💞ភរិយាបណ្ដូលចិត្ត✨(55)

Start from the beginning
                                        

បើមកគ្រប់គ្នាហើយ ក៏គួរតែដឹងហើយមែនទេថាហេតុអ្វីយើងអោយមកជុំគ្នាបែបនេះ!» យុនហ្គីដើរទៅអង្គុយលើសាឡុងអង្គុយគងអន្ទាក់ខ្លា ទឹកមុខមាំស្មើរថេងមិនញញឹម សម្លឹងមើលអ្នកបំរើគ្រប់គ្នា នៅនិយាយពីហេតុផលដែលនាយហៅមកពេលនេះទៀតផង

ចាស៎លោកម្ចាស់/ បាទចាហ្វាយ» គ្រប់គ្នាឆ្លើយទាំងភ័យខ្លាច ព្រោះតែសភាពដើមរបស់ចាហ្វាយបានត្រឡប់មកវិញហើយ

បើដឹងថាជាអ្វីហើយ តើមានអ្វីចង់បកស្រាយដែរទេ!?» យុនហ្គី ដាក់ភ្នែកសម្លឹងចំអ្នកបំរើស្រីប៉ុន្មានអ្នកដែលដែលមានតួនាទី មើលកាខុសត្រូវនិងសម្អាតក្នុងផ្ទះនិងបន្ទប់ជាន់ក្រោមទាំងអស់រួមទាំងបន្ទប់ដាក់ស្រារបស់នាយទៀតផង

លោកម្ចាស់ គឺថា... គឺថាខ្ញុំបានបិទទ្វាបន្ទប់រួចអស់ហើយ បន្ទាប់ពីត្រូវបានសម្អាតរួចរាល់ ហើយក៏មិនដឹងថាហេតុអ្វី អ្នកប្រុសតូចចូលទៅយកស្រាមកបានយ៉ាងមេចដែរទាន» អ្នកបំរើម្នាក់ឱនមុខចុះមិនហ៊ានសម្លឹងមុខចាហ្វាយឡើយ នាងព្យាយាមនិយាយប្រាប់ចាហ្វាយអោយចាហ្វាយបានដឹង ព្រោះនាងមិនដឹងពិតមែន ថាមេចបានជាអ្នកប្រុសតូចរបស់នាងតូចទៅកុនុងនឡបាន

ច្បាស់ហើយថានាងបានសម្អាតនិងបានបិទទ្វាចាក់ចោរបានរៀបរយហើយនោះ!? » យុនហ្គី សម្លឹងគ្រប់គ្នាមិនព្រេចភ្នែក សូម្បីតែម៉ែដោះ ព្រោះរឿងកើតឡើងក្នុងផ្ទះ ក៏មានចំណែកគាត់ខុសដូចគ្នា ដែលមើលអ្នកបំរើមិនបានល្អ បណ្ដោយអោយមានរឿងបែបនេះកើតឡើង

មកពីក្មេងនោះមិនចេះនៅស្ងៀមបានជាមានរឿងបែបនេះ បើបានស្លាប់កាន់តែល្អហើយ...» សម្លេងនិយាយតិចៗម្នាក់ឯងស្ដាប់មិនចង់បានពីសំណាក់អ្នកបំរើស្រីម្នាក់ ដែលទើបតែចូលថ្មី នាងនិយាយរអ៊ូរស្ដាប់បានម្នាក់ឯង នៅធ្វើឬកពារមិនពេញចិត្តនិងរាងតូចទៀតផង ប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ឡើយ ព្រោះនាងអង្គុយក្រោយគេ

យើងធ្លាប់និយាយហើយមែនទេ ថាបន្ទប់ដាក់ស្រាគឺហាមផ្ដាច់មិនអោយជីមីនចូលទៅនោះទេ ហើយក៏មិនអនុញ្ញាតអោយបើកទ្វាចំហរដែរ ហេតុអ្វីក៏បណ្ដោយអោយរឿងនេះកើតឡើងបាន!?» យុនហ្គី និយាយទាំងសម្លេងកាច ស្ដីថាអោយអ្នកបំរើក្នុងផ្ទះ មិនដឹងថារាល់ថ្ងៃនេះពួកនាងទុកសម្ដីរបស់នាយជាខ្យល់ឬយ៉ាងមេច បានជាបណ្ដោយអោយមានរឿងបែបនេះកើតឡើងបាន

ភរិយាបណ្ដូលចិត្តWhere stories live. Discover now