💞ភរិយាបណ្ដូលចិត្ត✨(67)

Start from the beginning
                                        

ហើយយ៉ាងមេចទៀតអ្នកប្រុសតូច...» យុនហ្គី ញញឹមច្បិចចុងច្រមុះជីមីនបន្តិច ហើយក៏សួរបញ្ជាក់រាងល្អិតបន្ថែម ទាំងគ្រឺតទាំងខ្នាញ់

អូននិយាយលេងជាមួយគាត់ នៅបន្ទប់ទទួលភ្ញៀវ គាត់ប្រាប់អូនគាត់ជាកូនកំព្រារស់នៅជាមួយម្ដាយចុងនិងប្អូនស្រីចុង ប៉ុន្តែក៏ត្រូវពួកគេលក់អោយទៅបុរសអ្នកមានម្នាក់ តែក៏ត្រូវមិត្តរបស់បងជួយទាន់ ហើយក៏មករស់នៅប្រទេសចិនជាមួយគ្នា ហិហិ... » ជីមីន សើចស្ញេញ និយាយបន្ត រហូតដល់ចប់ ហើយក៏សើចកក្អឹកឮឡើងខ្ទរពេញឡាន

ប្រវត្តិស្នេហាលោកវ៉ាងនិងភរិយាស្វីតប៉ុណ្ណឹងហើយ អ្នកប្រុសតូចនៅនិយាយថាចំលែកទៀត អាទីមើលមិនឃើញមានអ្វីប្លែកផង...» hediដែលស្ងាត់មកជាយូរ កំពង់បើកឡាននោះក៏និយាយ ព្រោះតែស្ដាប់អ្នកប្រុសតូចរបស់គេនិយាយរៀបរាប់មកច្រើនហូរហែរ តែហេតុអីក៏គិតថារវាងពួកគេនោះចំលែកទៅវិញ គ្រាន់តែស្ដាប់ក៏ដឹងថាជួបភ្លាមស្រលាញ់ភ្លែតដែរ តើមានមនុស្សប៉ុន្មាននាក់ ដែលជួបគ្នាម្ដងក៏ក្លាយជាគូស្នេហ៍និងគ្នានោះ

ពូមិនធ្លាប់មានស្នេហា ពូមិនយល់ទេ ឈប់និយាយរកពូហើយ » ជីមីន ស្ដាប់អ្នកខាងមុខនិយាយហើយកែវភ្នែកមុតស្រួចបែរខ្វាច់សម្លក់មុខអ្នកខាងមុខភ្លាម នៅស្ដីអោយកូនចៅរបស់យុនហ្គីឡើងចំហរមាត់ទៀតផង តែក៏ត្រូវដែរ មនុស្សមិនធ្លាប់មានស្នេហាហើយមាត់ដាចដូចជានាយជំនិតរាងក្រាស់នេះឬ យល់ដឹងពីក្ដីស្រលាញ់នោះ!? បើយល់ដឹងមែន មិនមែនត្រូវមនុស្សស្រីវាយពោមុខអញ្ចឹងទេ

ពុទ្ធោអ្នកប្រុសតូច ហេតុអីក៏និយាយបែបនេះ! ខ្ញុំគ្រាន់តែនិយាយតាមកាពិតអ្នកប្រុសតូចនិយាយមុននេះ ហេតុអីក៏បាញ់អាទីឈឺៗម្លេះ!?...  ដឹងខ្ញុំខូចចិត្តហើយ...» hedi កើតទុកមិនសុខចិត្តក្រោយត្រូវជីមីននិយាយថាអោយចំៗ មិនទុកមុខអីបន្តិច អារឿងគ្មានស្រីស្រលាញ់មធ្យមទេងំនិយាយរឿងមនុស្សស្រីវាយបែកមាត់នេះ ឮដល់ណាខ្មាស់គេដល់នឹងមិនខាន 

ប៉ុន្តែជីមីននិយាយត្រូវ ព្រោះពូមាត់ដាចគ្មានស្រីណាស្រលាញ់ទេ ពូrayរបស់មីនៗទើបពូកែហើយសុភាពទៀត... ហិហិ... » ឃើញទេ និយាយមិនទាន់ចប់ផង រាងតូចបង្អាប់លើកដាក់មិនឈប់ នឹងហើយអ្នកណាប្រើអោយប្រកែកជាមួយនោះ ដឹងហើយថានិយាយមិនឈ្នះជីមីនទេ នៅតែខំនិយាយទៀត និយាយចុះនិយាយឡើង ចាញ់ពូrayដដែល 

ភរិយាបណ្ដូលចិត្តWhere stories live. Discover now