អ្នកប្រុសតូច!.. កុំក្រោកអីអង្គុយវិញទៅ » ប៉ាយលូ ក្រឡេកឃើញរាងតូចព្យាយាមក្រោយដើរមករកខ្លួន នាងក្រមុំរហ័សរត់ចូលមកជួយទប់និងប្រាប់អោយចាន់អង្គុយចុះវិញ នេះពោះកាន់តែធំហើយ មិនអាចក្រោកដើរផ្ដេសផ្ដាស់បែបនេះទេ គ្រូពេទ្យក៏បាននិយាយដែរ មនុស្សប្រុសមានផ្ទៃពោះមិនស្រួលដូចមនុស្សស្រីទេ
បងស្រីប៉ាយខ្ញុំមិនអីទេ បងកុំបារម្ភពេកអី ចាន់មិនអីពិតមែន» ចាន់
ហេតុអីក៏គ្មានអ្នកបំរើនៅជាមួយអ្នកប្រុសតូច!?...» ប៉ាយលូ ជួយគ្រារាងតូចដាក់អោយអង្គុយលើសាឡិងវិញថ្នមៗ មាត់រអ៊ូរសម្លឹងរកមើលអ្នកបំរើ ហេតុអីក៏បណ្ដោយអោយអ្នកប្រុសនៅម្នាក់ឯងបែបនេះ!? ដឹងទេវាគ្រោះថ្នាក់ណាស់!
គឺបងយីងគាត់ទៅផ្ទះបាយយកទឹកដោះគោអោយខ្ញុំ គាត់ទៅមុននេះបន្តិចទេ បងកុំបន្ទោសគាត់អី» ចាន់អង្គុយផ្អែកខ្នងនិងសាឡុង ដៃម្ខាងទប់ពោះ និយាយប្រាប់ទៅកញ្ញាប៉ាយលូ មិនមែនរាងតូចនៅម្នាក់ឯងទេ គ្រាន់តែមុននេះខ្លួនបានប្រាប់អោយគាត់ទៅយកទឹកដោះគោអោយខ្លួនប៉ុណ្ណោះ
អ្នកប្រុសប្រាកដទេ ថាមិននៅម្នាក់ឯង?» នាងក្រមុំដឹងថា រាងតូចនិយាយកាពារក្មេងបំរើក្នុងផ្ទះ តែក៏មិនចង់វែងឆ្ងាយ កាលដែលនាងនិយាយបែបនោះគ៏ព្រោះតែខ្លាចថារាងតូចនៅម្នាក់ឯង អាចនិងគ្មានសុវត្ថិភាព។
នាងនៅចាំបានកាលពីមួយខែជាងមុន រាងតូចស្ទើរតែបាត់បង់កូនមានគ្រោះថ្នាក់ដល់ខ្លួនទៀតផង ព្រោះតែកាធ្វេប្រហែស ដោយទុកចាន់អោយនៅម្នាក់ឯង កាលណោះរាងតូចរអិលជើងរកដួល កុំតែចាហ្វាយមកចំពេលកុំអីកាលណោះរាងតូចនិងកូនចប់មិនខាន។ ក្រោយពេលកើតហេតុ អុីបូបានដាក់ទោសអ្នកបំរើក្នុងផ្ទះទាំងអស់ ចំពកាធ្វេប្រហែសដែលទុកប្រពន្ធគាត់ ដែលពរពោះជិតគ្រប់ខែអោយនៅម្នាក់ឯង ចាប់តាំងពីថ្ងៃនោះមក គ្រប់គ្នា ក៏លែងហ៊ានបណ្ដោយអោយរាងតូចនៅម្នាក់ឯងទៀតហើយ
បាទ..បងស្រីប៉ាយមិនជឿខ្ញុំមែនទេ?...» ចាន់ ឆ្លើយទាំងញញឹមសម្លឹងមុខនាងក្រមុំបន្តិច
មិនមែនទេអ្នកប្រុស ខ្ញុំគ្រាន់តែបារម្ភប៉ុណ្ណោះ» ប៉ាយលូ
អ្នកប្រុស ទឹកដោះគោមកដល់ហើយច៎ា... អុស! អ្នកនាងប៉ាយ!» បងយីង បានដើរចេញពីបន្ទប់ផ្ទះបាយ ក្នុងដៃមានទឹកដោះគោស្រស់មួយកែវ គឺយកមកអោយចាន់ៗនឹងឯង តែក៏ត្រូវភ្ញាក់និងវត្តមានរបស់ប៉ាយលូ
