ខ្ញុំមិនទាន់និយាយអ្វីទេ ម៉ាក់ដូចជាភ័យម្លេះ!?.. ខ្ញុំគ្រាន់តែឆ្ងល់ ហេតុអ្វីថ្ងៃនេះម៉ាក់ទំនេរនាំប្រពន្ធខ្ញុំ ដែលជិតគ្រប់ខែដើរទិញឥវ៉ាន់ពេញផ្សារប៉ុណ្ណោះ!» អុីបូ យកអាវធំមកគ្រប់លើកាយប្រពន្ធដែលគេងលក់ ហើយក៏បែរមកនិយាយជាមួយនិងម្ដាយវិញ ដោយឬកពារធម្មតា
ក៏មកពីម៉ាក់ឃើញចាន់អផ្សុក ក៏បបួលចេញក្រៅបានខ្លះ អ្នកណាប្រើអោយកូនមួយថ្ងៃៗ មានតែការងារមិនរវល់និងប្រពន្ធកូនធ្វើអី!...» លោកស្រីធំនិយាយធ្វើធម្មតា នៅស្ដីអោយអុីបូទៀត ដែលមួយរយះនេះរវល់តែពីការងារមិនព្រមគិតគូរពីកូនប្រសារគាត់ខ្លះសោះ
ម៉ាក់ក៏ដឹងថាខ្ញុំព្យាយាមបង្ហើយការងារ ព្រោះនៅមិនដល់3សប្ដាហ៍ទៀតទេចាន់និងដល់ថ្ងៃសម្រាលហើយ ម្យ៉ាងត្រឹមរបស់ប្រើប្រាស់សម្រាប់កូន មិនបាច់អោយគេទៅទិញដោយផ្ទាល់ក៏បានដែរ...ទឹងៗ!.. ទឹង..ទឹងៗ!..» អុីបូនិយាយដល់ត្រឹមនេះ ក៏ឈប់និយាយព្រោះតែ សម្លេងលោតសារចូលក្នុងទូរស័ព្ទរបស់នាយ អុីបូមិនចាំយូរក៏យកមកចុចមើល ឃើញថានោះជាvideos clips គឺម្ដាយរបស់នាយផ្ញើរចូលមក
មើលខ្លួនឯងទៅ មិនចាំបាច់ម៉ាក់និយាយទេ សកម្មភាពរបស់កូនចាន់គឺនៅក្នុងនោះទាំងអស់ ម៉ាក់អោយអង្គរក្សថតអោយ ឯងមើលទៅថាគេមានក្ដីសុខប៉ុណ្ណា... បានហើយមើលតាមសម្រួលចុះ ម៉ាក់ទៅហើយ! ព្រោះម៉ាក់មានកានៅមណ្ឌលកុមាកំព្រាទៀត!» លោកស្រីវ៉ាង ផ្ញើរវីដេអូសកម្មភាពរបស់ចាន់ដើរទិញសម្ភារៈកូននៅក្នុងហាង និងសកម្មភាពលេងនិងញុាំអីនៅក្នុងផ្សារទំនើប អោយទៅអុីបូមើល ហើយគាត់ក៏ទៅវិញធ្វើកិច្ចការរបស់គាត់បន្ត ដូចដឹងហើយថាថ្ងៃនេះគាត់ធ្វើក្នុងបំណងអ្វី មិនមែនគាត់ចង់នាំរាងតូចចេញក្រៅទាំងបែបនឹងទេ ប៉ុន្តែគាត់ត្រូវអោយប្រាកដថាគ្រប់យ៉ាងដើរទៅតាមអ្វីដែលគាត់រៀបចំ បើទោះអ្វីទាំងនោះវាអត្មានិយមចំពោះរាងតូចបន្តិច ក៏គាត់យល់ថាសក្ដិសមដែរ ព្រោះគាត់មិនចង់អោយចាន់ត្រូវមកពិបាកទៀតនោះទ
តុកៗ!...ក្រាក!...» អុីបូរកនិយាយតបទៅម្ដាយនាយ ប៉ុន្តែសម្លេងគោះទ្វាបន្ទប់ក៏បន្លឺឡើង និងទ្វាក៏បើកឡើងដោយនាយជំនិត Gong Jun
VOUS LISEZ
ភរិយាបណ្ដូលចិត្ត
Fiction Historiqueពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(50)
Depuis le début
