លោកច្បាស់ហើយថាប្រពន្ធយើងមិនអីនោះ!? » យុនហ្គី សួរបញ្ជាក់
បាទ ប៉ុន្តែលោកមីនគួរកុំអោយមានរឿងបែបនេះកើតឡើងម្ដងទៀតចំពោះអ្នកប្រុសតូច ព្រោះតែមិននខ្ញុំបាពិនិត្យមើលពីអាការៈរបស់គាត់ហើយ...» លោកគ្រូពេទ្យនិយាយមិនទាន់ចប់ផងយុនហ្គីនាយក៏និយាយកាត់
តើមានអ្វីទៀតឬ!! ក្រែងមិននេះលោកនិយាយគ្មានអ្វីជាបញ្ហានោះអី!?» យុនហ្គី
បាទ! ចំពោះសុខភាពរបស់អ្នកប្រុសគឺគ្មានអ្វីជាបញ្ហានោះទេ ប៉ុន្តែ... តើខ្ញុំអាចសួរលោកមីនរឿងខ្លះបានទេអំពីលោកមីននិងអ្នកប្រុសតូច...» លោកគ្រូពេទ្យ គាត់និយាយហើយក៏សួរទៅកាន់រាងក្រាស់ ទាំងអារម្មណ៍ទាក់ទើរ មិនដឹងថាគាត់គួរសួរនាយឬអត់នោះទេ
រឿងអ្វីក៏ឆាប់និយាយមក!» យុនហ្គី នាយគងអន្ទាក់ខ្លាអង្គុយលើសាឡុង សួរទៅកាន់គាត់ ចង់សួរអ្វីមេចក៏មិនឆាប់និយាយចេញមក!? ដឹងទេថាពេលនាយអន្ទះសាប៉ុណ្ណា!?
គឺថា... គឺលោកមីននិងអ្នកប្រុសតូចធ្លាប់អឺនែ... ធ្លាប់ៗគេងជាមួយគ្នាដែរទេ!?» លោកគ្រូពេទ្យ
ផាំង! » យុនហ្គី
លោកមីន កុំទាន់ខឹងអី ខ្ញុំសួរនេះក្នុងន័យល្អទេលោក...» គ្រូពេទ្យ
លោកចង់និយាយបានន័យថាមេច!? មានអ្វីពាក់ព័ន្ធនិងមនុស្សរបស់យើងពេលនេះ!?» យុនហ្គី មុខក្រហមមាំច្រឡោតសួរទៅកាន់គ្រូពេទ្យដែលបានពិនិត្យមើលសភាពរាងកាយរបស់រាងតូច ព្រោះតែសម្ដីរបស់គាត់
គឺខ្ញុំគ្មានបំណងអាក្រក់អ្វីទេលោកមីន គ្រាន់តែខ្ញុំពិនិត្យមើលអ្នកប្រុសតូច គឺមានអ្វីចំឡែកតែមិនទាន់ប្រាកដចិត្តប៉ុណ្ណោះ» គ្រូពេទ្យ
លោកនិយាយចង់បានន័យថាមេច!? មនុស្សរបស់យើងមានរឿងអ្វី!? លោកពិនិត្យឃើញអ្វី!?» យុនហ្គី
គឺខ្ញុំមិនច្បាស់ទេនៅពេលនេះ ប៉ុន្តែខ្ញុំចង់អោយលោកមីនយកអ្នកប្រុសតូច ទៅមន្ទីពេទ្យដើម្បីអោយខ្ញុំធ្វើកាពិនិត្យអោយបានលំអិតជាងនេះ ដើម្បីអោយដឹងច្បាស់ថាអ្នកប្រុសតូចកើតអ្វីអោយប្រាកដ» លោកគ្រូពេទ្យ និយាយទងបែកញើសជោគថ្ងាស់ព្រោះតែ គាត់ធ្វើជាគ្រូពេទ្យមកច្រើនឆ្នាំហើយ ក៏មិនដែលធ្វើការពិនិត្យឬវិនិច្ឆ័យស្ថានភាពអ្នកជំងឺមានភាពស្រពេចស្រពិលអីបែបនេះឡើយ ហើយនេះក៏ជាលើកទីមួយរបស់គាត់ហើយ ហើយក៏ប៉ះចំមនុស្សមានអំណាចទៀត គាត់មិនអាចចេះតែនិយាយឬឆ្លើយអោយតែបានៗនោះទេ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(54)
Start from the beginning
