លោកមីន » ក្រោយពីរាងក្រាស់ដើរមកដល់លើឆាក ដោយមានរាងតូចមកជាមួយនោះ លោក គីម ក៏បានហៅឈ្មោះរាងក្រាស់ និងញញឹមសម្លឹងទៅមើលកូនស្រីបន្តិច
សួស្ដីភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមនៅយប់នេះ កាពិតទៅខ្ញុំមិនគួឡើងមកឈរត្រង់នេះឡើយ ហើយខ្ញុំក៏មិនដឹងថាគួរតែ អរគុណលោកម្ចាស់គីម ឬមួយយ៉ាងណា សម្រាប់កាអញ្ចើញខ្ញុំមកចូលរួមក្នុងកម្មវិធីយប់នេះ» យុនហ្គី នាយនិយាយមួយៗ សម្លឹងមើលទៅកាន់ភ្ញៀវដែលបានចូលរួមក្នុងយប់នេះ រួមទាំងម្ចាស់កម្មវិធី ដោយទឹកមុខស្មើរមិនញញឹម
ខ្ញុំជាមនុស្សមិនចេះនិយាយវែងឆ្ងាយនោះទេ ហើយក៏មិនចូលចិត្តភាពរញេរញៃដែរ ខ្ញុំអរគុណនៅបំណងល្អរបស់លោកគីម ចំពោះកូនស្រីរបស់លោក ខ្ញុំគិតថាលោកKimគួតែ បង្រៀននាងដោយខ្លួនឯង ចំពោះក្រុមហ៊ុនធ្វើការសហការ លោកកុំបារម្ភ ពួកយើងនៅតែបន្តដើរទៅមុខជាមួយគ្នា រហូតដល់គំរោងរវាងក្រុមហ៊ុនទាំងពីរបានបញ្ចប់។ » រាងក្រាស់ និយាយច្បាស់ៗមិនកាច់កុងច្រើន ស្មានតែយុនហ្គីមិនដឹងពីល្បិចរបស់ពីរនាក់ប៉ាកូននេះមែនទេ!? បើសិនជានាយមិនដឹងស្មានតែយុនហ្គីនាំជីមីនមកជាមួយឬ!?
លោកមីន តើលោកនិយាយចង់បានន័យថាមេច!? ខ្ញុំខំប្រគល់កូនស្រីតែម្នាក់របស់ខ្ញុំ និងក្រុមហ៊ុនត្រកូលគីមទាំងមូលអោយទៅលោកហើយ លោកមិនព្រមទទួលទៀត!?» លោកម្ចាស់គីម ក្រោយស្ដាប់យុនហ្គីនិយាយ គាត់ដូចជាទះកំប្លៀងខ្លួនឯងលេងយ៉ាងអញ្ចឹង នេះមនុស្សមានមុខក្នុងសង្គមប៉ុនគាត់ដែរ ត្រូវបានគេបដិសេធមិនទទួលសំណើររបស់លោកអញ្ចឹងឬ!?
លោកប៉ា!!..» នាងអាលីហ្សា ហាក់ធ្វើខ្លួនមិនត្រូវ នៅពេលដែលបានគេបដិសេធសំណើរប៉ារបស់នាងនៅមុខបណ្ដារអ្នកជំនួញនិងអ្នកមានមុខមាត់ក្នុងសង្គ ដែលបានចូលរួមកម្មវិធីយប់នេះ ហើយក៏ស្មានមិនដល់ថា មីន យុនហ្គីប្រុសម្នាក់នេះ ហ៊ាននិយាយបដិសេធរាល់សំណើរប៉ារបស់នាងភ្លាមយ៉ាងនេះទេ ទាំងមិនខ្វល់ពីកាបណ្ដាក់ទុនរួមគ្នាមានបញ្ហាបែបនេះសោះ
ខ្ញុំទៅវិញទេដែលគួសួលោកនៅសំនួរនេះ! ខ្ញុំផ្ដល់កិត្តិយសមកចូលរួមជាភ្ញៀវក្នុងកម្មវិធីកូនស្រីរបស់លោក ព្រោះតែលោកជាដៃគូរកសុីជាមួយMG Group ខ្ញុំមិនគិតថាលោកដើរហួសព្រំដែនកំណត់របស់ខ្ញុំនោះទេ លោកKim!!» yoongy និយាយដោយសម្លេងត្រជាក់ស្រេប សម្ដីមួយម៉ាត់ៗធ្ងន់ៗច្បាស់ ធ្វើអោយគាត់ស្ដាប់ឮហើយ មិនរអាមិនបាន សូម្បីតែភ្ញៀវដែលបានចូលរួមផ្សេងទៀត ក៏មានកាញញើតនិងពាក្យសម្ដីរបស់នាយនិយាយមុននេះដែរ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(44)
Start from the beginning