ហិហិ...» ចាន់វិញសើចស្រស់ណាស់នៅពេលឃើញទឹកមុខរបស់បងយីង ព្រោះនាងខ្លាចប៉ាយលូណាស់ ក្រោយពីមានរឿងកាលពីជាងមួយខែមុនមក នាងកាន់តែខ្លាចបងស្រីប៉ាយម្នាក់នេះកាន់តែខ្លាំង
បងស្រីប៉ាយ ខ្ញុំចង់ចេញទៅមើលផ្កានៅសួនខាងក្រោយ បងកំដរខ្ញុំទៅបានទេ? ប៉ុន្មានថ្ងៃនេះបងមិននៅគ្មានអ្នកណាជូនខ្ញុំទៅទេ » ចាន់
ប៉ុន្តែពោះអ្នកប្រុសកាន់តែធំហើយ មិនអាចដើរឆ្ងាយបានទេណា » ប៉ាយលូ
តែខ្ញុំពិតជាអផ្សុកណាស់បង ប៉ុន្មានថ្ងៃហើយមិនបានទៅមើលផ្កាសោះ ជូនចាន់ទៅបន្តិចទៅណា តែមួយភ្លែកក៏បាន...» ចាន់ នៅតែទទូចសុំអោយនាងក្រមុំ ជូនខ្លួនទៅ រាងតូចពិតជានឹកនិងចង់ស្រូបយកក្លិនផ្កាណាស់ ព្រះវាជួយអោយរាងតូចមានអារម្មណ៍ល្អ ប៉ុន្មានថ្ងៃហើយដែលមិនបានទៅសួនខាងក្រោយ ព្រោះអត់មានអ្នកណាហ៊ានជូនរាងតូចទៅនោះទេ អុីបូក៏រវល់ ម៉ាក់ក្មេកក៏មិននៅ ចំណែកកញ្ញាប៉ាយឯណេះវិញក៏បាត់មិនឃើញច្រើនថ្ងៃទៀត
បានៗ ខ្ញុំជូនអ្នកប្រុសតូចទៅចុះ កុំធ្វើមុខបែបនេះអីណា » ប៉ាយលូ នាងនិយាយហើយក៏ញញឹមបន្តិច គ្រឺតណាស់ គ្រឺតនិងទឹកមុខរបស់អ្នកប្រុសតូចរបស់នាងនឹងឯង មើលចុះតាំងពីកូនចាស់ខែមក ចាន់ៗញញឹមបានច្រើន និយាយលេងជាមួយគ្រប់គ្នាក៏ច្រើន មិនសូវខ្លាចមនុស្សនៅទីនេះដូចពីមុននោះទេ គឺដូចពេលនេះអញ្ចឹង រាងតូចលេងសើចបានច្រើនជាងមុនណាស់
បងយីង បងទៅដែរទៅ កុំភ្លេចទៅយកកន្រ្តក់និងកន្រ្តៃមកផង ខ្ញុំចង់កាត់ផ្កាយកមកដាក់តាំងក្នុងផ្ទះណាបង» ចាន់ក្រោយពីទទួលបានការយល់ព្រមពីប៉ាយលូ ហើយ រាងតូចញញឹមខ្ចឹប បែរទៅប្រាប់បងយីងដែលជាអ្នកបំរើអោយទៅយកកន្រ្តក់និងកន្រ្តៃ ព្រោះនិងទៅកាត់ផ្កាយកមកតាំងលំអរនៅក្នុងផ្ទះ
ចាស៎អ្នកប្រុសតូច ចាំបន្តិចណានាងយីងទៅយកមកសិន » យីងនិយាយហើយក៏ដើរចូលទៅក្នុងបន្ទប់ផ្ទះបាយ យកអ្វីដែលរាងតូចបានប្រាប់មិននេះ ហើយពួកគេក៏នាំគ្នាទៅសួនខាងក្រោយ ទាំងបីរនាក់តែម្ដង
.......
To be continued
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(45)
Start from the beginning
