អត់ទេ! យើងមិនបានស្រលាញ់ឯងទេ យើងធ្វើក៏ព្រោះឯងមានកូនរបស់យើង បានហើយឈប់និយាយច្រើន ឆាប់ញុាំទៅ យប់ជ្រៅហើយ យើងទៅយកទឹកដោះគោមកអោយ» អុីបូ នាយឆ្លើយនិងសំនួររបស់ចាន់ធម្មតាទឹកមុខស្មើរថេង ធ្វើអោយអ្នកដែលញញឹមស្រស់មុននេះប្រែជាទំលាក់ទឹកមុខចុះភ្លាមៗ ក្រោយពីស្ដាប់ឮនៅចំលើយក៏សែនគ្រោធគ្រាតរបស់នាយ ហើយនិងបន្តស្ដាប់នាយនិយាយរហូតដល់ចប់ គ្រប់យ៉ាងនាយធ្វើព្រោះតែកូននៅក្នុងផ្ទៃមិនមែនព្រោះគេស្រលាញ់ខ្លួននោះទេ
ខ្ញុំឆ្អែតហើយ... លោកមិនបាច់ទៅយកមកទេ» ចាន់ក្រោយពីឃើញអុីបូក្រោកទៅយកទឹកដោះ រាងល្អិតក៏និយាយបង្អាក់ដំណើរមាំទាំរបស់នាយ និងឆ្លើយប្រាប់ខ្លួនញុាំឆ្អែតហើយ មិនបាច់ទៅយកមកនោះទេ
បាយញុាំទើបតែបានបន្តិច មេចក៏ឆ្អែតហើយ!?» អុីបូ ងាកមកវិញ សម្លឹងមើលចានបាយនិងមុខរបស់ចាន់ឆ្លាស់ ហើយក៏សួរបញ្ជាក់ ទាំងឆ្ងល់មុននេះទើបនិយាយថាឆ្ងាញ់ណាស់ ញុាំបានតែប៉ុន្មានម៉ាត់នឹង មេចក៏និយាយថាញុាំឆ្អែត!?
ខ្ញុំថាឆ្អែតគឺឆ្អែតហើយ!» ចាន់និយាយទាំងខឹង ហើយក៏ក្រោកដើរចេញវឹងឡើងញាប់ជើងដើម្បីឡើងទៅខាងលើ រកតែអុីបូឃាត់មិនទាន់
ឈប់! ស៊ាវចាន់ឈប់ហេតុអីក៏ដើរលឿនម្លេះ ប្រយ័ត្នដួល ស៊ាវចាន់!» អុីបូ ក្រោយពីឃើញកាយវិការរបស់ចាន់ហើយ នាយមាំភ័យណាស់ ហេតុអ្វីក្មេងនេះធ្វើអីមិនចេះគិតអញ្ចឹង!? ដើរលឿនថ្នាក់នេះចុះបើរអិលជើងដួលទៅតលកូនរបស់នាយនិងទៅជាយ៉ាងណា!? មិនបង្អង់យូរអុីបូនិយាយហើយរកស្ទុះរត់ទៅតាមក្រោយភរិយាក្មេងយ៉ាងលឿន ទាំងខាំធ្មេញត្រត់ៗទៀតផង
ហ៊ើយ!... នេះចាហ្វាយយើងល្ងង់ឬធ្វើល្ងង់ទៅនេះ!?...» នាយកូនចៅជំនិត ដែលនៅជ្រុងម្ខាង បាននិយាយតិចៗម្នាក់ឯង ក្រោយពីស្ដាប់ឮសម្ដីរបស់ចាហ្វាយនិយាយមុននេះ ទាំងក្រវីក្បាលតិចៗ
មែនហើយ ខ្ញុំក៏ថាចាហ្វាយល្ងង់ដែរបង បើខ្ញុំជាអ្នកប្រុសតូចក៏ខឹងដែរ» កំពង់តែនិយាយម្នាក់ឯងសុខៗក៏មានសម្លេងមនុស្សស្រូបន្លឺពីក្រោយខ្នង
ប៉ាយលូ!? នេះឯងចេញមករកស្អីទាំងយបើនេះ!?» Kong Jun
ខ្ញុំសួរបងវិញទើបត្រូវជាង! ឬក៏មកមកតាមលួចមើលចាហ្វាយនិងអ្នកប្រុសតូច!?» នាងក្រមុំ និយាយត្បកទៅកាន់kongbjun ហើយក៏ដើរហួសមកបន្ទប់ផ្ទះបាយ
មិនមែនទេ! គឺយើងចេញមកយកទឹកញុាំ តែក៏ឃើញចាហ្វាយនិងអ្នកប្រុសតូច ទើបមិនចង់រំខានក៏ពួននៅនឹងណា!...» Kong Jun ដើរតាមប៉ាយលូត្រុកៗ ទៅបន្ទប់ផ្ទះបាយ ទាំងនិយាយរៀបរាប់ប្រាប់នាងកញ្ញា អោយបានដឹង មិនមែននាយមានបំណងមកលួចស្ដាប់ចាហ្វាយញ៉ែគ្នាទេ នាយគឺមកយកទឹកញុាំប៉ុណ្ណោះ
ខ្ញុំនិយាយលេងតើបងភ័យម្លេះ!? » ប៉ាយលូចាក់ទឹកមកញុាំហើយក៏និយាយធម្មតាៗ ដាក់Kong Jun ក្រោយពីឃើញនាយសង្ហារ ធ្វើមុខភ័យៗនិយាយរដាក់រដុបបែបនេះ
យើងមិនទុកចិត្តឯងទេ ហេងស៊យស្អែកនេះឯងប្រាប់ចាហ្វាយ យើងគិតយ៉ាងមេចទៅ!? យើងអត់មានចេតនាលបស្ដាប់ចាហ្វាយទេ» Kong Jun ទងភ័យ អ្នកណាមិនដឹងថានាងល្អិត ពូកែរាយការណ៍នោះ
ខ្ញុំមកញុាំទឹករួចហើយ ខ្ញុំទៅគេងវិញហើយ good night បងប្រុស!» ប៉ាយលូ នាងញញឹមរីកថ្ពាល់និយាយពាក្យgood night ទៅកាន់ Kong jun យ៉ាងសុភាព ហើយក៏ដើរចេញទៅ អត់ខ្វល់ទេថាអ្នកជាបងកំពង់និយាយអ្វីនោះ
នែ៎! នាងល្អិតឈប់សិន!» Kong Jun ដើរតាមប៉ាយលូពីក្រោយស្រែកអោយនាងឈប់តែមើលទៅមិនបានផលនោះទេ
ព្រូស!... អូយយូ៉យ!... ខ្នងរបស់យើង ហឹកៗ...» Kong Jun ត្រូវនាងតូចរូបស្រស់ចាប់បោកចំបាប់ទាំងកណ្ដាលយប់ អោយដេកននៀលចេញឥដ្ឋការូទាំងយប់
ប្រាប់ហើយថាខ្ញុំទៅគេង តែបងមិនស្ដាប់ អោយសមមុខចឹងចុះ ហិហិ...» ចំណែកកញ្ញាប៉ាយលូ ឈរញាក់ចិញ្ចើម និយាយប៉ាច់ៗដាក់kong jun ហើយក៏ដើរទៅបន្ទប់របស់ខ្លួនធ្វើមិនដឹង មិនខ្វល់ថាអ្នកម្ខាងទៀតឈឺឡើងអួលទៅហើយ
.........
To be continued
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(36)
Start from the beginning
