បាទៗ.... ធ្វើមេចអាទីមិនសង្ហារដូចពូrayអ្នកប្រុសតូចផង... » hedi និយាយធ្វើជាអន់ចិត្ត
ហិហិ... មីននិយាយលេងទេ កុំខឹងពីទីក៏សង្ហាដែរណា គ្រាន់តែមាត់អាក្រក់បន្តិច..» ជីមីន
ចាហ្វាយ ដូចជាមានឡានតាមយើងហើយទាន..» hedi បៀបនិងនិយាយទៅកាន់ជីមីនវិញហើយ តែក៏ប្រទាក់ភ្នែកនិងឡានមួយគ្រឿង ដែលបើកតាមពួកគេមកតាំងពីចេញពីភូមិគ្រឹះវ៉ាង
គ្រាន់តែឮកូនចៅនិយាយភ្ញាម រាងក្រាស់រហ័សងាកទៅក្រោយមើលឡានដែលតាមនោះយ៉ាងលឿន ព្រោះមិនគិតថាវាលឿនថ្នាក់នេះនោះទេ នាយមកទីនេះមិនបានបើកចំហរ តើមានឡានតាមមកបានយ៉ាងមេច!?
ដំណឹងពិតជាលឿនមែន» យុនហ្គី
គិតយ៉ាងមេចទៅចាហ្បាយ!?..» នាយជំនិត
ពូទីបើកទៅមុខត្រង់ទៅ ដល់ផ្លូវប្រសព្វខាងមុខ ពូបត់ឆ្វេងទៅប្រហែល500ម៉ែត្រ មានផ្លូវបែកជាពីរ ពូទៅផ្លូវខាងឆ្វេង ហើយបើកត្រង់និងឃើញមានផ្លូវតូចមួយទៀតចូលតាមនោះផ្លូវនោះទៅ បត់ស្ដាំទៅត្រង់និងឡើងមកផ្លូវធំ វិញហើយ » ជីមីន
ធ្វើបែបនេះ តើពួកគេមិនអាចតាមយើងទាន់មែនទេអ្នកប្រុសតូច!?» hedi
ឡានខ្មៅខាងក្រោយ
ល្បង! មើលទៅពួកនោះវាដូចជាដឹងខ្លួនហើយទាន!» ឡានខាងក្រោយដែលតាមឡានរបស់យុនហ្គី
ឆាប់តាមវាទៅ! បន្ថែមល្បឿនឡានធ្វើមេចកុំអោយវារត់រួច! ចាហ្វាយនិយាយហើយត្រូវចាប់វាអោយបានទាំងរស់!» ម្នាក់មេគេបញ្ជាអោយបន្ថែមល្បឿនធ្វើមេចចាប់រាងក្រាស់អោយបាន
ប៉ុន្តែឡានច្រើនយ៉ាងនេះ ពួកយើងនិងពិបាកណាល្បង!» Man
ឆាប់បើកទៅ ធ្វើមេចកុំអោយវាគេចរួច ចាហ្វាយបានត្រៀមរួចហើយ!» Man មេគេនិយាយ
បាទល្បង!...» Man ក៏បន្ថែមល្បឿនដើម្បីបើកអោយកាន់តែគៀកនិងឡានរបស់យុនហ្គី
កុំសួរច្រើន ធ្វើតាមសម្ដីជីមីនទៅ!» យុនហ្គី និយាយកាត់ និងអោយhedi បើកតាមកាប្រាប់របស់រាងតូចមុននេះ
ដល់ហើយពូឆាប់បត់ទៅ!» ជីមីន ស្រែកបង្គាប់អោយhedi កាច់ចង្កូតទៅតាមទិសដៅដែលខ្លួនបាននិយាយមុននេះ
បាទ! វឹប!...ង៉ោង!..» និយាយហើយក៏កាច់ចង្កូតទៅតាមផ្លូវដែលជីមីននិយាយរៀបរាប់ប្រាបើមុននេះ
ងឺត!.... ចង្រៃយ៍!!... ហេតុអីក៏មកជាប់ស្តុបពេលនេះ!?» ឡានដែលបើកតាមឡានរបស់យុនហ្គី ត្រូវបានចាប់ហ្វ្រាំងឮលាន់ពេញផ្លូវ ព្រោះតែភ្លើងក្រហមលោតចំពេលដែលឡានរបស់យុនហ្គី បើកទៅផុស ពួកគេពិតជាខឹងណាស់ នេះបើកុំតែមានឡានប៉ូលីសនៅចាំល្បាតម្លោះពួកគេនិងបើកតាមទៅមិនខាន
ត្រង់នឹងមានភ្លើងស្តុប ពូឃើញទេពួកគេមិនអាចតាមពួកយើងទាន់ទេ នៅមានផ្លូវខ្ញុំនិយាយមិញនេះទៀត ពូបើកទៅតាមនឹងទៅ ពួកគេមិនអាចរកពួកយើងឃើញឡើយ» ជីមីន
អ្នកប្រុសតូចពិតជាឡូយមែន!... ពួកវាមិនបានតាមមកទេ» hedi
ហេតុអីក៏អូនស្គាល់ផ្លូវទាំងនេះ!?» យុនហ្គី មើលទៅក្រោយមិនឃើញមានឡានតាមមក នាយក៏បែរមកវិញសួរនាំរាងតូចដោយដៃមាំចាប់ក្រសោបមុខតូចជាប់
អូនស្គាល់ព្រោះលោកប៉ាតែងតែបើកជាប្រចាំរាល់ពេលផ្លូវស្ទះម្ដងៗ ជុប៎!...» ជីមីន និយាយមិនទាន់ចប់ផងក៏ត្រូវយុនហ្គីទំលាក់បបូមាត់ក្រាស់ថើបមាត់រាងតូចមួយជុប៎ភ្លាមៗ
ហួយ!... ចាហ្វាយខូចភ្នែកអាទីអស់ហើយ ចេះមកស្វីតគ្នាអីពេលនេះ» hedi មើលតាមកញ្ចក់បើកភ្នែកធំៗ រអ៊ូរតិចៗម្នាក់ឯង មិនហានអោយឮដល់អ្នកខាងក្រោយទេ នេះចាហ្វាយមកស្វីគ្នាមិនមើលកន្លែងសោះ
ហិហិ... អូនពូកែទេ..» ជីមីន ក្រោយពីមាត់មានសេរីភាពហើយ រាងតូចសលចខឹកៗ សួរទៅមនុស្សធំ
បាទ... ជីមីនរបស់បងពូកែណាស់» យុនហ្គី
[តើអ្នកណាតាមយុនហ្គី ចេញពីភូមិគ្រឹះវ៉ាង!?]
------
To be continued
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(67)
Start from the beginning
