💞ភរិយាបណ្ដូលចិត្ត✨(70)

Start from the beginning
                                        

គ្រឹប!..» ចំណែកចាន់មិនមាត់តែក៏ងក់ក្បាលហើយក៏រុញទ្រូងមាំចេញនិងបិទទ្វាគ្រឹប!

ចំមែនក្មេងនេះ!..ហឹសៗ...» អុីបូ និយាយទងសើចបន្តិច ក្រោយត្រូវប្រពន្ធក្មេងរុញចេញនិងបិទទ្វា ទាំងសម្លក់មុខគេថ្លែ...

ក្រាក... អុីបូ... ហឹក..» បន្តិចក្រោយមកសម្លេងបើកទ្វាបន្ទប់ទឹកក៏បានបើកឡើង បង្ហាញអោយឃើញកាយល្អិតរបស់អ្នកម៉ាក់វ័យក្មេង បានឈរនៅមាត់ទ្វាបន្ទប់ទឹកដៃអោបពោះហៅឈ្មោះអ្នកខាងក្រៅទាំងទឹកមុខពិបាកមើល...

កើតអី?... ហេតុអីក៏ធ្វើមុខបែបនេះ!?..» អុីបូឮសម្លេងហៅ នាយមាំរហ័សដើរមកជិត ដៃមាំចាប់គ្រៀកកាយប្រពន្ធសួនាំដោយយកចិត្តទុកដាក់ ព្រោះតែទឹកមុខរបស់អ្នកម្ខាងទៀតពិតជាពិបាកមើលណាស់

គឺ... ហឹក....គឺ....ហឹក.. » ចាន់ៗ និយាយតែត្រឹមនេះ ទឹកភ្នែករលីងរលោង សម្លឹងចុះទៅក្រោម ចំណែកអ្នកដែលកំពង់ស្ដាប់ឯណេសវិញ ក៏ភ័យមិនស្ទើរដែរ នាយមាំរហ័សឱនតាមរាងតូច ហើយក៏ឃើញថាមានអ្វីសើមៗហូរតាមប្រលោះជើងមកដល់កែងជើងជោគរ៉ូបស្លៀកលើខ្លួនអស់ទៅហើយ ភ្លាមធ្វើអោយមនុស្សមាឌធំចាប់ផ្ដើមភ័យស្លន់ស្លោរ សម្លឹងរកមើលមនុស្សអោយជួយ ប៉ុន្តែក្នុងបន្ទប់គ្មានអ្នកផ្សេងឡើយ មានតែរាងតូចនិងនាយប៉ុណ្ណោះ ព្រោះតែមុននេះយុនហ្គីនិងជីមីនបានត្រឡប់ទៅវិញបាតើទៅហើយ

កើតអីចាន់!?.. កុំបំភ័យបង ឮបងសួរអូនទេ?...» អុីបូ ប្រឹងទប់កាយប្រពន្ធសម្លឹងឆ្វេងស្ដាំ ស្រែកសួររាងតូចវិញទាំងស្មានអារម្មណ៍មិនត្រូវ ព្រោះអារម្មណ៍បែបនេះគឺជាលើកទីមួយហើយ នាយជាម៉ាហ្វៀធ្លាប់សម្លាប់មនុស្សរាប់មិនអស់ ក៏មិនដែលទទួលបានអារម្មណ៍បែបនេះដែរ ទើបមិនដឹងថាត្រូវធ្វើអ្វីខ្លះនោះទេ ប៉ុន្តែភ្លាមក៏...

ក្រាក!.... កូនចាន់ម៉ាក់មកហើ... កូនចាន់កើតអីកូន..ឈឺពោះហើយមែនទេ!?...» លោកស្រីធំ បើកទ្វាចូលមកគាត់ញញឹមស្រស់ណាស់ គាត់និយាយប្រាប់កូនប្រសារ ប៉ុន្តែក៏ត្រូវគាំងក្រោយឃើញកូនទាំងពីរឈរទប់គ្នានៅមាត់ទ្វាបន្ទប់ទឹក គាត់រហ័សដើរចូលមករកកូននិងសួរនាំភ្លាមៗដោយការបារម្ភ ព្រោះរឿងបែបនេះមានតែគាត់ជាមនុស្សចាស់ដែលធ្លាប់ឆ្លងកាត់ប៉ុណ្ណោះទើបដឹងច្បាស់ លោកស្រីធំដើរញាប់ជើងមករកកូនប្រសារ ដែលកំពង់រលីងរលោងចង់យំព្រោះតែពោះចាប់ផ្ដើមឈឺខ្លាំងទៅៗហើយនោះ

ភរិយាបណ្ដូលចិត្តWhere stories live. Discover now