គឺ... ញុាំ! ខ្ញុំញុាំតើ» ចាន់ឆ្លើយយ៉ាងលឿននៅស្រវាចាប់ចានបាយជាប់ ព្រោះខ្លាចថាអុីបូ និងលើកយកទៅវិញ មិនអោយខ្លួនញុាំ កាយវិការធ្វើអោយមនុស្សធំសម្លឹងមើលមុខភរិយាក្មេងបន្តិចទាំងញោចស្នាមញញឹមនៅចុងមាត់ នេះបញ្ជាក់បានថានាយញ៉នោះមានប្រសិទ្ធភាព
បើញុាំហេតុអីក៏គិតតែសម្លឹងមើលចានបាយ? ឬគិតថាយើងធ្វើមិនឆ្ងាញ់!?» អុីបូ ឱបដៃចូលគ្នាផ្អែកខ្នងនិងសាឡុងធ្វើជាសួរទៅកាន់ស៊ាវចាន់ដែលកំពង់តែឱបចានបាយឆារ
អត់ទេ... អត់ទេស! មកពីឃើញទំនងពេក ទើប-ទើបមិនដាច់ចិត្តញុាំ... ម្យ៉ាងក៏ជាលើកទីមួយដែលលោកធ្វើអោយខ្ញុំ...» ចាន់និយាយហើយទាំងសម្លឹងមើលបាយឆារដែលនៅក្នុងដៃ និយាយតិចៗទាំងបង្អូសសម្លេង អ្នកណាមិនប្លែកក្នុងចិត្តនោះ បើនៅសុខៗក៏មកធ្វើល្អឆាបាយអោយញុាំទាំងយប់ ទាំងដែលកន្លងមកនាយយកចិត្តទុកដាក់មែនប៉ុន្តែគ្រប់យ៉ាងគឺចាត់ចែងអោយប៉ាយលូជាអ្នកធ្វើប៉ុណ្ណោះ
ឆាប់ញុាំទៅកុំនិយាយច្រើនពេក ប្រយ័ត្នត្រជាក់ញុាំលែងឆ្ងាញ់» អុីបូ ក្រោយពីស្ដាប់សម្ដីប្រពន្ធក្មេងហើយ នាយក៏រហ័សក្រឡាប់ភ្នែកមើលអ្វីផ្សេង និងបន្តនិយាយអោយក្មេងឆាប់ញុាំបាយ នៅកាន់បែបនេះយូរទៀតប្រយ័ត្នត្រជាក់អស់ញុាំលែងឆ្ងាញ់ឥលូវហើយ ម្យ៉ាងក៏យប់ជ្រៅហើយដែរ នៅបែបនេះមិនល្អទេ
បាទ!...» រាងតូចងើបសម្លឹងមើលមុខនាយបន្តិចក៏ព្រមញុាំបាយ ដែលធ្វើដោយដៃលោកស្វាមី
ហុឹម!... ឆ្ងាញ់ណាស់! ហិហិ... មិនដែលដឹងសោះថាលោកពូកែធ្វើម្ហូបបែបនេះ» ចាន់ញុាំមួយម៉ាត់លាន់មាត់សសើររាងក្រាស់ ព្រោះថារសជាតិឆ្ងាញ់ប្លែកមាត់ពិមែន
ត្រឹមបាយឆារមួយចានគ្មានអ្វីពិបាកធ្វើទេ យើងនៅអាចធ្វើអាហារជាច្រើនមុខផ្សេងទៀត គ្រាន់តែយើងមិនចង់ ព្រោះយើងធ្វើគឺសម្រាប់តែមនុស្សដែលយើងស្រលាញ់តែម្នាក់ប៉ុណ្ណោះ» អុីបូ នាយនិយាយប្រាប់រាងតូច យ៉ាងជឿជាក់តែក៏ពិតមែន នាយគឺធ្វើអាហារឆ្ងាញ់ខ្លាំងណាស់ គ្រាន់តែនាយមិនចង់ធ្វើប៉ុណ្ណោះ
ហិហិ... បើអញ្ចឹងខ្ញុំប្រហែលជាសំណាងណាស់ហើយ ដែលបានញុាំស្នាដៃរបស់លោក តើលោកស្រលាញ់ខ្ញុំឬបានជាធ្វើអាហារអោយខ្ញុំញុាំ!?» រាងតូចញុាំបាយបណ្ដើរ ញញឹមនេះខ្លួនពិតជាមានសំណាងណាស់ដែលបាននាយធ្វើអាហារអោយញុាំនោះ រាងតូចសប្បាយចិត្តពេក ក៏សួរអុីបូតើនាយស្រលាញ់ខ្លួនមែនទេ បានជាស្ម័គ្រចិត្តធ្វើបាយឆារអោយញុាំនោះ!?
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(36)
Start from the beginning
