ខ្ញុំមិនដែលដឹងសោះ ថាលោកមីនមានប្អូនប្រុស ហើយស្រលាញ់មើលថែថ្នាក់នេះ » នាងអាលីហ្សា លើកស្រាក្រហមមកញុាំបន្តិច ហើយក៏និយាយថាអោយរាងតូច ធ្វើដូចខ្លួននាងស្គាល់យុនហ្គីច្បាស់ណាស់អញ្ចឹង
ពិតមែនហើយ ខ្ញុំក៏គិតដូចអ្នកនាង Kim Aliza ដែរ ព្រោះរឿងផ្ទាល់ខ្លួនរបស់ត្រកូលមីន ដូចជាគ្មានអ្វីចាំបាច់ត្រូវនិយាយអោយអ្នកខាងក្រៅដឹងនោះ ពូray គិតដូចខ្ញុំទេ!?..» រាងតូច និយាយមួយៗច្បាស់ៗ ត្បកអោយនាងក្រមុំវិញយ៉ាងចាស់ដៃ គិតរឺថារាងតូចមិនដឹង នាងម្នាក់នេះនិយាយចង់សំដៅលើអ្វីនោះ
អូនជីមីន និយាយដូចជាលើសបន្តិចហើយទេដឹង នេះបងស្រីគ្រាន់តែនិយាយធម្មតាទេ មិនបានចង់គិតអ្វីផ្ដេសផ្ដាស់ឡើយណា » កញ្ញារូបស្រស់ ស្លៀករ៉ូបវាលខ្នង បបូរមាត់ក្រហមឆេះ ព្យាយាមសម្រួលអារម្មណ៍ ហៅរាងតូចអូនពេញៗមាត់ នៅហៅខ្លួនឯងថាបងស្រី ធ្វើដូចមនុស្សស្គាល់គ្នាស្និទ្ធស្នាលណាស់អញ្ចឹង
សុំទោសផងអ្នកនាងអាលីហ្សា អ្នកនាងហៅខ្ញុំបែបនេះ ខ្ញុំដូចមិនទំលាប់នោះទេ ព្រោះជាកូនទោលមិនដែលមានបងប្អូនប្រុសស្រី ខ្ញុំថាអ្នកនាងគួរតែកុំហៅខ្ញុំបែបនោះអី ព្រោះខ្ញុំនិងអ្នកនាងមិនដែលស្គាល់គ្នានោះទេ ណាមួយខ្ញុំមិនទំលាប់ត្រចៀកអ្នកដទៃហៅខ្ញុំបែបនេះដែរ» ជីមីនលើកជើងគងអន្ទាក់ខ្លា សម្លឹងមុខនាងក្រមុំទាំងក្រសែភ្នែកកាចៗ និយាយអោយនាងដែលហៅខ្លួនមុននេះ ព្រោះតែពិបាកស្ដាប់ពេក ទ្រាំមិនបានហើយក៏មិនចូលចិត្ត ដែលនាងហៅខ្លួនបែបនោះ
ឯង! អា!..» អាលីហ្សា នាងខឹងដែលជីមីននិយាយមិនទុកមុខអោយនាងដែលជាម្ចាស់កម្មវិធីអីបន្តិចសោះ ក្មេងអាយុតិចតែមួយទេ តែសម្ដីប្រហ៊ើនខ្លាំងណាស់ ហ៊ានថាអោយនាង នៅមុខភ្ញៀវរបស់នាងទាំងមិនញញើតអ្វីបន្តិចសោះ
សុំទោសផងដែលនិយាយត្រង់ ប៉ុន្តែខ្ញុំមិនទំលាប់ពិតមែន អ្នកនាង Kim Aliza ខ្ញុំថាអ្នកនាង គួតែចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបន្តិច កុំអោយមនុស្សក្នុងកម្មវិធីមើលមកអ្នកនាង ធ្វើខ្លួនដូចមិនដែលឆ្លងកាត់ការអប់រំណា នៅមួយទៀតខ្ញុំ Min Jimin សូមមេត្តាហៅឈ្មោះខ្ញុំអោយត្រូវផង » ជីមីននិយាយមួយៗច្បាស់ៗ ធ្វើអោយនាងក្រមុំ មិនអាចតបតរបាន ព្រោះគ្រប់ពាក្យគ្រប់ម៉ាត់របស់រាងតូច គឺកាពិត តើនាងជាអ្នកណាដែលហ៊ានមកហៅខ្លួនដោយប្រើពាក្យគ្មានសីលធម៌បែបនេះ!? ដឹងទេរាងក្រាស់មិនដែលទាំងប្រើសម្ដីធំដាក់ខ្លួនមួយម៉ាត់ផង យុនហ្គីស្របតាមរាងតូចគ្រប់យ៉ាង ហើយចុះស្រីម្នាក់នេះជាអ្នកណាដែរ!? ដែលហ៊ានប្រើពាក្យសម្ដីបែបដាក់ខ្លួននោះ? ក្រោយថាអោយនាងអាលីហ្សាហើយ កម្លោះតូចក៏ក្រោកដើរទៅរករាងក្រាស់តែម្ដង ដោយមិនខ្វល់ថា អ្នកដែលខ្លួននិយាយថាអោយមុននេះ ខឹងឆេះឈួលពេញទ្រូងប៉ុណ្ណានោះឡើយ ជីមីនគឺមិនបានខ្វល់មកស្រាប់ហើយ ចំណែកkដើរតាមពីក្រោយរាងតូចទៅដូចគ្នា
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(43)
Start from the beginning
