💞ភរិយាបណ្ដូលចិត្ត✨(57)

Start from the beginning
                                        

ស្ហឺត!... កុំយំក្មេងឆ្លាត មើលបងមើលបន្តិច... នេះ» យុនហ្គី នាយមិនឆ្លើយនិងសំនួរដ៏ហូរហែររបស់ជីមីនឡើយ នាយពេលគឺបារម្ភតែម្យ៉ាងប៉ុណ្ណោះគឺស្នាមរបួសនៅលើករដៃរបស់រាងតូចដែលបន្សល់ពីកាព្យួរសេរូមរបស់លោលគ្រូពេទ្យ

បងយុន... បងមិនទាន់ឆ្លើយនិងមីនទេ....» យុនហ្គី នាយចាប់ដៃតូចពិនិត្យមើល នៅផ្លុំតិចៗកុំអោយអ្នកម្ខាងទៀតមានកាឈឺចាប់ ព្រតែមុននជីមីមិនប្រយ័ត្នបានធ្វើអោយមានឈាមជ្រៀបចេញពីមុខរបួសនោះ ដោយឃើញថានាយគិតតែពីមើរបួសខ្លួន ជីមីនអត់មិនបានក៏និយាយសួរនាំអ្នកជាបងម្ដងទៀត ហើយក៏មានអារម្មណ៍ថាអន់ចិត្តបន្តិចដែរ ដែលរាងក្រាស់មិនឆ្លើយនិងសំនួររបស់ខ្លួន

នេះអូនមិនចាំអ្វីខ្លះទេ?...» យុនហ្គីនាយបែរមកសម្លឹងមើលមុខអ្នកនៅលើគ្រែ ដែលគិតតែពីសម្លឹងមកនាយ នៅសួរត្បកទៅកាន់ក្មេងវិញទៀតផង

ចាំអ្វីទៅ? អូនមិនយល់បងនិយាយទេ! ហ្ហឹក... ប្រាប់អូនបន្តិចមក មានរឿងអី ហើយ-ហើយពួកយើងទៅណា! អូនចាំបានណានេះៗគឺពួកយើងនៅលើយន្ដហោះ..» ជីមីន ស្រាប់តែយំចេញមកនៅពេលដែលអ្នកម្ខាងទៀតបែរជាសួរត្បកមកកាន់ខ្លួនវិញបែបនេះ តើអោយរាងតូចឆ្លើយយ៉ាងមេចបាន បើពេលនេះចាប់ចុងប្រយុងដើមមិនត្រូវផងនឹង... 

បាទ! ពេលនេះពួកយើងគឺនៅលើយន្ដហោះ ហើយវាក៏កំពង់តែហោះហើរទៅកាន់ប្រទេសចិន អូនចាំមិនបានទេ!?...» យុនហ្គី ញញឹមបន្តិច ហើយក៏ឆ្លើយទៅកាន់ក្មេងតូចកំពូលឆ្ងល់ នេះបង្កររឿងមិនទាន់និយាយគ្នាផង មកធ្វើយំទឹកភ្នែករលីងរលោងអី ចាប់វ៉ៃបែកគូទលូវហើយខ្នាញ់ណាស់

បើ-បើអញ្ចឹងមេចក៏អូនមិនដឹង?...» ជីមីន ជូតវាសទឹកភ្នែក ឆ្លើយសម្លេងខ្ចីខ្ចូតត្បកទៅកាន់មនុស្សធំវិញ

អោយដឹងយ៉ាងមេច? ក្មេងក្បាលខូចលួចចូលបន្ទប់ហាមឃាត់ នៅលួចយកស្រាក្រហមរបស់បង ទៅញុាំក្នុងបន្ទប់អស់ឡើង3ដបទៅហើយ នៅស្រវឹងគេងមិនដឹងប៉ុន្មានថ្ងៃទៀតផង....» យុនហ្គី ងើបឈរពេញកំពស់ ចាក់ទឹកអោយរាងតូចញុាំ មាត់និយាយរអ៊ូរថាអោយក្មេង ចំណែកអ្នកដែលស្ដាប់ឮហើយបានត្រឹមធ្វើភ្នែកម៉ក់ៗតាមសម្លឹងមនុស្សធំឡើងចង់គ្រេចករ

បងយុននិយាយអី?.. ស្រាក្រហមអីទៅ នោះជាទឹកផ្លែឈើទេតើ បងកុំចេះតែចោទអូន!..» ណ៎ក..ឃើញទេ និយាយអីចេះខុស ថាក្មេងនឹងច្រឡំស្រាជាទឹកផ្លែឈើមិនខាន ព្រោះតែវាមានរស់ជាតិផ្អែម គ្មានក្លិនឈួលដូចស្រាដែលផលិតនៅបរទេសនោះទេ នាយមាំស្ដាប់ឮចំលើយមិនដឹងអីហើយ ក៏ហួសចិត្តដល់ប៉ែតតែម្ដង នេះយកទៅញុាំមិនគិតមើលផ្លាកនៅលើដបខ្លះទេឬ ចំមែនក្មេងនេះ

