ចាហ្វាយ!...» Gong Jun ភ្លេចថារាងតូចនៅក្នុងបន្ទប់ជាមួយចាហ្វាយ នាយបើកទ្វាចូលមកនិយាយខ្លាំងៗតាមទំលាប់ តែក៏ត្រូវអាក់និងក្រសែភ្នែកកំណាចរបស់អុីបូ
ស៊ូច.... /ហុឹម!.... ហ្ហឹក...» ចំណែកចាន់ៗវិញក៏ក្រហុឹមគល់ក៎បន្តិច ហើយកាយល្អិតក៏បំរះខ្លួនដៃតូចស្រឡូនទប់ពោះ ព្រោះតែមុននេះមានសម្លេងរំខានដល់ដំណេក ណាមួយកូនក៏បំរះទៀត អុីបូឃើញបែបនេះក៏រហ័សបន្ទន់ជង្គង់ ទៅក្នែរសាឡុងដែលមានរាងតូចគេងនៅត្រង់នោះ ដៃមាំលើកមកអង្អែលពោះភរិយាក្មេងថ្នមៗ ក្នុងន័យអោយគេគេងបន្ត ចំណែករាងតូចវិញ មិនបានភ្ញាក់នោះទេ ប្រហែលជាដើរលេងពេញមួយថ្ងៃហត់ខ្លាំងហើយ ទើបគ្រាន់តែជ្រួញចិញ្ចើមបន្តិចទំនងជាឈឺពោះព្រោះកូនក្នុងផ្ទៃហើយមើលទៅ
ថ្នមសម្លេងរបស់ឯងបន្តិចទៅ!» អុីបូ និយាយទៅកូនចៅដោយសម្លេងកាច សម្លឹងមើលនាយជំនិតចរិតក្មេងឆ្លាស់និងភរិយា
សុំទោសចាហ្វាយ មុននេះអាជុនភ្លេច...» នាយជំនិតសើចមិនសូវសម តែក៏សុំទោសព្រោះតែគេភ្លេចខ្លួនច្រឡំចាហ្វាយនៅក្នុងបន្ទប់ម្នាក់ឯង
មានអ្វីក៏ឆាប់និយាយមក!» អុីបូ ខ្ចិលវែងឆ្ងាយច្រើនក៏សួរ ព្រោះមិនមែនសុខៗកូនចៅរបស់នាយចូលមកបែបនេះទេ
បាទគឺល្ងាចអ្នកស្រីលី សុំណាត់ចាហ្វាយនិយាយពីគំរោងសប្ដាហ៍មុន » Gong jun
ល្ងាចនេះយើងមិនទំនេរទេ ប្រាប់គេវិញទៅ» អុីបូ មាត់និយាយ ដៃនៅអង្អែលពោះរាងតូចថ្នមៗ គ្រប់កាយវិរកាទាំងអស់ គឺគេចមិនផុតពីភ្នែករបស់អ្នកជាម្ដាយនោះទេ លោកស្រីវ៉ាង គាត់នៅអង្គុយផ្នែកម្ខាងសម្លឹងមើលគ្រប់សកម្មភាពកូនប្រុស ទាំងញញឹមអ្វីក៏គាត់មិននិយាយដែរ
បាទចាហ្វាយ! បើអញ្ចឹងខ្ញុំនិងទៅចាត់កាភ្លាម» Gong Jun និយាយហើយក៏ចេញទៅវិញបាត់
ម៉ាក់ញញឹមអី!?» ក្រោយកូនចៅចេញទៅបាត់ អុីបូ ក៏បែរមកសួរអ្នកជាម្ដាយវិញ ព្រោះតែនាយឃើញគាត់ញញឹមហើយក៏សម្លឹងមកនាយដូចគ្នា
គ្មានអ្វីទេ ម៉ាក់ទៅហើយ » លោកស្រីធំ គាត់មិនឆ្លើយនិងកូនប្រុសទេ តែក៏ប្រាប់នាយគាត់ទៅហើយ ព្រោះនៅមានរឿងត្រូវអោយគាត់ទៅធ្វើច្រើនទៀត
បាទ» អុីបូ ឆ្លើយតែមួយម៉ាត់ ចំណែកអ្នកជាម្ដាយក៏ដើរចេញទៅបាត់
ក្មេងកំហូច បងប្រាប់ហើយមែនទេ ថាមិនអោយចេញមកខាងក្រៅ តែមើលចុះមកគេងនៅទីនេះទាល់តែបាន... ស្ហឺត!...» ក្រោយពីគ្រប់គ្នាចេញទៅអស់ ពេលនេះក្នុងបន្ទប់ទាំងមូលមានតែរាងក្រាស់និងចាន់ៗប៉ុណ្ណោះ អុីបូ លុតជង្គង់អង្អែលមុខប្រពន្ធក្មេងថ្នមៗ និយាយតិចៗក្បែរត្រចៀករាងតូច ទាំងគ្រឺតទាំងបារម្ភ
ដឹងទេមុននេះពេលដែលទទួលបានសាររបស់ប៉ាយលូហើយ នាយពិតជាចង់បញ្ចប់កាប្រជុំនិងទៅរករាងតូចដល់ហាងអាហារណាស់ ហេតុអ្វីម្ដាយរបស់នាយបណ្ដោយអោយចាន់ជួបនិងលោកម្ចាស់សុង! ហេតុអ្វីក៏ម្ដាយរបស់គេអោយចាន់ចេញមកខាងក្រៅដោយមិនប្រាប់គេមួយម៉ាត់បែបនេះ!? មុនដំបូងក៏ខឹងតែក្រោយពេលបាយមើលវីដេអូដែលអ្នកម៉ាក់បានផ្ញើរចូលទូរស័ព្ទដៃមុននេះហើយ គ្រប់យ៉ាងក៏ប្រែមកជាធម្មតាវិញ ព្រោះនៅក្នុងវីដេអូនោះរាងតូចពិតជាសប្បាយចិត្តណាស់ ញញឹមចេញពីចិត្ត ហើយគ្រប់វីដេអូទាំងអស់ គឺរាងតូចដើរទិញតែរបស់ទុកសម្រាប់កូនប៉ុណ្ណោះ នៅមានវីដេអូខ្លីបមួយទៀតគឺចាន់ៗអង្គុយញុាំការ៉េម មើលទៅមានក្ដីសុខណាស់ រាងតូចញុាំបណ្ដើរញញឹមបណ្ដើរ...
......
To be continued
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(50)
Start from the beginning
