💞ភរិយាបណ្ដូលចិត្ត✨(67)

Start from the beginning
                                        

មានឯណា បងឃើញពួកគេធម្មតាតើ... អូនគិតច្រើនខ្លួនឯងទេដឹងនៀក...» យុនហ្គី

ប៉ុន្តែអូនស្ដាប់បងប្រុសចាន់ៗ និយាយប្លែកៗណាស់ បងមិនសង្កេតខ្លះទេ បងចាន់និយាយបណ្ដើរចេះតែលួចមើលមុខពូអុីបូរហូត អូនមើលកែវភ្នែកគាត់ដូចជាមានរឿងលាក់ទុកច្រើន និយាយមិនបានមេចមិនដឹងទេបង » ជីមីន និយាយតាមអ្វីដែលខ្លួនបានឃើញ សម្ដីរាងតូចធម្មតាណាស់ ប៉ុន្តែអ្នកស្ដាប់គឺមិនធម្មតាឡើយ នេះជីមីនជាមនុស្សមិនពូកែសង្កេតផងរាងតូចនៅសង្កេតដឹង មើលឃើញពីបញ្ហារដែលក្មេងម្នាក់នោះព្យាយាមលាក់វាទុក នៅដឹងថាមានរឿងលាក់បាំងដែលនិយាយមិនបាន

ចុះអូនគិតបែបណា... នោះប្ដីប្រពន្ធគេមានអ្វីចំលែកមែនទេ!?» យុនហ្គី គិតពីពាក្យរាងតូចបន្តិចដែរ តែក៏ក្រវាសកាគិតនោះចោល បែរមកធ្វើជាសួរអ្នកក្នុងរង្វង់ដៃ មិនដឹងសោះថាបណ្ដូលចិត្តរបស់នាយក្លាយជាមនុស្សចេះគិតវែងឆ្ងាយថ្នាក់នេះ ទាំងដែលនោះគឺជាគ្រួសារអ្នកដទៃសោះនឹងណា ប៉ុន្តែក៏មិនត្រូវព្រោះគ្រប់សម្ដីរបស់ជីមីនក៏សមហេតុផល មនុស្សពីនាក់ស្រលាញ់គ្នា ហេតុអ្វីចាំបាច់មានរឿងលាក់បាំង!? ទាំងនេះគ្រាន់តែជាគំនិតមួយផ្នែកតូចរបស់រាងតូចប៉ុណ្ណោះ ប៉ុន្តែកាពិតនៅតែជាកាពិត មិនយូរទៀតទេគ្រប់យ៉ាងនិងបើកបង្ហាញមិនខាន

ប៉ុន្តែមីនៗមិនគិតដូចបងយុនទេ អូនថាចំលែក.. គឺចំលែកហើយ បងមិនមើលខ្សែភ្នែកលោកវ៉ាងសម្លឹងមើលបងប្រុសចាន់ទេហេស៎!? ច្បាស់ណាស់មិត្តរបស់បងមានរឿងលាក់បាំងនឹងបងប្រុសចាន់» ជីមីន និយាយធម្មតាៗ ប៉ុន្តែអ្នកស្ដាប់បែរជាមិនធម្មតា ព្រោះតែនាយដឹងច្បាស់ រឿងកំពង់តែនឹងកើតឡើងហើយ ប៉ុន្តែយុនហ្គីព្យាយាមធ្វើមិនដឹងនៅសួរត្បកទៅកាន់អ្នកក្នុងរង្វង់ដៃថែមទៀតផង

ចំលែកយ៉ាងមេចហុឹម?... ឬកូនក្មេងរបស់បងចេះមើលចិត្តមនុស្សឬ?...» យុនហ្គី

អូនឯណាពូកែថ្នាក់នឹងនោះ! អូនគ្រាន់តែនិយាយតាមអ្វីអូនមើលឃើញប៉ុណ្ណោះ អូនមានអារម្មណ៍ថាអាណិតបងប្រុសចាន់យ៉ាងមេចមិនដឹងទេបងយុន... មនុស្សប្រុសខ្លួនតូចតែមួយគ្មានសាច់ញាតិ មករស់នៅជាមួយប្ដីតែម្នាក់ឯង សូម្បីតែអ្នកបំរើក៏ត្រូវជ្រើសរើសដែរ បងមិនដឹងទេ បងចាន់មិនចេះនិយាយចិននោះទេ ហើយអ្នកបំរើស្រីឈ្មោះយីនោះ គឺជាមានតែគាត់ម្នាក់ទេដែលអាចនិយាយភាសាកូរ៉េបាន » ជីមីន រៀបរាប់យ៉ាងវែងអន្លាយតាមដែលខ្លួនបានដឹងមុននេះ ក្រោយពីស្ដាប់រាងតូចចាន់ៗនិយាយអោយស្ដាប់ ជីមីននិយាយផងរាប់ដៃរាប់ជើងផង កាយវិការសំបើមណាស់ ធ្វើអោយអ្នកស្ដាប់និងឃើញគ្រប់កាយវិការរបស់ក្មេងសើចបិទមាត់មិនជិតទេ គ្រឺតអើយសែនគ្រឺតហើយ មិនដឹងសំណព្វចិត្តអ្នកណាគេទេ ពូកែអីយ៉ាងនេះ មកផ្ទះគេមិនដល់ពីរម៉ោងផងនៀក

ភរិយាបណ្ដូលចិត្តWhere stories live. Discover now