💞ភរិយាបណ្ដូលចិត្ត✨(61)

Start from the beginning
                                        

ចុះពេលនេះអ្នកម៉ាក់ទៅណាហើយ!?» អុីបូ

គឺលោកស្រីធំចេញទៅក្រៅបាត់ហើយ គឺលោកពូជាវជូនទៅ..» ប៉ាយលូ

មិនអីទេ បើអញ្ចឹងនាងធ្វើការនាងបន្តទៅ» អុីបូនិយាយហើយក៏ដើរឡើងទៅខាងលើវិញ គឺទៅបន្ទប់សៀវភៅ ព្រោះថាថ្មើរនេះស៊ាវចាន់គឺនៅគេងនៅឡើយ នាយមាំឆ្លៀតពេលបង្ហើយកាងារបន្តិចសិន ព្រោះមិនប៉ុន្មានថ្ងៃទៀតទេរាងតូចនិងត្រូវទៅសម្រាកនៅមន្ទីពេទ្យហើយ

ចាស៎ ចាហ្វាយ!» ប៉ាយលូ ក៏ត្រឡប់ទៅធ្វើការរបស់នាងបន្ត

ផ្ទះជាយក្រុង

ចង្រៃយ៍!... ផង! នេះយើងមកនៅទីនេះបានដោយរបៀងណា!?» លីឆឹង ដែលដេកសន្លប់នៅផ្ទះជាយក្រុង ចាប់ផ្ដើមដឹងខ្លួនមកវិញ សម្លឹងមើលជុំវិញខ្លួន ឃើញថានាយកំពង់នៅក្នុងផ្ទះបាក់បែកមួយកន្លែង ក៏រហ័សងើបនិងដើរចេញមកក៏ឃើញថាទីនេះគឺជាផ្ទះទុកចោលនៅជាយក្រុង អត់មិនបាននាយក៏ជេរប្រទិចខ្លួនឯង ទាំងមានអារម្មណ៍ឈឺក្បាល ហេតុអីក៏គេមិនចាំអ្វីសោះអញ្ចឹង!?

យើងចាំបាន កាលពីយប់មិញ!.. មិនមែនទេយប់ម្សិលមិញ គឺយើងបានបើកឡានទៅខុនដូច្បាស់ណាស់ ហេតុអីក៏យើងមកនៅទីនេះបាន!?» លី ឆឹង

ស្រមៃ!

ង៉ោង!... ងឺត!... ផាំង!... គ្រេក!!!!!.... » លី ឆឹង ជាន់ហ្គែរលឿនដូចហោះ ស្រាប់តែមានឡានមួយមិនដឹងចេញពីណាមកទេ ក៏បើកមកប៉ះឡានរបស់គេ ធ្វើអោយឡានទាំងពីរ ត្រូវឈប់នៅកណ្ដាលផ្លូវ ហុយផ្សែងអោយត្រលោម

ក្រាក!....គ្រឹប!... អាចង្រៃ! នេះឯងមិនចង់រស់ទេហេស៎? បានជាបើកឡានគ្មានភ្នែកបែបនេះ!? ឯងដឹងថាយើងជាអ្នកណាទេ!? » លីឆឹង ចុះពីឡានមក ក៏ដើរទៅបើកទ្វាឡានអ្នកម្ខាងទៀតចាប់ទាញ បុរសម្នាក់នោះចេញមក ក្របួចករអាវប្រុសម្នាកនោះស្រែគំហក់អោយគ ប៉ុន្តែបុរសម្នាក់នោះអ្វីក៏មិននិយាយ ភ្នែកសម្លឹងមុខលីឆឹង ឡើងមាំអណ្ដាតទុលថ្ពាល់ហើយក៏...

ភូស! គ្រុប!...» មួដៃចំកញ្ចឹងករ ធ្វើអោយលីឆេងសន្លប់បាត់ស្មារតីភ្លាមៗតែម្ដង

ត្រូវហើយបុរសម្នាក់នោះ?... ចង្រៃយ៍អើយ! កុំអោយយើងជួបឯងបានអោយសោះ ឯងងាប់មិនស្អាតទេ!! បុាំង!...» លីឆឹង ទះក្បាលខ្លួនឯងប៉ុន្មានដៃព្យាយាមនឹកកាចងចាំមកវិញ ហើយក៏ចាំបានកាលពីយប់នោះគេបើកឡានចេញមក ក៏ជួបនិងមនុស្សប្រុសម្នាក់ ពួកគេគឺបានឈ្លោះគ្នា ហើយប្រុសម្នាក់នោះបានវាយគេ បន្ទាប់មកអ្វីក៏គេនឹកមិនឃើញ ដឹងខ្លួនមកវិញក៏នៅទីនេះ។ ក្រោយពីនឹកឃើញរឿងគ្រប់យ៉ាងហើយ គេក៏យកទូរស័ព្ទខលទៅនរណាម្នាក់...

ភរិយាបណ្ដូលចិត្តWhere stories live. Discover now