ហ្ហឹក... ចាន់មិនដឹងទេម៉ាក់ ហឹកៗ... ឈឺ...ឈឺពោះណាស់ម៉ា់!...ហឹក!..» រាងតូចចាប់ដៃមាំរបស់ស្វាមីជាប់ និយាយជាមួយម្ដាយក្មេកទាំងយំសស្រាក់ ប្រាប់គាត់ពេលនេះពោះគេពិតជាឈឺណាស់
កូនបូនៅឈរធ្វើអីទៀត មេចក៏មិនឆាប់បីប្រពន្ធកូនទៅគ្រែឆាប់ឡើង! ប្រពន្ធកូនឈឺសម្រាលហើយណា! ពួកឯង! ឆាប់ទៅហៅគ្រូពេទ្យមកអោយលឿនឡើង!!» លោកស្រីធំ ស្រែអោយអុីបូបី ចាន់ៗទៅរកគ្រែ ហើយក៏ស្រែកអោយកូនចៅដែលនៅខាងក្រៅ អោយប្រញ៉ាប់ទៅហៅគ្រូពេទ្យមកជាបន្ទាន់
ឈឺ!... ឈឺពោះមែនទេ!!» អុីបូ បែរជាគាំង និយាយស្ទួនសម្ដីរបស់ម្ដាយ ទាំងបើកភ្នែកធំៗ សម្លឹងមើលប្រពន្ធដែលទប់ពោះទឹកមុខពិតជាបង្ហាញកាឈឺចាប់ខ្លាំងមែនទែន ព្រោះតែសុខៗក៏ឈឺឡើងភ្លាមៗ
ផាច់!..នៅសួរដល់ណាទៀត កូនមិនឃើញថាប្រពន្ធឈឺប៉ុណ្ណាទេហេស៎!?» លោកស្រីធំអត់មិនបានវាយដើមដៃកូនប្រុសមួយដៃ ហើយក៏ស្រែកប្រាប់នាយម្ដងទៀត
ហ្ហឹកៗ.... ម៉ាក់... ហ្ហឹក...អុីបូ...» ចាន់ទឹកមុខកាន់តែស្លេក រាងតូចពេលនេះពិតជាភ័យណាស់ ឈឺក៏ឈឺ ដៃចាប់ដៃអុីបូជាប់មិនលែងឡើយ ខ្ញាំដៃនាយជាប់ចេញជាស្នាមក្រហមអស់ទៅហើយ
ទ្រាំបន្តិចណាចាន់អូនទ្រាំបន្តិចណា គ្រូពេទ្យមកដល់ឥលូវហើយ បងនៅទីនេះៗ កុំភ័យៗណាមើលមុខបងដកដង្ហើមមួយៗ...» អុីបូ ចាប់លើកកាយប្រពន្ធមកដាក់លើគ្រែ និយាយលួងលោមចាប់ដៃតូចជាប់ មិនអោយម្ចាស់រាងកាយភ័យខ្លាចឡើយ នាយនៅទីនេះហើយ គ្រប់យ៉ាងនិងមិនអីទេ
ហឹកៗ... អ្ហាយ!... ហឹក.. ឈឺណាស់! ឈឺណាស់អុីបូ ហឹក...» ចាន់ ចាប់ដៃមាំជាប់ ស្រែកយំព្រោះតែកាឈឺចាប់
ប្រពន្ធសម្លាញ់! ស្ហឺត... មិនអីទេៗ គ្រូពេទ្យមកដល់ឥលូវហើយណា អូនទ្រាំបន្តិច...» អុីបូ
កូនចាន់!» លោកស្រីវ៉ាង
ឆាប់រុញអ្នកជំងឺទៅបន្ទប់សម្រាលឆាប់ឡើង!» ក្រុមគ្រូពេទ្យមកដល់ល្មម ក៏ប្រាប់អោយក្រុមគ្រូពេទ្យនិងរាងក្រាស់រុញរាងតូចទៅបន្ទប់វះកាត់ជាបន្ទាន់
ហឹក...» ចាន់ៗ ទឹកភ្នែកហូរហាមដៃតូចត្រជាក់ចាប់ដៃមាំជាប់មិនរបូត ចំណែកអុីបូក៏ចាប់ដៃតូចមិនជាប់ប្រលែងដូចគ្នា នាយរត់តាមគ្រែពេទ្យដែលក្រុមគ្រូពេទ្យកំពង់រុញកាយអ្នកម៉ាក់ឆ្ពោះទៅបន្ទប់សម្រាល ដោយ....
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(70)
Start from the beginning
