💞ភរិយាបណ្ដូលចិត្ត✨(54)

Comenzar desde el principio
                                        

ចាហ្វាយ! ចាហ្វាយកើតអ្វីទ....» K និង Hedi ដែលបានឮសម្លេងស្រែកហៅពីជាន់ខាងលើក៏រហ័សរត់ឡើងទៅមើល និងស្រែកសួរទៅកាន់ចាហ្វាយនាយទៀតផង ព្រោះតែសម្លេងរបស់យុនហ្គីគឺកាចខ្លាំងណាស់ មិនដឹងថាមានរឿងអ្វីអោយប្រាកដនោះទេ ប៉ុន្តែក្រោយពីពួកគេមកដល់ក៏គាំងទាំងពីរនាក់ នៅមានអ្នកបំរើស្រីប៉ុន្មាននាក់ទៀតដែលឡើងមកតាមសម្លេងរបស់ចាហ្វាយស្រែកហៅ

ឆាប់ទៅហៅគ្រូពេទ្យមកអោយលឿន!! ឆាប់ឡើង! បើប្រពន្ធយើងមានរឿងអីពួកឯងស្លាប់មិនខានទេ!! » គ្រាន់តែឃើញកូនចៅរត់ឡើងមក យុនហ្គីមិនចាំយូរ ប្រញាប់បញ្ជាអោយពួកនាយ ទៅហៅគ្រូពេទ្យមកជាបន្ទាន់ ព្រោះតែសភាពរបស់ជីមីនគឺពិបាកខ្លាំង ពិសេសស្រវឹងបាត់មាត់បាត់តែម្ដង នេះបើញុាំតិចតួចវាមិនជាបញ្ហាទេ ប៉ុន្តែអស់ដល់ទៅ3ដប ក្មេងមិនទាន់គ្រប់អាយុផង សុខភាពក៏មិនដូចគេ ចុះបើមានរឿងអីចំពោះជីមីនគិតយ៉ាងមេចទៅ!?

បាទចាហ្វាយ! ចាំខ្ញុំទៅហៅគ្រូពេទ្យ!» Hedi រហ័សឆ្លើយនិងរត់ចុះទៅខាងក្រោមដើម្បីទៅទទួលគ្រូពេទ្យមកដោយខ្លួនឯង ចំណែកk វិញគឺបានតែឈរគាំង ព្រោះមិនដឹងថាត្រូវធ្វើអ្វីបន្ត

ឯងឆាប់ប្រមូលដបស្រាទាំងអស់យកចេញទៅ ប្រាប់គ្រប់គ្នាក្នុងផ្ទះ មកជុំគ្នា បន្តិចទៀតយើងមានរឿងត្រូវនិយាយ កុំភ្លេចឆែកមើលកាំមេរ៉ាសុវត្ថិភាពផង!» យុនហ្គី ដាក់បញ្ជាអោយKប្រមូលដបស្រាដែលជីមីនបានយកមកញុាំនិងបញ្ជាអោយអ្នកបំរើគ្រប់គ្នាមកជុំគ្នា ព្រោះនាយនិងមានរឿងនិយាយគ្នាក្រោយចាត់ចែលរឿងជីមីនរួចរាល់

បាទចាហ្វាយ!» និយាយហើយK ក៏ប្រមូលដបស្រាទាំងអស់យកចេញទៅនិងចុះមកធ្វើកិច្ចការដែលចាហ្វាយបានបញ្ជាមុននេះ។ មិនដឹងថានិងមានរឿងអ្វីទេ បើមើលទឹកមុខរបស់រាងក្រាស់ពេលនេះគឺថាកំណាចខ្លាំងណាស់

Skip

ប្រពន្ធយើងយ៉ាងមេចហើយ!?» យុនហ្គី

អ្នកប្រុសតូចមិនអីទេលោកមីន គាត់គ្រាន់តែស្រវឹងប៉ុណ្ណោះ ពេលនេះខ្ញុំបានចាក់ថ្មាំបន្សាបស្រាអោយគាត់រួចហើយទាន ប្រហែលជាព្រឹកស្អែកគាត់នឹងដឹងខ្លួនមកវិញហើយ ប៉ុន្តែលោកគួរតែប្រយ័ត្នជាងនេះបន្តិចព្រោះតែអ្នកប្រុសតូចមានសុខភាពមិនដូចមនុស្សប្រុសផ្សេងឡើយ » លោកគ្រូពេទ្យពិនិត្យមើលអាការៈរបស់ជីមីន ហើយក៏និយាយប្រាប់យុនហ្គីតាអ្វីដែលគាត់ពិនិត្យឃើញ

ភរិយាបណ្ដូលចិត្តDonde viven las historias. Descúbrelo ahora