💞ភរិយាបណ្ដូលចិត្ត✨(36)

Depuis le début
                                        

គឺ... គឺខ្ញុំ...» ចាន់ឆ្លើយទាក់ៗ ព្រោះមិនដឹងថាប្រាប់នាយបែបមេចល្អ

បើឃ្លានហេតុអីមិនហៅយើង!?» អុីបូ

គឺ... គឺខ្ញុំ...» ចាន់សម្លឹងមុខមាំដែលឈរសម្លក់មកខ្លួន ចង់និយាយប្រាប់តែនិយាយមិនចេញ

បានហើយ មិនចង់ស្ដាប់ទេ នៅទីនេះហើយ ចាំយើងជាអ្នកធ្វើអោយ ឃ្លានបាយឆារត្រូវទេ!?» អុីបូ

បាទ...» ក្មេងឆ្លើយយ៉ាងសុភាព ទៅកាន់អ្នកកំពង់ឈរច្រត់ចង្កេះនោះ

ហាមឯងក្រោកទៅណា ចាំបន្តិចយើងទៅធ្វើអោយញុាំ» អុីបូ មិននិងដើរទៅផ្ទះបាយ ក៏បានហាមដាច់ខាតមិនអោយរាងតូចក្រោកទៅណាទាំងអស់ ទុកអោយនាយជាអ្នកធ្វើ

ចំណែកចាន់ៗវិញមិនមាត់អ្វី រាងតូចគ្រាន់តែងក់ក្បាលឆ្ងក់ៗតបទៅកាន់រាងក្រាស់វិញប៉ុណ្ណោះ ហើយអ្នកដែលឈរក្រោយពីទទួលបានចំលើយហើយនោះក៏ប្រញាប់ទៅធ្វើបាយឆាអោយភរិយា តែក៏មិនមែនអោយចាន់អង្គុយចាំទទេដែរ គឺអុីបូបានទៅផ្ទះបាយនិងយកទឹកដោះគោមកអោយចាន់ញុាំកំដរសិនទំរាំខ្លួនធ្វើហើយ

ហុឹម... ឈ្ងុយណាស់!...» រាងតូចអង្គុយ នៅសាឡុងអើតសម្លឹងមើលទៅផ្ទះបាយ ព្រោះតែក្លិនឈ្ងុយជះក្លិនមកដល់បន្ទប់ទទួលភ្ញៀវ ចាន់ចង់ក្រោកទៅមើលនាយធ្វើណាស់ តែមិនហ៊ានក្រោកពីសាឡុងទេ ព្រោះខ្លាចនាយស្ដីអោយទៀត មានតែអើតមើលបណ្ដើរ លេបទឹកមាត់បណ្ដើរព្រោះថាក្លិនឈ្ងុយខ្លាំងណាស់

ក្មេងអង្គុយនិយាយបណ្ដើរអង្អែលពោះប៉ោងៗបណ្ដើរ ព្រោះកំពង់ឃ្លាន ញញឹមសប្បាយចិត្តលេបទឹកមាត់ក្អឹកៗ នេះមិនទាន់បានញុាំផងសប្បាយចិត្តប៉ិណ្ណឹងហើយ ចុះទំរាំបានញុាំទៀត មិនញញឹមរីកថ្ពាលហើយទេហេស៎!? មិនដល់15នាទីផងបាយឆាមួយចានបានលើកមកដាក់លើតុមុខភរិយាក្មេង ដែលមានជះក្លិនឈ្ងុយខ្លាំងណាស់ ចំណែកបាយនៅក្នុងចានក៏ទំនងទៀត ព្រោះថាមានពងមាន់ចៀនដាក់ពីលើ ក្លិនឈ្ងុយពីស្លឹកខ្ទឹម ធ្វើអោយចាន់ញញឹមបិតមាត់មិនជិតទេ រាងតូចអង្គុយមើលចានបាយបណ្ដើរលេបទឹកមាត់បណ្ដើរ

ឆាប់ញុាំទៅ នៅមើលដល់ណាទៀត ឬមិនចង់ញុាំ!?បើមិនចង់ញុាំទេ....» អុីបូ ដាក់បង្គុយសម្លឹងមើលមុខភរិយាបន្តិច ព្រោះតែចាន់គិតតែសម្លឹងមើលចានបាយ តែមិនព្រមញុាំសោះហើយអ្វីក៏មិននិយាយទៀត ទផបនាយធ្វើជាលោដៃចង់យកបាយឆាមកវិតែ...

ភរិយាបណ្ដូលចិត្តOù les histoires vivent. Découvrez maintenant