ស្រាតែបីរដបសោះធ្វើអោយអូនគេងយូរថ្នាក់នេះឬមីន!? បងមិនគួរណាធ្វេរប្រហែសថ្នាក់នេះឡើយ » ងាកមកអ្នកនៅលើយន្ដហោះឯណេះវិញ កំពង់តែអង្គុយសម្លឹងមើលកាយស្ដើងដែលគេងមិនទាន់ភ្ញាក់ដោយក្ដីបារម្ភ នៅពោលឡើងដាក់កំហុសអោយស្រាដែលមិនដឹងអីទៀត ដៃមាំសុទ្ធតែសសៃលើកមកដាក់លើពោះរៀបស្មើររបស់រាងល្អិតអង្អែលថ្នមៗទៅមកៗអ្វីក៏លែងនិយាយ
ក្រោយពីធ្វើដំណើរប្រមាណជាកន្លះម៉ោង ភ្នែកមូលក្រឡង់របស់ក្មេងក្បាលខូចក៏ចាប់ផ្ដើមកំរើក និងព្យាយាមក្រោកឡើងទាំងមានអារម្មណ៍ថាឈឺបេញខ្លួនជាពិសេសនោះគឺនៅត្រង់ករដៃព្រោះតែត្រូវបានគ្រូពេទ្យដាក់សេរូមអោយកាលពីម្សិលមិញ
ហុឹម... នេះខ្ញុំនៅទីណា?... បងយុន...ស្ហឺត!..ឈឺដៃម្លេះ?» ជីមីនក្រោកឡើង អង្គុយ សម្លឹងមើលឆ្វេងស្ដាំលើក្រោម ដឹងថាទីនេះមិនមែនបន្ទប់ខ្លួននិងរាងក្រាស់ទេ ចុះកន្លែងនេះជាកន្លែងណា? រាងតូចព្យាយាមច្រត់ដៃបំណងថាចពីលើគ្រែតែក៏ទទួលបានអារម្មណ៍ឈឺភ្លាមៗ
ជីមីន!.. អូនឈឺខ្លាំងទេ..» សម្លេងគ្រល៎ធំបន្លឺឡើងមកពីខាងមុខ ព្រោះមុននេះនាយឮសម្លេងរាងតូចស្រែក ទើបរហ័សដើរមកមើលក៏ឃើញថាក្មេងកំពង់មុខក្រហមសម្លឹងមើលក៎ដៃរបស់ខ្លួន ដែលមានស្នាមជាំក្រមៅនោះមិនបង្អង់យូរនាយមាំក៏ស្រែកហៅឈ្មោះនិងសួរនាំទៅកាន់អ្នកដែលទើបតែភ្ញាក់ ដោយការព្រួយបារម្ភ
បងយុន!.. ហឹក... គឺអូនឈឺដៃ មេចក៏វាមានស្នាមក្រហមអញ្ចឹង?.. ហើយ-ហើយមេចបានពួកយើងនៅទីនេះ? » ជីមីនគ្រាន់តែឃើញរាងក្រាស់ភ្លាមក្មេងចាប់ផ្ដើម ពេបមាត់យំរៀបរាប់ប្រាប់នាយថាខ្លួនឈឺករដៃ និងសួរទៅមនុស្សធំហេតុអីក៏ដៃរបស់គេមានស្នាមក្រហមជាំបែបនេះ ភ្នែកមូលក្រឡង់ដក់ដោយដំណក់ទឹកភ្នែកសម្លឹងមើលអ្នកកំពង់ដើរចូលមករកខ្លួន បោះសំនួរសួទៅកាន់នាយ ព្រោះតែម្ចាស់រាងកាយចាំបាន គឺខ្លួនគេងនៅក្នុងបន្ទប់ មិនមែនទីនេះទេ នៅមានទៀតគេចាំបានថាបានយកទឹកផ្លែឈើប៉ុន្មានដបមកញុាំទៀតផង តែពាក្យប៉ុន្មានឃ្លាចុងក្រោយក្មេងបានត្រឹមគិតក្នុងចិត្ត មិនបាននិយាយចេញមកទេ
ESTÁS LEYENDO
ភរិយាបណ្ដូលចិត្ត
Ficción históricaពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(57)
Comenzar desde el principio