បាទ...អ្នកប្រុសតូចមីន វាជាទឹកផ្លែឈើ ប៉ុន្តែវាធ្វើអោយអូនគេងសន្លប់អស់ពេល2ថ្ងៃ1យប់មានដឹងខ្លួនទេ!?...» យុនហ្គី នាយដាក់បង្គុយហុចទឹកមួយកែវអោយក្មេង នៅនិយាយរបៀបឌឺទៅកាន់រាងតូចវិញទៀតផង តែគ្រប់ម៉ាត់របស់នាយក៏ពិតមែន

បងនិយាយពិតមែន... នេះមីនគេងយូរយ៉ាងនេះឬ? មែនហើយ អូនចាំបានក្រោយអូនញុំាំវាហើយក៏មានអារម្មណ៍ថាវិលៗមុខយ៉ាងមេចមិនដឹងទេ ប៉ុន្តែអូនមិនបានឈប់ញុាំទេ ព្រោះថាវាឆ្ងាញ់ ហិហិ...» ជីមីនទទួលទឹកពីដៃមាំ កាយល្អិតលើដៃម្ខាងអេះក្បាលខ្លួនឯង និយាយតិចៗប្រាប់មនុស្សធំ ក្រោយបញ្ចប់ប្រយោគ ជីមីនប្រែជាសើចខិខិលឹបភ្នែកសម្លឹងមុខមាំ

អូននៅសើចចេញទៀតឬ.. ដឹងទេអូនបំភ័យបងស្ទើរដាច់ខ្យល់ទៅហើយណា នៅពេលឃើញអូនគេងស្ដូកស្ដឹងមិនកំរើក បងភ័យណាស់ ដឹងទេ?.. ថ្ងៃក្រោយមិនអោយអូនធ្វើបែបនេះទៀតឡើយ.... » យុនហ្គី នាយជ្រឹមភ្នែកសម្លឹងមើលជីមីនសើចលឹបភ្នែកសម្លឹងមកនាយ អត់មិនបានក៏ចាប់ច្បិចថ្ពាល់ប៉ោងៗបន្តិច និងនិយាយរៀបរាប់ពីរឿងរ៉ាវដែលបានកើតឡើង ហើយក៏ដាក់បំរាមមិនអោយក្មេងបន្តធ្វើរឿងទាំងនេះទៀត ព្រោះបើជីមីនមានរឿងអីកើតឡើង នាយក៏មិនអាចរស់បានដូចគ្នា។ បន្ទាប់ពីបញ្ចប់ប្រយោគហើយដៃមាំក៏ក្រសោបទាញកាយស្ដើងមកឱបជាប់ក្នុងទ្រូងដ៏កក់ក្ដៅរបស់នាយ

បងយុន... អោយមីនសុំទោស អូនមិនគួរធ្វើរឿងអោយបងបារម្ភបែបនេះទេ អូនសទោស ថ្ងៃក្រោយអូនឈប់ចូលទៅកន្លែងបងហាមឃាត់ទៀតហើយ..» ជីមីនដែលត្រូវរាងក្រាស់ចាប់មកឱប ក៏បន្លឺសម្លេងងុលៗ និយាយដោយការដឹងខុសហើយក៏បន្ទោសខ្លួនឯងដែលតែងតែធ្វើអោយនាយបារម្ភខ្លួនមិនឈប់ នៅសន្យានិងនាយមិនធ្វើអ្វីដែលល្មើសនិងកាហាមប្រាមរបស់អ្នកជាបងទៀតទេ ក្រោយបញ្ចប់សម្ដី កាយល្អិតក៏បន្តសំងំស្ដាប់សម្លេងបេះដូចលោតដុកដាក់ៗរបស់មនុស្សធំ

ស្ហឺត.... ថ្ងៃក្រោយមិនអោយអូនធ្វើរឿងបែបនេះទៀតទេ ដឹងទេមីនៗតូចរបស់ពួកយើងប៊ីសតែរត់ចោលអូនទៅហើយ...» យុនហ្គី នាយថើបសក់រលោងមួយដង្ហើម អង្អែលខ្នងរាងតូច និយាយរៀបរាប់ហូរហែរ ធ្វើអោយអ្នកស្ដាប់ឮហើយកើតឆ្ងល់និងសម្ដីរបស់នាយភ្លាមៗតែម្ដង

មីនៗតូចអីទៅបងយុន?...»
..........

To be continued

ភរិយាបណ្ដូលចិត្តWhere stories live. Discover now