💞ភរិយាបណ្ដូលចិត្ត✨(44)

Comincia dall'inizio
                                        

មកតាមបងមក...» នាយនិយាយហើយក៏ដើរឡើងទៅលើឆាក ដោយមានរាងតូចដើរទៅជាមួយ

តើក្មេងប្រុសម្នាក់នោះជាអ្នក ស្អាតដល់ហើយ មិនដែលឃើញពីមុនមកទេ មើលចុះស្អាតណាស់» ភ្ញៀវដែលនៅក្នុងកម្មវិធី នាំគ្នាឆ្ងល់គ្រប់គ្នា ក្រោយឃើញរាងក្រាស់បណ្ដើររាងតូចឡើងទៅលើឆាកកម្មវិធីរបស់លោកគីម ថែមទាំងសួរនាំគ្នាទៅវិញទៅមកទៀតផងព្រោះតែមិនដែលឃើញជីមីនពីមុនមកនោះទេ ហើយក៏កាន់តែមិនដែលឃើញ យុនហ្គីមាពត៌មានជាមួយអ្នកណាពីមុនមកទៀតផង

មិនដឹងទេ តែមើលទៅក្មេងម្នាក់នោះស្អាតណាស់ ស្អាតជាកូនស្រីលោកគីមទៀតផង»

មែនហើយមើលទៅលោកមីនបណ្ដើរក្មេងនោះ ពួកគេសមគ្នាខ្លាំងណាស់ »

ភ្ញៀវគ្រប់គ្នាពោលសរសើរពីសម្រស់របស់រាងតូចដែលពេលនេះគឺបានឡើងទៅលើឆាកជាមួយនិងរាងក្រាស់ នាយមាំឱបចង្កេះតូចជាប់មិនប្រលែង កាយវិការរបស់នាយចំពោះរាងតូច ធ្វើអោយគ្រប់គ្នាក្នុងកម្មវិធី អត់នឹងភ្ញាក់ផ្អើលមិនបានពិតមែន មិនដឹងថាក្មេងដែលមីន យុនហ្គីបានបណ្ដើរឡើងទៅជាមួយនោះជាអ្នកណាទេ ប្រហែលមិនមែនមនុស្សធម្មតាឡើយ ទើបទទួលបានកាមើលថែពីនាយដោយផ្ទាល់បែបនេះ

ប្រហែលជាសង្សារនិងគ្នាទេដឹង មើលទៅលោកមីន យកចិត្តទុកដាក់និងក្មេងតូចនោះណាស់» ភ្ញៀវក្នុងកម្មវិធីជជែកគ្នា អំពីរាងក្រាស់និងជីមីន

ស្របសកម្មភាពយកចិត្តទុកដាក់របស់រាងក្រាស់ ធ្វើអោយនាងក្រមុំមានកាមិនពេញចិត្តជាខ្លាំង តែក៏មិនអាចធ្វើអ្វីបាន មានតែទ្រាំបើសិនជានាងធ្វើអ្វីផ្ដេសផ្ដាសៀពេលនេះ អាចនិងខូចផែនការមិនខានទេ ពេលនេះបានត្រឹមតែឈរជិតលោកប៉ារបស់នាងសម្លក់រាងតូចនិងរងចាំមើលតើ បុរសដែលនាងលួចស្រលាញ់និងនិយាយបែបណាចំពោះការលើកឡើងរបស់ប៉ានាង។ ប៉ុន្តែអាលីហ្សានាងប្រាកដចិត្តណាស់ថាយុនហ្គីសនិងមិនអាចបដិសេធនិងសំណើររបស់លោកប៉ានាងជាដាច់ខាត ព្រោះថាយប់នេះមានភ្ញៀវមកចូលរួមច្រើនណាស់ នាងមិនជឿថានាយនិងបំបាក់មុខលោកប៉ារបស់នាងនោះទេ

មីន ជីមីន យើងចង់ដឹងណាស់ បើលោកមីនក្លាយជារបស់យើងតើឯងមានអ្វីមកប្រជែងនិងយើងបាននោះ បើត្រឹមឯងជាបងប្អូន ហើយយើងជាលោកស្រីមីននោះ!!» នាងក្រមុំគិតក្នុងចិត្តសម្លឹងមើលរាងតូចនិងយុនហ្គីបណ្ដើរគ្នាមក ចាំមើលបន្តិចទៀតតើនិងធ្វើមុខបែបណា គិតហើយនាងញញឹមសមចិត្តនិងល្បិចដែលខ្លួនបានរៀបចំនេះជាខ្លាំងម

ភរិយាបណ្ដូលចិត្តDove le storie prendono vita. Scoprilo ora