានម៉ោងសោះនៀក
កូនបូ កូនមិនអីទេមែនទេកូន? បារម្ភពីបារម្ភពីប្អូនឬ? ម៉ាក់ថាកូនគួរតែសម្រាកបន្តិចទៅ កូនចាន់មិនអីទេណា» អ្នកស្រីធំវ៉ាង គាត់ដើរទៅជិតកូនប្រុស សួរនាំអ្នកជាកូន នេះឃើញអង្គុយមើលរាងតូចមកច្រើនម៉ោងហើយ មិនឃើញក្រោកចេញទៅណាសោះ កូនក៏មិនខ្ចីពរ ឃើញមើលតែបន្តិចពេលគ្រូពេទ្យបីចេញមកប៉ុណ្ណោះ
អ្នកនិយាយអី ខ្ញុំមិនបានបារម្ភពីក្មេងរបស់អ្នកម៉ាក់ទេ គ្រាន់តែគ្រប់យ៉ាងធ្វើតាមតួនាទីប៉ុណ្ណោះ» អុីបូ បែរមកនិយាយជាមួយម្ដាយ ទាំងមាត់ខុសពីចិត្ត
ច្បាស់ទេថាកូនធ្វើនេះ គ្រាន់តែជាតួនាទី? ម៉ាក់មិនចង់អោយកូនស្ដាយក្រោយនោះទេ បើស្រលាញ់ប្អូនក៏សារភាពទៅនៅមាត់រឹងដល់ណា នេះជាប្ដីប្រពន្ធនិងគ្នាទៅហើយ ម៉ាក់មើលដឹងណាថាកូនស្រលាញ់ប្អូនប៉ុណ្ណានោះ» អ្នកស្រីវ៉ាង និយាយទាំងសើចញឹមៗ សម្លឹងមុខកូនប្រុស នេះចេះរៀននិយាយកុហក់មកពីណា គាត់ឃើញគ្រប់យ៉ាងស្ដាប់ឮច្បាស់ៗ ប៉ុន្មានម៉ោងមុននេះសោះ នៅប្រើពាក្យអូនបងប្រពន្ធសម្លាញ់អីទៀតផង ហើយមកស្ដាប់សម្ដីលោកកូនពេលនេះចុះ ពិតជាគួរអោយខឹងមែនណា អត់មិនបាននាំកូនប្រសារនិងរត់ចោលលូវហើយ!
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(71)
Start from the beginning
