💞ភរិយាបណ្ដូលចិត្ត✨(40)

Start from the beginning
                                        

[វាពិតជាឈឺចាប់ណាស់ ក្មេងប្រុសម្នាក់ដែលរស់នៅខ្លាយជាក្មេងកំព្រាតាំងពីតូច ជីវិតមិនដែលជួបសេចក្ដីសុខ គិតថាពេលនេះមានគ្រួសារមានកូនទោះគេមិនបានស្រលាញ់តែគេក៏ជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវចំពោះខ្លួនដែរ តែគ្រប់យ៉ាងមិនដូចកាគិត គេធ្វើព្រោះតែកូន ចុងក្រោយក្ដីសង្ឃឹមដែលធ្លាប់គិតថានិងមានគ្រួសារពេញលេញមួយ ប្រែមកកំណត់ត្រឹមកិច្ចសន្យាមួយច្បាប់ទៅវិញ តើវាមិនអយុតិ្តធម៌សម្រាប់ក្មេងម្នាក់នេះពេកទេឬ!?]

យើងមិនបានគិតពីសម្ដីរបស់គ្រូពេទ្យនិយាយ ឯងជឿទេ!? ឆាប់គេងវិញទៅ ក្រែងឈឺចង្កេះមុននេះមិនអញ្ចឹងហេស៎?» អុីបូ មិនប្រកែកតបតរ នាយនិយាយធម្មតា នៅប្រាប់អោយរាងតូចគេងវិញទៀតផង ក្រែងមុននេះនិយាយថាឈឺចង្កេះ ហេតុអីក៏ក្រោកអង្គុយវិញទៀតហើយ

ខ្ញុំអស់អីហើយ លោកទៅធ្វើការរបស់លោកទៅ កុំព្រោះតែខ្ញុំ លោកត្រូវមកខាតពេលវេលា ខ្ញុំមិនសមអោយលោកមកខ្វល់ខ្វាយថ្នាក់នេះនោះទេ» ចាន់ ហៀកខ្លួនចេញបន្តិច ហើយក៏និយាយអោយអុីបូត្រឡប់ទៅធ្វើការរបស់នាយបន្តវិញ គឺមិនចង់អោយនាយមករវីរវល់ជាមួយខ្លួនខ្លាំងជាងនេះ ម្យ៉ាងវាក៏មិនសំខាន់អ្វីដែរ ត្រឹមជាក្មេខ្ចាត់ព្រាត់មកពីណាមិនដឹង ចាំបាច់អីយកពេលវេលាមកខ្វល់ខ្វាយពីខ្លួននោះ!?

និយាយស្អីចេញមកមានដឹងខ្លួនទេ!?» អុីបូ លើកចិញ្ចើមសួរត្បកទៅក្មេងវិញទាំងមិនពេញនៅរាល់សម្ដីរបស់រាងតូចនិយាយមុននេះជាខ្លាំង តែក៏មិនហ៊ាននិយាយសម្ដីខ្លាំងៗដាក់រាងតូចដែរ

ដឹងតើ! ហើយច្បាស់ទៀតផង» ចាន់ សម្លឹងមុខអុីបូ ភ្លឺសៗ និយាយតែប៉ុន្មានម៉ាត់ក៏ស្ងាត់ ទាំងពីរនាក់អង្គុយសម្លឹងភ្នែកគ្នានៅលើគ្រែ កែវភ្នែកដ៏ស្រទន់របស់ភរិយា បញ្ជាក់ប្រាប់ពីអារម្មណ៍ពេលនេះច្បាស់ ណាស់ ថាក្នុងចិត្តកំពង់តែយំ ទោះមាត់រឹងនិយាយចេញមកធម្មតាក៏ពិតមែនតែក៏មិនអាចលាក់បាំងនាយបានដដែល

ថ្ងៃនេះយើងតាំងចិត្តនៅជាមួយឯងនិងកូន កុំចចេសតមាត់មិនបាត់មួយថ្ងៃបានទេ » អុីបូ រហ័សងៀកសម្លឹងមើលអ្វីផ្សេង និងនិយាយរៀបរាប់ប្រាប់រាងតូច ថ្ងៃនេះនាយតាំងចិត្តណាស់ ថានៅជាមួយចាន់និងកូន ហេតុអីក្មេងនេះនិយាយមិនចេះស្ដាប់គ្នា ម្ដងយំម្ដងងរង៉ក់ ចចេសរឹងរូសយ៉ាងនេះ!?

ភរិយាបណ្ដូលចិត្តWhere stories live. Discover now