💞ភរិយាបណ្ដូលចិត្ត✨(54)

Start from the beginning
                                        

លោកនិយាយអ្វីយើងមិនយល់ទេ មនុស្សរបស់យើងកើតអ្វីអោយប្រាកដទៅ!?» យុនហ្គី នាយចាប់ផ្ដើមជ្រួញចិញ្ចើមចូលគ្នា ក្រោយពីស្ដាប់លោកគ្រូពេទ្យនិយាយរៀបរាប់ប្រាប់ខ្លួន តែនាយបែរជាមិនយល់ថាគាត់ចង់និយាយអំពីអ្វី ហើយស្ថានភាពរបស់ជីមីនពេលនេះយ៉ាងមេចក៏គាត់និយាយមិនច្បាស់ បែបនេះវាធ្វើអោយរាងក្រាស់កាន់តែខឹងលើសដើម

មិនមែនដូចលោកមីនគិតនោះទេ អ្នកប្រុសតូចគ្មានអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែរាងកាយគាត់ខ្សោយ មិនអាចញុាំស្រាច្រើនបែបនេះបានទេ ចំណែករឿងដែលខ្ញុំចង់និយាយនោះគឺ អ្នកប្រុសតូចជាomegaតើត្រូវទេលោកមីន!? » លោកគ្រូពេទ្យ គាត់រៀបរាប់ប្រាប់ហូរហែរពីអាការះរបស់ជីមីន ប្រាប់ទៅរាងក្រាស់ ហើយក៏បាននិយាយសង្កត់ចំពោះស្ថានភាពរបស់ជីមីន ប្រាប់នាយទៀតផងទើបរាងក្រាស់ចាប់ផ្ដើមជ្រួញចិញ្ចើមចូលគ្នា ហើយក៏....

លោកចង់និយាយថា...» យុនហ្គី នាយយល់ពីអ្វីដែលលោកគ្រូពេទ្យចង់និយាយ

បាទ! មែនហើយប៉ុន្តែពេលនេះខ្ញុំមិនទាន់ប្រាកដចិត្តនោះទេ ព្រោះនៅទីនេះគ្មានឧបករណ៍គ្រប់គ្រាន់ដូចនៅមន្ទីពេទ្យ ប៉ុន្តែខ្ញុំសង្ឃឹមថាលោកមីននិងមើលថែអ្នកប្រុសតូចអោយល្អជាងនេះ កុំអោយគាត់ញុាំរបស់ដែលមានជាតិអាកុលខ្ពស់ និងសម្រាកអោយបានគ្រប់គ្រាន់ កុំអោយគាត់គិតរឿងច្រើនពេក ព្រោះវាអាចនិងបង្ករជាហានីភ័យដល់សុខភាពរបស់គាត់ ដែលមានឈាមជាOmega ដូចជាអ្នកប្រុសតូចនេះ » លោកគ្រូពេទ្យ គាត់និយាយដល់ត្រឹមនេះក៏បែរទៅសម្លឹងមើលកាយល្អិតដែលគេងនៅលើគ្រែ ផ្ទៃមុខក្រហមព្រោះតែជាតិស្រវឹងនោះ ថែមទាំងប្រាប់អោយរាងក្រាស់ថែទាំរាងតូចអោយបានល្អជាងនេះទៀតផង

យើងយល់ពីសម្ដីរបស់លោកហើយ ប៉ុន្តែយើងមិនអាចយកជីមីនទៅមន្ទីពេទ្យនៅថ្ងៃស្អែកបានទេ ប៉ុន្តែយើងនិងព្យាយាមនាំគេទៅអោយបាន យើងអរគុណលោកគ្រូពេទ្យច្រើនហើយ K ជូនដំណើរលោកគ្រូពេទ្យត្រឡប់ទៅវិញ!» យុនហ្គី

បាទ មិនអីទេលោកមីន បើអស់ការហើយខ្ញុំសុំលាលោកមីនត្រឡប់ទៅវិញហើយ » លោកគ្រូពេទ្យ

សូមអញ្ចើញលោកគ្រូពេទ្យ» K 

ក្មេងច្រម៉ក់! នេះអូនគិតចង់សម្លាប់កូនរបស់បងផ្ដាច់ពូជឬយ៉ាងមេច ហ្ហឹម!?.. មានដឹងខ្លួនទេថាបន្តិចទៀតអូននិងក្លាយជាអាប៉ារបស់គេហើយណា!...» យុនហ្គី ក្រោយពេលគ្រូពេទ្យនិងនាយជំនិតចេញទៅបាត់ កាយមាំទាំក៏បានដាក់ខ្លួនក្បែរកាយល្អិត ញញឹមច្បិចថ្ពាល់ប៉ោងៗក្រហមព្រោះជាតិអាកុល និយាយផងគ្រឺតផង តែក៏សប្បាយចិត្តខ្លាំង ក្រោយយល់ពីសម្ដីរបស់គ្រូពេទ្យនិយាយ នាយមិនគិតសោះថា រវាងនាយនិងរាងតូច ឆាប់រហ័សយ៉ាងនេះ បើទោះជាមិនច្បាស់មួយរយភាគ តែនាយក៏សប្បាយចិត្ត

ស្ហឺត... បងស្រលាញ់អូន កូនទាតូចរបស់បង» យុនហ្គី នាយឱនទៅថើបថ្ពាល់ប៉ោងមូលៗមួយដង្ហើមហើយក៏និយាយខ្សឹបក្បែរត្រចៀកអ្នកគេងលក់មិនដឹងអី ដោយភាសាស្នេហា មុននិងនាយក្រោកបោះជំហ៊ានចេញពីបន្ទប់ចុះទៅជាន់ក្រោម
......

To be continued

ភរិយាបណ្ដូលចិត្តWhere stories live. Discover now