លោកប្រុសធំ ម៉ែដោះថាប្រហែលជារឿងចៃដន្យក៏ថាបានណា ព្រោះរាល់លើកនាងអុីប ធ្វើការមិនដែលប្រហែសនោះទេ... » ម៉ែដោះ ព្យាយាមនិយាយបកស្រាយ អោយរាងក្រាស់ស្ដាប់ ប៉ុន្តែគាត់និយាយមិនទាន់ចប់ផង យុនហ្គីបានយកទូរស័ព្ទដែលK ហុចអោយមុននេះ មកដាក់លើតុ ធ្វើអោយគាត់ត្រូវស្ងាត់លែងនិយាយអ្វីបន្តទៀត ចំណែកគ្រប់គ្នាបើកភ្នែកធំ ៗសម្លឹងមើលទៅទូរស័ព្ទដែលនៅលើតុនោះ ព្រមទាំងអ្នកបំរើដែលទើបចូលថ្មីនោះទៀតផង ទឹកមុខរបស់នាងប្រែជាស្លេកស្លាំង សើចលែងសូវសម
ម៉ែដោះនិយាយថាជារឿងចៃដន្យ ចុះនេះជាស្អីវិញ!?» យុនហ្គី ដាក់ទូរស័ព្ទដែលមានវីដេអូពីកាំមេរ៉ាសុវត្ថិភាព ក្នុងផ្ទះមកដាក់លើតុ បោះប៉ុន្មានប្រយោគទៀតចោទសួរទៅកាន់គាត់ ធ្វើអោយមនុស្សវ័យចំណាស់ហាក់រកពាក្យអ្វីនិយាយតបលែងបានក៏ស្ងាត់លែងនិយាយអ្វីទាំងអស់ ព្រោះគាត់ក៏មិនដឹងពិតមែនថាមានរឿងអ្វីពេលនោះ
នាង! ចេញមកខាងក្រៅ!» Kដែលជាជំនិត ក៏បានប្រាប់អោយអ្នកបំរើស្រីដែលអង្គុយក្រោយគេនោះ ឡើងទៅខាងមុខ ធ្វើអោយគ្រប់គ្នាងាកទៅសម្លឹងមើលអ្នកបំរើដែលមកថ្មីនោះទាំងមិនយល់
លោកម្ចាស់! ខ្ញុំ...ខ្ញុំមិនដឹងអីទេ ហេតុអីក៏ហៅខ្ញុំឡើងមក...» នាងដាវដើរមកខាងមុខតាមសម្ដីរបស់K នាងធ្វើជានិយាយសួរត្បកទៅកាន់យុនហ្គីវិញ ធ្វើជាមិនយល់ថាហេតុអ្វីក៏ជំនិតរបស់រាងក្រាស់ហៅនាងចេញមក
យើងមិនទាន់បាននិយាយអ្វីទេ ហេតុអ្វីនាងចាំបាច់ភ័យ!? មនុស្សរបស់យើងគ្រាន់តែអោយនាងឡើងមកខាងមុខ គេមិនទាន់បាននិយាយអ្វីនៅឡើយទេ!» យុនហ្គី សម្លឹងមុខនាងឡើងមុតខ្សែភ្នែកនឹងថ្កល់មិនព្រិច បង្ហើបសម្លេងនិយាយមួយៗច្បាស់ៗ បង្ហាញស្នាមញញឹមកំណាចចំពោះមុខនាងក្រមុំ ធ្វើអោយនាងរកពាក្យអ្វីមកតបតរនិងនាយពុំបាន ព្រោះជាកាពិត K មិនទាន់បាននិយាយអ្វីឡើយ ហេតុអីនាងចាំបាច់ភ័យដែរ!?
ចំណែកអ្នកផ្សេងទៀត ក៏រៀងឆ្ងល់ដូចគ្នា ព្រោះថានាងគ្មានតួនាទីធ្វើការក្នុងភូមិគ្រឹះនោះទេ ក្រែងកាងាររបស់នាងនៅមើលថែផ្កានៅសួនខាងក្រោយមិនអញ្ចឹងហេស៎!? ហេតុអីចាហ្វាយធំហៅនាងចេញមក?
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(55)
Start from the beginning
