បាទចាហ្វាយ!... ចាហ្វាយ! ពេលនេះអ្នកប្រុសតូចយ៉ាងមេចហើយទាន...» K ទទួលបញ្ជាហើយ នាយក៏បន្តសួរទៅកាន់រាងក្រាស់អំពីជីមីន ព្រះក្រោយពេលមានរឿងនាយក៏បារម្ភពីរាងតូចមិនតិចដែរ
ជីមីនមិនអីទេ គ្រាន់តែពេលនេះមិនទាន់ដឹងខ្លួន គ្រូពេទ្យនិយាយអាចនិងព្រឹកស្អែក យប់ហើយឯងឆាប់ទៅសម្រាកទៅ ព្រោះយើងត្រូវធ្វើដំណើរពីរព្រឹកទៀត » យុនហ្គី និយាយពីអាការៈរបស់ជីមីនប្រាប់កូនចៅជំនិតហើយ នាយក៏បង្គាប់អោយKទៅសម្រាកព្រោះថាក៏យប់ហើយដែរ ម្យ៉ាងព្រឹកស្អែកពួកគេក៏ត្រូវធ្វើដំណើរទៀត
បាទចាហ្វាយ! អ្នកប្រុសជីមីនមិនអីល្អហើយ» K ញញឹមបន្តិចទទួលបញ្ជាពីរាងក្រាស់ ហើយក៏បន្តនិយាយប៉ុន្មានម៉ាត់មុនពេលនាយទៅសម្រាក
ហុឹម... ប៉ុន្តែឯងនិងHedi ដឹងហើយមែនទេនៅថ្ងៃស្អែក!...» យុនហ្គី ក្រហុឹមដើមករ ហើយក៏និយាយរំឮកនៅអ្វីដែលអ្នកទាំង3បាននិយាយគ្នា
បាទ! ពេលនេះប្រហែលគេទៅដល់ហើយចាហ្វាយ ព្រោះថាពេលនេះម៉ោងក៏ជាង11យប់ហើយដែរ» K
ល្អ បើអញ្ចឹងឆាប់ទៅសម្រាកទៅ យើងក៏ត្រូវសម្រាកដូចគ្នា» យុនហ្គី និយាយហើយក៏ដើរត្រឡប់ទៅបន្ទប់នាយវិញ ដែលមានវត្តមានរបស់រាងតូចគេងនៅក្នុងនោះ
ចំណែកK ក៏ដើរទៅបន្ទប់សម្រាករបស់ខ្លួន ព្រោះថាថ្ងៃស្អែកនៅមានរឿងដែលត្រូវធ្វើច្រើនទៀត
ព្រឹកប្រលឹមថ្ងៃថ្មី
ចាហ្វាយ ដល់ហើយទាន» K បើកឡានមកដល់ប្រលានយន្តហោះហើយ នាយក៏បែរនិយាយប្រាប់យុនហ្គី ដែលនៅអង្គុយខាងក្រោយ ដោយមានកាយតូចរបស់ជីមីន គេងនៅក្នុងដៃនាយ
ហុឹម... ឆាប់អោយមនុស្សយករបស់ទៅទុកទៅ » នាយទទួលដឹង ក៏និយាយអោយk ចាត់កូនចៅអោយយកវ៉ាលីនិងសម្ភារៈខ្លះៗរបស់រាងតូច យកទៅលើយនហោះ ព្រោះទាំងនេះជាសម្ភារៈដែលជីមីនត្រូវប្រើជាចាំបាច់ ចំណែកនាយក៏បានចុះពីឡាន និងបន្តបីកាយស្ដើងរបស់ជីមីន ដែលគេងមិនទាន់ភ្ញាក់ដើរទៅឡើងលើយន្តហោះ ព្រោះនាយត្រូវដាក់អោយកាយតូចគេងអោយបានស្រួលបួល
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(57)
Start from the beginning
