ក្រាក....» កំពង់តែនិយាយគ្នាសុខៗ ទ្វាបន្ទប់ធ្វើការក៏បើកឡើង ដោយដៃមាំនៃម្ចាស់បន្ទប់ នោះគឺអុីបូនឹងឯង
អ្នកម៉ាក់...» អុីបូ បើកទ្វាភ្លាមក៏ហៅអ្នកនៅចំពោះមុខតែ...
ស៊ូច!... កុំនិយាយឮពេកភ្ញាក់ប្អូនឥលូវហើយ ចាន់កំពង់គេងណា» លោកស្រីធំ លើកដៃធ្វើសញ្ញាកុំអោយលោកកូនរបស់គាត់និយាយឮៗពេក ខ្លាចបង្ករជាការំខានដល់កូនប្រសារគាត់គេង
ម៉ាក់! ហេតុអីក៏មក!? នៅមានចាន់ទៀត នេះម៉ាក់ប្រពន្ធខ្ញុំជិតគ្រប់ខែមកទីនេះ!?» អុីបូ មិនមាត់ដើរមកជិតសាឡុងនិងនិយាយជាមួយម្ដាយ ទាំងលើកចិញ្ចើមសួរមនុស្សចាស់ មិនមែនគាត់មិនដឹងឯណាថាចាន់រងចាំតែថ្ងៃសម្រាល ហេតុអីក៏នាំដើរលេងផ្ដេសផ្ដាស់បែបនេះ!?
ម៉ាក់មិនបាននាំដើរលេងផ្ដេសផ្ដាស់ឯណាទេ ម៉ាក់គ្រាន់តែប្រពន្ធឯងទៅដើរលេងផ្សារទំនើបនិងទិញរបស់ខ្លះសម្រាប់កូន មានអ្វីមិនល្អទៅ!? ណាមួយថ្ងៃប្រពន្ធឯងលេងច្រើនណាស់ ញញឹមមិនឈប់ទេ គេទិញរបស់ទុកសម្រាប់កូនក៏ច្រើនដែរ ហើយនេះជាលទ្ធផលឃើញទេ ក្មេងតូចរបស់ឯងលេងច្រើនហត់ក៏គេង ហិហិ...» លោកស្រីវ៉ាងគាត់និយាយរៀបរាប់ប្រាប់លោកកូនទាំងលើកចិញ្ញើមម្ខាង ភ្នែកសម្លឹងមើលទៅរាងកាយតូចល្អិតដែលមានពោះប៉ោងៗ កំពង់គេងនៅលើសាឡុងធ្វើការរបស់នាយ គាត់នៅសើចយ៉ាងស្រស់ដាក់កូនប្រុសទៀតផង
បើអញ្ចឹងម៉ាក់មិនគិតប្រាប់ខ្ញុំខ្លះទេហេស៎!? ថាថ្ងៃបានប្រពន្ធខ្ញុំទៅជួបនិងអ្នកណាខ្លះ!?» នាយកម្លោះក៏មិនតប នាយសម្លឹងមើលអ្នកកំពង់គេងបន្តិច ហើយក៏សួរទៅកាន់អ្នកជាម្ដាយ បើគាត់បានជានិយាយរៀបរាប់មកហូរហែរទៅហើយ មេចក៏មិនព្រមនិយាយអោយអស់តែម្ដងទៅ
ដំណឹងពិតជាលឿនមែនណ៎..» លោកស្រីវ៉ាង គាត់និយាយហើយក៏បែរទៅសម្លឹងមើលមុខជាកញ្ញាប៉ាយលូ ព្រោះដំណឹងដឹងដល់ត្រចៀកកូនរបស់គាត់លឿនបែបនេះ គ្មានអ្នកណាទេ មិនប្រាប់ក៏ដឹងដែរ
ខ្ញុំសុំចេញទៅក្រៅសិនហើយចាហ្វាយ! លោកស្រីធំ!» ប៉ាយលូ
មែនហើយ ពួកយើងជួបគ្នាដោយចៃដន្យនៅហាងអាហារ ហើយម៉ាក់ក៏មិននឹកស្មានថាចាន់ស្គាល់លោកម្ចាស់សុងដែរ... កុំមើលមកម៉ាក់បែបនេះ ម៉ាក់មិនដឹងអីទេ» លោកស្រីវ៉ាងនិយាយបានបន្តិច ក៏ប្រទាក់ភ្នែកនិងកូនប្រុសដែលសម្លឹងមើលមកគាត់មិនព្រិចភ្នែកសោះ ក៏ប្រញាប់និយាយបកស្រាយដោយប្រាប់លោកកូនរបស់គាត់គ្រប់យ៉ាងគាត់មិនដឹងពិតមែន
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(50)
Start from the beginning
